ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានស្នើឲ្យអ្នកវិភាគ ដែលបានតាំងខ្លួនឯងថា ជាអ្នកវិភាគឯករាជ្យ ត្រូវធ្វើការវិភាគតាមវិជ្ជាជីវៈ របស់ខ្លួនដែលបានរៀនសូត្រ ស្រាវជ្រាវមក ដោយកុំវិភាគជោរ តាមអ្នកសំភាសន៍ និងវិទ្យុបរទេសជាដើម ដើម្បីធ្វើវាយប្រហារ រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីមានអ្នកវិភាគមួយចំនួន ត្រូវបានសារព័ត៌មាន បរទេសសំភាសន៍ ហើយយកទស្សនៈមតិ...
ហ្សឺណែវ៖ អ្នកនាំពាក្យរបស់លោក បានលើកឡើងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសចំពោះ ការប៉ុនប៉ងធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសស៊ូដង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកអគ្គលេខាធិការរូបនេះ អំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ប្តេជ្ញាចិត្ត ចំពោះការផ្លាស់ប្តូរ និងការសម្រេចបាន នូវសេចក្តីប្រាថ្នារបស់ប្រជាជនស៊ូដង់ ក្នុងការរួមរស់ជាមួយគ្នា។ អ្នកនាំពាក្យលោក Stephane Dujarric...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានលើកឡើងថា ប្រទេសរបស់លោក មិនជឿទុកចិត្តលើការសន្យា ដែលបានធ្វើឡើងដោយរដ្ឋាភិបាល សហរដ្ឋអាមេរិកនោះទេ ខណៈកត់សម្គាល់ថា លោកស្វែងរកអន្តរកម្ម ប្រកបដោយប្រសិទ្ធភាព ជាមួយប្រទេសទាំងអស់នៅលើពិភពលោក។ លោក រ៉ាស៊ី បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានចាប់ផ្តើមនៅថ្ងៃអង្គារម្សិលមិញនេះ នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណី ប្រចាំឆ្នាំដ៏ធំរបស់ជាតិយើង បានប្រារព្ធធ្វើតាំងពីបុរាណ កាលមក ចាប់ពីថ្ងៃទី ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ ដើម្បីឧទ្ទិសតបស្នង សងគុណលោកអ្នកមានគុណ មានឪពុកម្តាយជីដូនជីតា និងដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួកញាតិ និងជីដូនជីតា ដែលបានចែកឋានទៅហើយ ។...
គោលនយោបាយ និងយុទ្ធសាស្រ្តដើម្បីទន្រ្ទានកាន់កាប់ ! យោងតាមការសិក្សារបស់ Michel Collon គឺយុទ្ធសាស្រ្តបច្ចុប្បន្ន និងក្នុងអនាគតរបស់អាមេរិក ក្នុងការត្រួតត្រាពិភពលោក នៅតែមានគោលដៅដ៏សារវ័ន្ត ៥យ៉ាងដដែល រួមមានៈ ១-គ្រប់គ្រងឲ្យបានធនធានប្រេង-ឧស្ម័ននៅក្នុងបណ្ដាប្រទេសអាស៊ីកណ្តាល! ២-កសាងឲ្យបាននូវមូលដ្ឋានទ័ព ឲ្យស្ថិតនៅចំស្នូលកណ្តាលអាស៊ី ដែលមូលដ្ឋានយោធាទាំងនេះស្ថិតនៅចំទីតាំងភូមិសាស្រ្តកណ្ដាលរវាងចិន និងរុស្ស៊ី! ៣-បន្តរក្សាឲ្យបាននូវសិទិ្ធអំណាចក្នុងការគ្រប់គ្រងនៅ Saudi Arabia ៤-យោធូបនីយកម្មសេដ្ឋកិច្ច បន្តទប់ស្កាត់...
ការ៉ាកាស ៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានឲ្យដឹងថា ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវ៉េណេស៊ុយអេឡា កំពុងរារាំងកម្មវិធីកិច្ច សហប្រតិបត្តិការបច្ចេកទេស របស់ខ្លួនជាមួយទីភ្នាក់ងារ ថាមពលអាតូមិក អន្តរជាតិ (IAEA) ។ លោកស្រី Tania Masea អនុរដ្ឋមន្រ្តី នៃប្រភពថ្មី និង ការប្រើប្រាស់ ថាមពលអគ្គិសនី...
យូអិន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយ នៅឯអង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក កំពុងបើកទំព័រការទូតថ្មី បន្ទាប់ពីបញ្ចប់សង្គ្រាម អាហ្វហ្គានីស្ថាន អស់រយៈពេលពីរទសវត្សរ៍ ដោយសន្យាពីការធ្វើការ ទូតមិនចេះរីងស្ងួត ចំពេលកំពុងមានជម្លោះជាមួយសម្ព័ន្ធមិត្ត។ លោកបៃដិន បានថ្លែងនៅក្នុងសុន្ទរកថា លើកដំបូងរបស់លោក ទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិថា“ យើងបានបញ្ចប់ ជម្លោះរយៈពេល...
ភ្នំពេញ ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣៧នាក់ទៀត ជាសះស្បើយចំនួន៤៦៩នាក់ និងស្លាប់ចំនួន១៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥៣៩នាក់ និងអ្នកដំណើរពីបរទេសចំនួន៩៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១០៥ ៩៨១នាក់ អ្នកជាសះស្បើយចំនួន៩៨ ៦៥៥នាក់ និងអ្នកស្លាប់ចំនួន២ ១៥៤នាក់៕
ប៉េកាំង ៖ ទោះបីជាមានការប៉ះទង្គិចពាណិជ្ជកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងការអំពាវនាវ ឥតឈប់ឈរសម្រាប់“ ការផ្តាច់ទំនាក់ទំនងជាមួយចិន” ពីមន្រ្តីអាមេរិកខ្លះ ក៏ដោយនិន្នាការថ្មី ដែលកំពុងលេចចេញ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក បង្ហាញពីកន្លែងដែលសន្ទុះ ពិតជាសម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុត ទាំងពីររបស់ពិភពលោក។ យោងតាមទិន្នន័យផ្លូវការ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក ជាជាងធ្លាក់ចុះបានកើនឡើង...
ភ្នំពេញ ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសដាក់ឲ្យដំណើរការ គម្រោងធានាឥណទានសម្រាប់ហិរញ្ញប្បទាន (CFGS) ចំនួន៥០លានដុល្លារ ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SMEs)។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CGCC នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា គម្រោង CFGS ត្រូវបានបង្កើតឡើង ជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទាន...