សិង្ហបុរី៖ សិង្ហបុរី បានរាយការណ៍ពី ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,០១២ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុប នៅក្នុងប្រទេសនេះ កើនឡើងដល់ ៧៧,៨០៤ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ៩១៩ករណី ស្ថិតនៅក្នុងសហគមន៍ ៩០ករណី នៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុក និង...
ម៉ានីល៖ ជើងឯកប្រដាល់ពិភពលោក និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន Manny Pacquiao បានប្រកាសថា លោកនឹងឈរឈ្មោះ ជាប្រធានាធិបតីហ្វីលីពីន ក្នុងការបោះឆ្នោតឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Pacquiao មានអាយុ ៤២ឆ្នាំបានលើកឡើងថា លោកបានទទួលយក ការតែងតាំងជាផ្លូវការ ដើម្បីក្លាយជាអ្នក កាន់ស្តង់ដាររបស់បក្ស PDP-Laban ដឹកនាំដោយសមាជិកព្រឹទ្ធសភា Senator...
បរទេស៖ រដ្ឋប្រហារថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ ប្រឆាំងនឹងរដ្ឋាភិបាល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាជោគជ័យ។ នេះបើតាមការលើកឡើង របស់អតីតមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Sonthi Boonyaratglin បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Bangkok Post ដើម្បីរំលឹកខួបលើកទី ១៥ របស់ខ្លួន។ យោងតាមសារព័ត៌មាន Bangkok...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បាននិយាយថា លោកទើបបានបើកកិច្ចពិភាក្សាគ្នាមួយជាមួយពួកតាលីបង់នៅអាហ្វហ្គានីស្ថាន ព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យបង្កើតរដ្ឋាភិបាលចម្រុះមួយ ក្នុងទីក្រុងកាប៊ុល ដើម្បីធានាដល់សន្តិភាពនិងស្ថិរភាពក្នុងប្រទេស។ លោក Imran Khan បានបង្ហាញពីគោលគំនិតនេះកាលពីថ្ងៃសៅរ៍ តាមរយៈបណ្ដាញសង្គមធ្វីតធ័រ ដោយមានប្រសាសន៍ថា វាបានកើតឡើងពីជំនួប របស់ខ្លួននៅក្នុងសប្ដាហ៍នេះ ក្នុងទីក្រុង Dushanbe រដ្ឋធានីប្រទេសតាហ្ស៊ីគីស្ថាន ជាមួយមេដឹកនាំនៃប្រទេសនានា...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ថា បេក្ខជនឈានមុខ២រូប ដើម្បីក្លាយខ្លួនជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ បានបដិសេធថា ពួកគេបានបន្ទន់ជំហររបស់ពួកគេ លើបញ្ហាថាមពលនុយក្លេអ៊ែរ និងបញ្ហាយេនឌ័រ ដើម្បីទាក់ទាញការគាំទ្រដល់បក្សអភិរក្សនិយមនៅក្នុងការបោះឆ្នោតថ្នាក់ដឹកនាំ គណបក្សកាន់អំណាចដ៏តឹងរឹងនៅក្នុងខែនេះ ។ ការបោះឆ្នោតជ្រើសរើសមេដឹកនាំ គណបក្សប្រជាធិបតេយ្យសេរី (LDP) ដាក់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំង...
បរទេស៖ បន្ទាប់ពីបារាំង និងបណ្តាប្រទេសអន្តរជាតិ បានបញ្ជាក់ពីក្តីព្រួយបារម្ភថារដ្ឋាភិបាល នៃប្រទេសម៉ាលីកំពុងតែខិតជិតទៅរកជំនួយពីប្រទេសរុស្សីនោះ រដ្ឋាភិបាលនៃប្រទេសនេះបានចេញមកអះអាងថា វាគឺជាសិទ្ធរបស់ខ្លួនក្នុងការស្វែងរកជំនួយយោធាពីប្រទេសមួយណាក៏បាន។ លោកនាយករដ្ឋមន្ត្រីម៉ាលី Choguel Maiga ទោះបីជាយ៉ាងណាក្តីមិនបានបញ្ជាក់ទេថា រដ្ឋាភិបាលរបស់លោកបានជួបទំនាក់ទំនងពិភាក្សាជាមួយនឹង ភាគីណាមួយនៅឡើយប៉ុន្តែយោងតាមការបញ្ជាក់ប្រាប់ ពីសំណាក់ក្រុមសន្តិសុខរបស់ប្រទេសទៅកាន់សារព័ត៌មានបរទេស បានឲ្យដឹងថាម៉ាលីកំពុងតែជិតនឹងចុះកុងត្រា ជាមួយនឹងក្រុមហ៊ុនរដ្ឋយោធារបស់រុស្សី។ ប្រភពដែលសុំមិនបញ្ចេញ អត្តសញ្ញាដដែលនោះបានបញ្ជាក់ទៀតថាក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Wagner Group របស់ប្រទេសរុស្សី...
បរទេស៖ ក្រុមរដ្ឋឥស្លាមជ្រុលនិយម នាពេលថ្មីៗនេះ បានចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារមួយ លើបំពង់បង្ហូរឧស្ម័នមួយនៅស្ថានថាមពល Deir Ali ក្នុងប្រទេសស៊ីរី នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News។ កាលពីមុននោះ រដ្ឋមន្ត្រីអគ្គិសនីរបស់ប្រទេសស៊ីរី បានមានប្រសាសន៍ប្រាប់ថា ការវាយប្រហារបានបណ្ដាលឲ្យមានការដាច់ភ្លើង ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធានីរបស់ប្រទេសស៊ីរី គឺទីក្រុងដាម៉ាស តំបន់ជាយក្រុង និងតំបន់ដទៃផ្សេងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា កម្លាំងទ័ពអាកាសរបស់តៃវ៉ាន់កាលពីថ្ងៃសុក្រទី១៧ ខែកញ្ញា បានព្រមានយន្តហោះរបស់ចិន ចំនួន១០គ្រឿងដែលបានចូលមកក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីដែនកោះនេះបានប្រកាសបង្កើនប្រាក់ចំនួន ៩ពាន់លានដុល្លារអាមេរិកដល់ការចំណាយលើវិស័យយោធា ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីប្រទេសចិន ។ កោះតៃវ៉ាន់ ដែលចិន អះអាងថា បានត្អូញត្អែរអស់រយៈពេលមួយឆ្នាំ...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានអនុម័តទៅលើវ៉ាក់សាំង Abdala របស់ប្រទេសគុយបា សម្រាប់ប្រើប្រាស់ប្រឆាំងនឹងវីរុសកូរ៉ូណា រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសៅរ៍ ខណៈដែលប្រជាជាតិអាស៊ីអាគ្នេយ៏មួយនេះ កំពុងតែប្រយុទ្ធនឹងការផ្ទុះជំងឺនៅក្នុងប្រទេសរបស់ខ្លួន ។ Abdala បានក្លាយជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ទី៨ហើយដែលបានអនុម័ត ឲ្យប្រើប្រាស់នៅក្នុងប្រទេសវៀតណាម ដែលជាប្រភេទវ៉ាក់សាំងមួយ ក្នុងចំណោមអត្រានៃការចាក់វ៉ាក់សាំងក្នុងកម្រិតតិចបំផុតនៅក្នុងតំបន់...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា កើនឡើងដល់១៧.០១៦នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីចំនួនអ្នកស្លាប់បន្ថែមទៀត៧២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា ករណីវិជ្ជមាននៃជំងឺកូវីដ-១៩មាន១.៩៤៣នាក់ ដែលត្រូវបានគេរាយការណ៍ថាឆ្លងថ្មីដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុបកើនឡើងដល់៤៤៤.៨៧១នាក់ ។គិតត្រឹមថ្ងៃសៅរ៍ សរុបអ្នកជំងឺចំនួន៣៩៥.៨៥៥នាក់ បានចាកចេញពីមន្ទីរពេទ្យបន្ទាប់ជាសះស្បើយ ។ មីយ៉ាន់...