បរទេស ៖ ក្រុមហ៊ុនឱសថជីវសាស្ត្រ កូរ៉េខាងត្បូង ឈ្មោះ Celltrion នាពេលថ្មីៗនេះ បានព្រមព្រៀងធ្វើការផ្គត់ផ្គង់ ឧបករណ៍តេស្តកូវីដ១៩រហ័ស DiaTrust របស់ក្រុមហ៊ុន ឲ្យដល់យោធាសហរដ្ឋអាមេរិក នេះបើយោង តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI ។ ក្រុមហ៊ុន Celltrion USA បាននិយាយ...
បរទេស ៖ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងមេដឹកនាំពិភពលោក៣នាក់ផ្សេងទៀត បានជួបគ្នា នៅសេតវិមាន នាថ្ងៃសុក្រសប្ដាហ៍នេះ ដោយលើកពិភាក្សាគ្នា អំពីបញ្ហាដ៏ គួរឲ្យចាប់អារម្មណ៍ របស់ពិភពលោកមួយចំនួន រួមមានទាំងបញ្ហា បម្រែបម្រួល អាកាសធាតុ បញ្ហាជម្ងឺកូវីដ១៩ និងបញ្ហាសន្តិសុខ ។ លោក ចូ បៃដិន...
ស៊ីដនី ៖ កិច្ចព្រមព្រៀងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ របស់អូស្រ្តាលី ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស នឹងផ្លាស់ប្តូររបៀប ដែលប្រទេស ជិតខាង របស់ខ្លួនជាធម្មតាសម្លឹង មើលប្រទេសនេះ ហើយបង្កើនការពឹងផ្អែក លើវិស័យការពារជាតិ របស់ខ្លួនលើ សហរដ្ឋអាមេរិកនេះបើតាមសម្តី របស់លោក Allan Gyngell អ្នកសិក្សាជាន់ខ្ពស់ អូស្ត្រាលី ផ្នែកទំនាក់ទំនងអន្តរជាតិ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ការទទួលខុសត្រូវចម្បង ក្នុងការថែរក្សាសន្ដិភាព និងសន្ដិសុខអន្ដរជាតិ គឺស្ថិតនៅលើអង្គការសហប្រជាជាតិ (UN)។ ក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ តាមប្រព័ន្ធវិដេអូ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ មានប្រសាសន៍ថា «សន្តិភាព និងសន្តិសុខអន្តរជាតិមានសារៈសំខាន់បំផុត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា កម្ពុជានឹងព្យាយាមដោះស្រាយ បញ្ហាប្រឈម ទាំងឡាយក្នុងតំបន់ នៅពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ។ ថ្លែងក្នុងអង្គមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៦ តាមប្រព័ន្ធវិដេអូ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កូនសត្វខ្លាឃ្មុំមួយក្បាល ត្រូវបានប្រជាពលរដ្ឋ យកមកប្រគល់ ជូនមន្ត្រីឧទ្យានុរក្ស នៅការិយាលយ័ឧទ្យានជាតិ ជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបន្តការពារនិងអភិរក្ស ។ យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន...
បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក Tasnim កាលពីថ្ងៃសុក្រ បានចេញផ្សាយថា ប្រទេសអ៊ីរ៉ង់ និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានបើកកិច្ចពិភាក្សាគ្នាមួយ ទៅលើបញ្ហាក្នុងការតភ្ជាប់ផ្លូវដែក រវាងគ្នាព្រមទាំងបញ្ហា កិច្ចសហប្រតិបត្តិការ ទ្វេភាគីផងដែរ។ ខណៈដែលកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ កំពុងបន្តធ្វើនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះរដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian...
បរទេស ៖ ប្រធានាធិបតី នៃប្រទេសគុយបា លោក Miguel Diaz Canel កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការប្រកាស សាជាថ្មីថ្កោលទោស ទៅលើសហរដ្ឋអាមេរិក និងគោលនយោបាយ របស់គេផង ដោយអះអាងថា វាគឺជានិកាយអន្តរជាតិថ្មី មួយ ដែលមានភាពគ្រោះថ្នាក់ខ្លាំង។ លោក Diaz Canel បានពន្យល់បន្ថែមថា...
បរទេស៖ អតីតប្រធានប៉ូលីសផ្នែកសាសនា ដ៏ល្បីល្បាញរបស់តាលីបង់បាននិយាយថា ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដូចជាការប្រហារជីវិត និងការកាត់សរីរាង្គណាមួយរបស់មនុស្ស គឺនឹងបន្តកើតមាននៅអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Mullah Nooruddin Turabi ដែលបច្ចុប្បន្នទទួលបន្ទុកពន្ធនាគារបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ការកាត់សរីរាង្គគឺចាំបាច់សម្រាប់សន្តិសុខ។ លោកបាននិយាយថា...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានឡើងដល់កម្រិតខ្ពស់បំផុតបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យ Chuseok ។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ ហៅកាត់ថា (KDCA) ដាក់នៅក្នុងរបាយការណ៍សរុបចុងក្រោយថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីចំនួន៣.២៧៣ករណីបន្ថែមទៀត គិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលនាំឱ្យ ចំនួនអ្នកឆ្លងសរុបកើនឡើងដល់២៩៨.៤០២នាក់ ។ ករណីឆ្លងបានឡើងដល់កម្រិតខ្ពស់បំផុត ប្រចាំថ្ងៃដែលមានចំនួន២.៤៣១នាក់...