បុគ្គលដែលមានឈ្មោះ បោះសំឡេងខ្លាំងបំផុត មួយចំនួននៅកម្ពុជា កំពុងបន្ថែមផតខាសត៍សំឡេង ទៅក្នុងឧបករណ៍ធ្វើទីផ្សារ របស់ពួកគេ ដើម្បីបង្កើននិងរក្សា អ្នកគាំទ្ររបស់ខ្លួន។ យោងតាមក្រុមហ៊ុន Httpool ដែលទទួលបានសិទ្ធិ ជាដៃគូលក់ពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុន Spotify ក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា បុគ្គលដែលមានឈ្មោះ បោះសំឡេងកម្ពុជា កំពុងប្រើប្រាស់ផ្លែតហ្វម និងផតខាសត៍សំឡេង ដើម្បីចាប់យកអ្នកគាំទ្រ ក្នុងស្រុកឱ្យបានកាន់តែច្រើនឡើង។...
វ៉ាស៊ីនតោន៖ រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងបន្តរយៈពេលមួយឆ្នាំ នូវការហាមឃាត់ការធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយការរឹតត្បិតនេះត្រូវបានណែនាំ នៅឆ្នាំ២០១៧ ឥឡូវនេះត្រូវបានកំណត់ រហូតដល់ចុងខែសីហា ឆ្នាំ២០២២ ។ នៅក្រោមការហាមឃាត់ ដែលផ្តួចផ្តើមដោយ រដ្ឋបាលមុនរបស់លោក ដូ ណាល់ត្រាំ លិខិតឆ្លងដែនអាមេរិកទាំងអស់ នឹងនៅតែគ្មានសុពលភាព សម្រាប់ការធ្វើដំណើរ...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានជួបជាមួយបេសកជនពិសេស ប្រធានាធិបតីអាមេរិក ទទួលបន្ទុកអាកាសធាតុលោក ចន ឃើរី តាមរយៈវីដេអូភ្ជាប់ តាមការអញ្ជើញដោយជំរុញ ឱ្យភាគីអាមេរិក ធ្វើការជាមួយចិន និងចាត់វិធានការយ៉ាងសកម្ម ដើម្បីធ្វើឱ្យចំណងមិត្តភាព វិលត្រឡប់មករកភាពប្រក្រតីវិញ។ រវាងមហាអំណាចចិន-អាមេរិក លោក វ៉ាង យី បានលើកឡើងថា...
តូក្យូ៖ ប្រភពពីក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសជប៉ុន បានបង្កើតការិយាល័យ បណ្តោះអាសន្នមួយ នៅទីក្រុងដូហា សម្រាប់ការសន្ទនា ជាមួយក្រុមសកម្មប្រយុទ្ធ តាលីបង់ ដែលបានកាន់កាប់ អាហ្វហ្គានីស្ថាន និងកាន់ការិយាល័យ តំណាងនៅរដ្ឋធានីកាតា។ ប្រទេសជប៉ុន ដែលបានបិទស្ថានទូតរបស់ខ្លួន ជាបណ្តោះអាសន្ន នៅទីក្រុងកាប៊ុល ឥឡូវនេះកំពុងព្យាយាម ធានាសុវត្ថិភាពជនជាតិជប៉ុន ដែលបានបន្តនៅអាហ្វហ្គានីស្ថាន និងជួយប្រជាជនក្នុងតំបន់...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ប្រជាពលរដ្ឋខ្មែរទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ២០២១ ចាប់ពីថ្ងៃទី១២ តុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅតាមសាលា ឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី១ ខែសីហា...
ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី ៦ នីតិកាលទី ៦ នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ បន្តសម័យប្រជុំរដ្ឋសភាលើកទី...
លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ថា លោក Luis Reategui អ្នកនាំពាក្យ មកពីវិទ្យាស្ថានជាតិ ការពារជនស៊ីវិល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនមនុស្សស្លាប់ កាលពីថ្ងៃអាទិត្យដោយសារករណី ទូកបុកគ្នានៅទន្លេ Huallaga River នៅ Peruvian Amazon បានកើនឡើងដល់២១នាក់ ។...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន១១.៤៣៤នាក់ គិតត្រឹមថ្ងៃពុធ ក្នុងរាប់ទាំង១១.៤២៩នាក់ ជាអ្នកឆ្លងសហគមន៍ និង៥នាក់ ជាអ្នកនាំចូលពីខាងក្រៅ ។ ក្រសួងបានឲ្យដឹងថា ការឆ្លងជំងឺថ្មី នំាឲ្យចំនួនអ្នកឆ្លងជំងឺ...
ម៉ានីល៖ គិតត្រឹមថ្ងៃទីពុធទី១ ខែកញ្ញា តួលេខនៃអ្នកឆ្លងវិរុសកូវីដ នៅទូទាំងប្រទេសហ្វីលីពីន ត្រូវបាន CNA ចេញផ្សាយថា បានកើនឡើងទៅដល់ ២លាននាក់ហើយ ជាលើកដំបូង ខណៈដែល វិរុសពូជថ្មី កំពុងធ្វើចរាចរយ៉ាងខ្លាំងក្លា នៅទីនេះ។ ប្រភពដដែល បានសរសេរទៀតថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ ចំនួននៃការឆ្លង គឺមានអត្រាកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញឱ្យ បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ចូលរួមឱ្យអស់កម្លាំងកាយចិត្ត ក្នុងការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅកាន់គោលដៅនានា។ នៅលើគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ...