បរទេស៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបចំនួន២រូប នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញរដ្ឋាភិបាលនៃសហគមន៍នេះ ឲ្យបង្កើតកងកម្លាំងយោធាប្រតិកម្មរហ័ស ដើម្បីធ្វើកិច្ចអន្តរាគមន៍នៅជុំវិញពិភពលោក ដោយនិយាយថា វិបត្តិនៅអាហ្វហ្គានីស្ថាន បានផ្តល់ឱកាសមួយដើម្បីបញ្ចប់ភាពអសកម្មជាច្រើនឆ្នាំ។ មន្ត្រីការទូតជាន់ខ្ពស់និងមេយោធាសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយថា សហភាពអឺរ៉ុប ចំាបាច់ត្រូវតែប្រតិកម្មចំពោះជម្លោះនៅក្រៅព្រំដែនខ្លួន និងថា ការបង្កើតកងកម្លាំងប្រតិកម្មរហ័សដំបូងមានកងទ័ព៥.០០០នាក់នេះ គឺជាផ្លូវឆ្ពោះទៅមុខ កាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។ លោកឧត្តមសេនីយ៍ Claudio Graziano ជាប្រធានគណៈកម្មការយោធាសហភាពអឺរ៉ុប...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ។ ការបង្កើតនេះក្រោយពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបាន អាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត រៀបចំចាត់ចែង សំអាតអនាម័យ បរិស្ថានក្នុងសាលានានា នៅមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្ដៅគគុក សម្រាប់មនុស្សជាតិទាំងមូល ជាពិសេស បង្កគ្រោះធម្មជាតិ ដូចជា គ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃ ជាដើម។ ក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ «ថាមពល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣ កញ្ញានេះបានថ្លែងសុន្ទរកថា ក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ « ថាមពល អាកាសធាតុ បរិស្ថាន »៕
បាងកក៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ របស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសថៃបានកើនឡើង ១៤,៩៥៦ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ តួលេខសរុបកើនឡើងដល់ ១,២៣៤,៤៨៧ករណី ។ ចំនួនករណីថ្មីប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ១៥,០០០ករណី សម្រាប់រយៈពេល៣ ថ្ងៃជាប់ៗគ្នា ដែលមួយរយៈចុងក្រោយនេះ តួលេខអ្នកឆ្លងប្រចាំថ្ងៃ អាចមានរហូតដល់ទៅ ២០០០០ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ចំនួន ៣០នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៤២នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៤៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៨៨០នាក់ និងកំពុងសម្រាកព្យាបាល៤៥៦នាក់ ស្លាប់១១៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១០៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៣៣នាក់ និងករណីស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុចបចំនួន៥,៩១២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤,៩៧៥នាក់ និងកំពុងសម្រាកព្យាបាល៨៦០នាក់...
វ៉ាស៊ីនតោន៖ លោក Joseph Brusuelas ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនគណនេយ្យ និងប្រឹក្សាយោបល់ RSM US LLP បានលើកឡើងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក ពីការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងមានការយឺតយ៉ាវ ដោយសារតែការរីករាលដាលនៃតម្រង់ឆ្លងថ្មី Delta និងការកើនឡើងនៃមនុស្សដែលមិនបានចាក់វ៉ាក់សាំង។ លោក Brusuelas បានឲ្យដឹងនៅក្នុងប្លុកមួយថា“ នៅសហរដ្ឋអាមេរិក ការឆ្លងបានកើនឡើងដល់អត្រា ១៥៧,០០០...
បរទេស៖វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ជំនួយយោធាអាមេរិកឲ្យដល់អ៊ុយក្រែន អាចនឹងធ្វើឲ្ឲយទីក្រុងគៀវ មានឥរិយាបថមិនអាចស្មានដឹង នៅក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមបះបោរគាំទ្រដោយរុស្ស៊ី និងថាខ្លួនមានការសោកស្តាយ ចំពោះប្រការដែលចំណងមិត្តភាពអាមេរិកនិងអ៊ុយក្រែន ស្ថិតក្នុងការប្រឆាំងនឹងទីក្រុងមូស្គូ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន...
បរទេស៖ ក្មេងស្រីជំទង់ម្នាក់ដែលមានជំងឺកូវីដ១៩ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ បានព្រមានថា « មេរោគនេះមិនមែនជារឿងលេងសើចនោះទេសម្រាប់យុវជន» ។ នាង Maisy Evans អាយុ ១៧ ឆ្នាំ មកពីភាគខាងត្បូងប្រទេសវែល បានប្រឹងប្រែងតស៊ូនិយាយ នៅពេលនាងបានធូរស្រាលពីមេរោគនេះ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...