បរទេស៖ ទីភ្នាក់ងាររ៉យទ័រ Aamaj បានរាយការណ៍ថា រ៉ុក្កែតជាច្រើនគ្រាប់បានវាយប្រហារសង្កាត់ Khair Khāna ក្នុងទីក្រុងកាប៊ុល ប្រទេស អាហ្វហ្គានីស្ថាន។ ប្រភពបានបង្ហាញថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតរោងចក្រថាមពលមួយក្នុងទីក្រុងកាប៊ុល។ អ្នកស្រុកនិយាយថា មីស៊ីលអាចបាញ់ដល់ស្ថានីយអគ្គិសនី Chamtalah ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖យោងតាមការបញ្ជាក់របស់ ធនាគារកណ្តាល នៃប្រទេសអាហ្គានីស្ថានឬ DAB នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថាក្រុមតាលីបង់បានប្រគល់ លុយសុទ្ធប្រមាណជា ១,២៣លានដុល្លារព្រមទាំង មាសសុទ្ធមួយចនួនផងដែលខ្លួន រឹបអូសបានកន្លងមកទៅឲ្យខ្លួន។ DAB ឬ Da Afghanistan Bank បានបញ្ជាក់ទៀតថា លុយសុទ្ធព្រមទាំងដុំមាសដែលតាលីបង់បានប្រមូលបានភាគច្រើនគឺពីផ្ទះរបស់អតីតមន្ត្រីរដ្ឋាភិបាល និងអគាររដ្ឋាភិបាលមួយចំនួនផង ហើយការប្រគល់មកវិញនេះដោយតាលីបង់ចង់បង្ហាញពី ការប្តេជ្ញាចិត្តចំពោះតម្លាភាពនៅក្នុងប្រទេសតាមការសន្យាកន្លងមក។ គួរឲ្យដឹងដែរថាចាប់តាំងតែពី បានគ្រប់គ្រងរដ្ឋធានីក្រុងកាប៊ុលកាលពីថ្ងៃទី១៥ខែសីហាកន្លងមកតាលីបង់បានប្រកាសកែទំរង់ រដ្ឋាភិបាលក្នុងនាម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅវិមានសន្តិភាព បានមានប្រសាសន៍ថាកម្ពុជាមានវ៉ាក់សាំងក្នុងដៃ៩លានដូសចាក់សម្រាប់ជូនប្រជាពលរដ្ឋ។ សម្តេចបន្តថា សម្តេចបានខិតខំធ្វើយ៉ាងណា មិនឲ្យកងទ័ពខ្វះអីធ្វើសង្គ្រាមទេ គឺដូចជាករណីវ៉ាក់សាំងចឹង បើមិនគ្រប់គ្រាន់ទេ ក៏សម្តេចមិនប្រកាសចាក់ឲ្យកុមារ...
បរទេស៖ គណៈកម្មការប្រឆាំងអំពើពុករលួយជាតិ (NACC) នៅក្នុងប្រទេសថៃ នឹងសិក្សាលម្អិតអំពីបទបញ្ជារបស់តុលាការរដ្ឋបាលកណ្តាល ដែលទីភ្នាក់ងារនេះបានបើកការស៊ើបអង្កេតទៅលើភាពចម្រូងចម្រាសនៃនាឡិកាដៃប្រណីតមួយគ្រឿង ដែលពាក់ព័ន្ធនឹងឧបនាយករដ្ឋមន្ត្រីគឺលោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការបានចេញដីកានេះបន្ទាប់ពីមានការស្នើសុំពីអ្នកសារព័ត៌មាន។ តុលាការបានប្រាប់ NACC ឱ្យបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយនូវសេចក្តីសង្ខេបនៃរបាយការណ៍ភស្តុតាង និងឯកសារដែលចងក្រងដោយក្រុមស៊ើបអង្កេតរបស់ NACC...
បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ភាគីទាំង៣ កំពុងតែធ្វើឲ្យខូចខាតធ្ងន់ធ្ងរ ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ បង្កើនការប្រកួតប្រជែងអាវុធ និងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង មិនពង្រីកនុយក្លេអ៊ែអន្តរជាតិ។ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី តាមសេចក្តីរាយការណ៍ បានប្រកាសភាព ជាដៃគូសន្តិសុខថ្មីមួយ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងទង្វើមួយដែលសម្ពន្ធមិត្តក្នុងតំបន់ កោតសរសើរ ប៉ុន្តែត្រូវបានថ្កោលទោសដោយប្រទេសចិន ថាជាការបង្កើនការប្រកួតប្រជែង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្នមានពលរដ្ឋខ្មែរ រស់នៅប្រទេសថៃ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥២០០០នាក់។ ក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នៅវិមានសន្តិភាព នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ...
ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់ សេវាទូរគមនាគមន៍និង ICT ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យអតិថិជន របស់ខ្លួនប្រើប្រាស់លេខកូដពិសេស *1200# ដើម្បីអនុញ្ញាតឲ្យអតិថិជនត្រួតពិនិត្យ និងកាត់ផ្ដាច់កញ្ចប់សេវាកម្មនានា ដែលមិនត្រូវការ នៅក្នុងគណនីទូរសព្ទរបស់ខ្លួន ។ បើតាមការឲ្យដឹងពីក្រុមហ៊ុន វិធានការនេះអនុលោម ទៅតាមការណែនាំរបស់ និយ័តករទូរគមនាគមន៍កម្ពុជា ដែលបានណែនាំឲ្យប្រតិបត្តិករ សេវាទូរសព្ទទាំងអស់នៅកម្ពុជា...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយកណ្ដាលកូរ៉េ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃពុធនោះ គឺជាការតេស្តសាកល្បងប្រព័ន្ធមីស៊ីលដឹកតាមផ្លូវដែកថ្មី ដែលរចនាបង្កើតឡើង ជាអាវុធវាយបកយ៉ាងខ្លាំងក្លា ចំពោះកងកម្លាំងណាមួយ ដែលគម្រាមកំហែងដល់ប្រទេស។ មីស៊ីលនោះ បានហោះក្នុងចម្ងាយ៨០០គីឡូម៉ែត្រ នៅមុនពេលវាយប្រហារគោលដៅមួយ នៅក្នុងសមុទ្រក្បែរតំបន់ឆ្នេរខាងកើតរបស់ប្រទេសកូរ៉េខាងជើង នេះបើតាមការនិយាយរបស់កាសែតកូរ៉េខាងជើង KCNA។ កាលពីថ្ងៃពុធម្សិលមិញនេះ អាជ្ញាធរកូរ៉េខាងត្បូងនិងជប៉ុន បាននិយាយថា ពួកគេបានប្រទះឃើញការបាញ់មីស៊ីលផ្លោងពីរគ្រាប់ពីកូរ៉េខាងជើង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសកុម្មុយនិស្តនេះ ធ្វើតេស្តគ្រូសមីស៊ីល ដែលអ្នកវិភាគនិយាយថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសារពិសេសក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នាវិមានសន្តិភាព ។ ជាមួយនឹងការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ ចៅៗរបស់សម្តេចតេជោ និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត នឹងត្រូវមកទទួលវ៉ាក់សាំងបើកយុទ្ធនាការនេះផងដែរ។ ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏លំបាកបំផុត ដែលពិភពលោកកំពុងប្រឈមមុខចាប់តាំងពីសង្គ្រាមលោកលើកទី២ មកនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រមុខអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោក ដែលបានថ្លែងនៅក្នុងពិធីបិទសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ថា“ តាមវិធានការណាក៏ដោយ នេះគឺជារយៈពេលប្រឈមមុខនឹងពិភពលោកបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២” ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបានកត់សម្គាល់ថា ទោះយ៉ាងណាសហគមន៍អន្តរជាតិ អាចជម្នះរាល់បញ្ហាប្រឈមទាំងអស់នេះដោយធ្វើការងារតែមួយ។...