ព័ត៌មានអន្តរជាតិ

លោក បៃដិន ទទួលមេដឹកនាំជប៉ុន ឥណ្ឌា និងអូស្ត្រាលី

បរទេស ៖ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងមេដឹកនាំពិភពលោក៣នាក់ផ្សេងទៀត បានជួបគ្នា នៅសេតវិមាន នាថ្ងៃសុក្រសប្ដាហ៍នេះ ដោយលើកពិភាក្សាគ្នា អំពីបញ្ហាដ៏ គួរឲ្យចាប់អារម្មណ៍ របស់ពិភពលោកមួយចំនួន រួមមានទាំងបញ្ហា បម្រែបម្រួល អាកាសធាតុ បញ្ហាជម្ងឺកូវីដ១៩ និងបញ្ហាសន្តិសុខ ។

លោក ចូ បៃដិន បានទទួលនាយករដ្ឋមន្រ្តី អូស្ត្រាលី លោក Scott Morrison នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី នៅជំនួបកំពូល ហើយមេដឹកនាំ នៃប្រទេសទាំង៤បាននិយាយថា ពួកលោកចង់ធ្វើជំនួបកំពូល ឲ្យជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ។

នៅក្នុងអំឡុងថ្លែង សុន្ទរថាបើកកម្មវិធី លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានមានប្រសាសន៍ថា “នៅបច្ចុប្បន្ននេះ ជាពេលដែលពិភពលោក កំពុងប្រឈមមុខ ចំពោះការរាតត្បាតជម្ងឺកូវីដ១៩ ហើយយើងកំពុងជួបគ្នាជាថ្មីម្តងទៀត ក្នុងនាមជាប្រទេសទាំង៤ និងកំពុងធ្វើការងារ ក្នុងផលប្រយោជន៍ដល់មនុស្សជាតិ” ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក ណារ៉េនដ្រា ម៉ូឌី បានមានប្រសាសន៍បន្តដូច្នេះថា “ខ្ញុំមានជំនឿចិត្តថា សហប្រតិបត្តិការរបស់យើង ក្រោមក្រុមប្រទេសទាំង៤ នឹងធានាដល់វិបុលភាព និងសន្តិភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងពិភពលោក” ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top