បរទេស៖ ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បានបាញ់កាំភ្លើងឡើងលើ ដើម្បីបំបែកក្រុមអ្នកតវ៉ា នៅក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន គឺទីក្រុងកាប៊ុល ស្របពេលមានវីដេអូ បង្ហាញឲ្យឃើញមនុស្សជាច្រើន នាំគ្នារត់គេ ប៉ុន្តែនៅពេលភ្លាមៗនេះ មិនរបាយការណ៍អំពីអ្នករបួសនោះទេ។ មនុស្សប្រុសស្រីរាប់រយនាក់ ដែលស្រែកពាក្យស្លោកថា “សូមឲ្យមានការតស៊ូយូរអង្វែង” និងថា “ស្លាប់ចូរមានចំពោះប៉ាគីស្ថាន” បានដើរដង្ហែក្បួននៅតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងពួកតាលីបង់ និងអ្វីដែលពួកគេថា ជាការជ្រៀតជ្រែកធ្វើឡើងដោយប៉ាគីស្ថាន ក្នុងកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាន។...
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម នៅរាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន១៥១នាក់ថ្មី ខណៈមានករណីជាសះស្បើយ១១៨នាក់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧.២៩២ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.៥៧៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណី វិជ្ជមានកូវីដ-១៩ ចំនួន៣០នាក់ ថ្មី ខណៈមានករណីជាសះស្បើយចំនួន៤៤នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង-ស្រុកចំនួន១០ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៩៩១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៥១១នាក់...
ភ្នំពេញ៖លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ជាកត្តាភូមិសាស្រ្តនយោបាយ អាមេរិកទៅរកយួន ចិនមករកខ្មែរ។ ការលើកឡើង របស់លោក សយ សុភាព បែបនេះបន្ទាប់ពីមានការចុះផ្សាយថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេស៣ផ្សេងទៀត...
ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានកត់សម្គាល់ថា ប្រទេសកម្ពុជាបានកែសម្រួលយុទ្ធសាស្រ្ត និងវិធានការឆ្លើយតបចំពោះការផ្ទុះរាតត្បាតជំងឺកូវីដ១៩របស់ខ្លួនជាថ្មី។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WHO នាពេលថ្មីៗនេះឱ្យដឹងថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយនៃការផ្ទះរាលដាលជំងឺ កូវីដ-១៩ ដែលចំនួនករណីមានការថយចុះ ការគ្របដណ្ដប់នៃការចាក់ វ៉ាក់សាំងខ្ពស់ និងចរាចរនៃមេរោគបំប្លែងថ្មីដែលងាយឆ្លងជាងមុន គំរាម កំហែងដល់ការកើនឡើងជាគំហុកនៃករណីជំងឺកូវីដ-១៩ ដែលយើងពិបាកដឹង។ WHO បានបញ្ជាក់ថា...
ភ្នំពេញ ៖ គណៈសង្ឃនាយកនៃកម្ពុជា បានស្នើប្រគេនដល់ព្រះមេគណ ព្រះគ្រូអនុគណ និង ព្រះចៅអធិការ ចំពោះការអនុវត្តករណីយកិច្ច នៃការគ្រប់គ្រងវត្តមាន ភិក្ខុ សាមណេរ និងសិស្សានុសិស្ស ព្រមទាំងកុមារ ឬកុមារកំព្រាអនាថា ដែលរស់នៅក្រោមឱវាទ ដើម្បីបន្តការសិក្សារៀនសូត្រនោះ ត្រូវអប់រំប្រាសចាក នូវអំពើហិង្សា ដោយអប់រំអនុវត្ត ឲ្យស្របតាមគោលការណ៍ អហិង្សារបស់ព្រះពុទ្ធសាសនា ។...
ភ្នំពេញ៖ នាពេលកន្លងមក នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ក៏ធ្លាប់បានធ្វើការផ្សព្វផ្សាយ នូវអត្តបទអប់រំ ស្តីអំពី «ហានិភ័យ នៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)» ដែលអត្ថបទនោះ បានអធិប្បាយ អំពីល្បិចកល ដែលជនខិលខូច អនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំង បរិយាយអំពីហានិភ័យ ពាក់ព័ន្ធមួយចំនួនផងដែរ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញធ្វើជា ប្រធានដឹកនាំ កិច្ចប្រជុំកំពូលមហាអនុតំបន់ មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា បណ្តាថ្នាក់ដឹកនាំ...
ភ្នំពេញ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងអញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេស៣ផ្សេងទៀត ក្នុងតំបន់អាស៊ាន រយៈពេល៦ពីថ្ងៃទី១០-១៥ កញ្ញា។ នេះបើយោងតាម ការចេញផ្សាយ របស់សារព័ត៌មានថ្មីៗ នារសៀលថ្ងៃ៧ កញ្ញា ដែលបានដកស្រងចេញ ពីទូរទស្សន៍រដ្ឋចិន CGTN ។ គម្រោងទស្សនកិច្ច...