កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ Bernama បានរាយការណ៍ថា ម៉ាឡេស៊ី ស្វាគមន៍ការដេញថ្លៃរបស់ចិន ក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលរួមបញ្ចូលគ្នារវាងម៉ាឡេស៊ី និងប្រទេស ១០ ផ្សេងទៀត។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ទីក្រុង Bernama កាលពីថ្ងៃអាទិត្យថា ខ្លួនត្រូវបានលើកទឹកចិត្ត ដោយការចាប់អារម្មណ៍របស់ចិន នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប កំពុងធ្វើការវិភាគអំពីផលប៉ះពាល់នៃភាពជាដៃគូសន្តិសុខថ្មីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកដែលមានឈ្មោះថា AUKUS នៅជុំបន្ទាប់នៃការចរចាពាណិជ្ជកម្មរបស់ខ្លួន ជាមួយអូស្ត្រាលី។ ។ លោក Eric Mamer ប្រធានអ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បានលើកឡើងថា “យើងកំពុងវិភាគផលប៉ះពាល់ ដែលសេចក្តីប្រកាសរបស់ AUKUS នឹងមាននៅក្នុងកាលវិភាគនៃកិច្ចចរចាពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអូស្ត្រាលី”។ ភាពជាដៃគូត្រីភាគីថ្មីនេះ បានធ្វើឱ្យប្រទេសបារាំងខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីអូស្ត្រាលី...
តេអេរ៉ង់៖ ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា ដល់ពេលដែលអាមេរិក ត្រូវកែប្រែគោលនយោបាយ ដែលមានគុណវិបត្តិរបស់ខ្លួន ហើយលុបចោលទណ្ឌកម្មទាំងអស់លើអ៊ីរ៉ង់ តាមលក្ខណៈជាក់ស្តែង និងអាចផ្ទៀងផ្ទាត់បាន នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA ។ នៅក្នុងសុន្ទរកថាមួយទៅកាន់សម័យប្រជុំលើកទី ៦៥ នៃសន្និសីទទូទៅនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលបានចាប់ផ្តើមនៅរដ្ឋធានីវីយែន ប្រទេស អូទ្រីស កាលពីថ្ងៃច័ន្ទ ហើយនឹងបន្តរហូតដល់ថ្ងៃទី២៤...
ភ្នំពេញ ៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម្រាប់ឆ្នាំនេះ ចាប់ពីថ្ងៃពុធ-ពុធ ១រោច -១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២-៦ ខែកញ្ញា-តុលា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយពី លេខាធិការដ្ឋានគណៈសង្ឃនាយកនាថ្ងៃ២១ កញ្ញា ។ ក្នុងការ ប្រារព្ធពិធីបុណ្យ ប្រពៃណីដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប...
វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិក បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងស្វែងរកការហៅទូរស័ព្ទជាមួយសមភាគីបារាំងលោក Emmanuel Macron ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹង ដែលបណ្តាលមកពីកិច្ចព្រមព្រៀងនាវាមុជទឹកដ៏ចម្រូងចម្រាសមួយ។ ការប្រេះឆាការទូតមួយបានផ្ទុះឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉ារីស ជុំវិញការប្រកាសថា សហរដ្ឋអាមេរិក និងអង់គ្លេស នឹងគាំទ្រអូស្ត្រាលីក្នុងការអភិវឌ្ឍន៍នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយដកហូតកិច្ចសន្យាពីបារាំង ក្នុងការផ្តល់នាវាមុជទឹកធម្មតាដល់អូស្ត្រាលី។ ដោយមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះចំណាត់ការភ្លាមៗដោយមិនបានជូនដំណឹងបារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក...
បរទេស៖ ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពណាតូ នៅថ្ងៃចន្ទនេះ ស្របពេលដែលប្រទេសជិតខាង គឺរុស្ស៊ីនិងបេឡារុស កំពុងតែធ្វើសមយុទ្ធទ្រង់ទ្រាយធំ បង្កឲ្យបណ្ដាប្រទេសលោកខាងលិចមានក្តីព្រួយបារម្ភ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន ដែលធ្វើសង្គ្រាមជាមួយពួកបះបោរគាំទ្រដោយរុស្ស៊ី តាំងពីឆ្នាំ២០១៤មកនោះ ជាយូរមកហើយបានស្វះស្វែងរកការដាក់បញ្ចូលគ្នាឲ្យកាន់តែសិទ្ធឡើង ជាមួយយោធាលោកខាងលិច...
ភ្នំពេញ៖ អាកាសយានដ្ឋាន អន្តរជាតិ «តារា សាគរ» ដែលស្ថិតក្នុងខេត្តកោះកុង បានត្រៀមនឹងបញ្ចប់ ការងារសាងសង់ក្នុងខែតុលា និងប្រុងបើកដំណើរ ការសាកល្បង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ សូមបញ្ជាក់ថា អាកាសយានដ្ឋាន អន្តរជាតិ តារា សាគរ ត្រូវបាន អភិវឌ្ឍ ដោយ...
ឆ្លើយតបនឹងតម្រូវការកើនឡើង ស្របនឹងបេសកកម្មចូលរួម កាត់បន្ថយហានិភ័យ ក្នុងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់រហ័សទាន់ចិត្ត ឈានមុខគេ នៅកម្ពុជាមួយនេះ បានបន្តព្រីកប្រតិបត្តិការរបស់ខ្លួន តាមបណ្តាខេត្តជាច្រើជាហូរហែរ ដែលឥឡូវនេះ ដល់ខេត្តជាប់ព្រំដែនថៃ ដ៏មានសក្តានុពលមួយទៀតហើយ។ អ្វីដែលយើងសង្កេតឃើញ ស្របពេលជាមួយការពង្រឹងប្រតិបត្តិការ ជាច្រើននោះគឺ foodpanda តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាជនក្នុងតំបន់ផ្ទាល់តែម្តង ពោលក្រៅពីនាំយកនូវភាពងាយស្រួល...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ រឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម នៅចំណុចផ្លូវលេខ៤ ផ្ទះលេខ៣៩(បូរីលឹមឈាងហាក់) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃ១៨ កញ្ញា ។ ប្រតិបត្តិការនេះ ធ្វើឡើងតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍...
ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឲ្យក្រុមហ៊ុន KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD សម្រាប់បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម (ពីស្បែក និងឈើនាំចូល) ។ ក្រុមហ៊ុន មានទីតាំងស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី...