ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តរតនគិរី បានចេញសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ បានរត់គេចខ្លួន ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។ ព័ត៌មានលម្អិតសូមអាន សេចក្ដីជូនដំណឹងខាងក្រោម៖
ភ្នំពេញ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) លោក អាន សុខខឿន បានចេញបទអន្តរាគមន៍ ឆ្លើយតបចំពោះការរិះគន់ អំពីបញ្ហាសិទ្ធិមនុស្ស ដែលធ្វើឡើងដោយ គណៈប្រតិភូប្រទេសបារាំង និងអាមេរិក។ បទអន្តរាគមន៍នេះ ធ្វើឡើងនាសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ នាពេលថ្មីៗនេះ នៅទីក្រុងហ្សឺណែវ៕
ភ្នំពេញ៖ លោក ជឹង សុខម៉េង ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានលើកឡើងថា វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ ព្រមទាំងវិស័យដឹកជញ្ជូនផងដែរ នៅ ខេត្តកោះកុង នឹងបន្តមានការកើនឡើងជាបន្តបន្ទាប់ ខណៈគម្រោងសាងសង់ ផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាគម្រោងសាងសង់...
រុស្សុី៖ ប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀ ពូទីន និយាយថា មនុស្សរាប់សិបនាក់ នៅក្នុងក្រុមរបស់គាត់ បានធ្វើតេស្តវិជ្ជមាន កូវីដ១៩ មុនពេលគាត់ ចូលធ្វើចត្តាឡីស៍ក ដោយខ្លួនឯង។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារបារាំង AFP នៅមុននេះបន្តិច។ “ដូចដែលអ្នកបានដឹងហើយថា ករណីឆ្លងវីរុសកូរ៉ូណា ត្រូវបានគេរកឃើញ នៅក្នុងរង្វង់ក្រុមការងារជំនិតៗ របស់ខ្ញុំ។ មិនមែនត្រឹមតែមួយឬពីរនាក់ទេ ប៉ុន្តែមានមនុស្សរាប់សិបនាក់”...
ភ្នំពេញ ៖ ដើម្បីរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានប្រគល់ម៉ូតូ ចំនួន៤០០គ្រឿង ជូនក្រសួងសុខាភិបាល តាមរយៈគម្រោងពង្រឹងសមត្ថភាព ឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ម៉ូតូទាំងអស់នោះ នឹងត្រូវបានប្រើប្រាស់ ដើម្បីពង្រឹងប្រព័ន្ធចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង ដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសថាទោះបីជាគម្រោង បំពង់បង្ហូរហ្គាស Nord Stream 2 បានបញ្ចប់រួចទៅហើយក្តី ប៉ុន្តែមកដល់ពេលនេះ បណ្តាប្រទេស អ៊ឺរ៉ុបមួយចំនួន ព្រមទាំងអាមេរិកផង នៅតែបន្តធ្វើការប្រឆាំងយ៉ាងខ្លាំងក្លា នៅឡើយចំពោះគម្រោងនេះ។ លោក Lavrov បានបញ្ជាក់ទៀតថា មានពាក្យរិះគន់ជាច្រើនត្រូវបានធ្វើឡើង...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យដឹកនាំដោយលោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣ តំណាង អភិបាលខណ្ឌមានជ័យ ផ្ដល់អំណោយជាអង្ករជូនពលរដ្ឋ ក្រីក្រ ចំនួន ១០០គ្រួសារ រស់នៅចៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ នាព្រឹកថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២១នៅទីស្នាក់ការសាខា ក្រុមហ៊ុនប្លូត្រូនិក (Bluetronics) តាមបណ្តោយផ្លូវវេង ស្រេងក្នុងសង្កាត់ស្ទឹងមានជ័យ៣...
ភ្នំពេញ ៖ លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប ដើម្បីជួយសង្រ្គោះ លើកកម្ពស់ផ្លូវកាយ ផ្លូវចិត្ត ដល់កុមាររងគ្រោះ ពីការបំពានផ្លូវភេទ បានឲ្យដឹងនៅថ្ងៃ១៦ កញ្ញា នេះថា មានក្មេងស្រីម្នាក់អាយុទើបតែ ១៤ ឆ្នាំត្រូវពពោះ ៦ ខែ ព្រោះតែជីតាបង្កើត ចាប់រំលោភ។ លោកស្រីថា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល អ៊ីស្រាអ៊ែល លោក Nitzan Horowitz នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថាអ៊ីស្រាអ៊ែល និងសហភាពអ៊ឺរ៉ុបឬ EU បានឈានទៅដល់កិច្ចព្រមព្រៀង យោគយល់គ្នាទទួលស្គាល់ លើបណ្ណចាក់វ៉ាក់សាំងរវាងគ្នា។ លោករដ្ឋមន្ត្រីដដែលបានបន្តទៀតថា សកម្មភាពនេះបានធ្វើឡើង ដោយរំពឹងទុកថា នឹងអាចចូលជាធរមាន ចាប់ពីខែតុលាខាងមុខនេះ ហើយហើយដែលវានឹងអាចជួយបង្កើន ទៅដល់កិច្ចការងារ ពង្រីងវិស័យទេសចរណ៍ និងទំនាក់ទំនងសេដ្ឋកិច្ច...
អាមស្ទើដាម៖ ចៅក្រមនៅតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ នៅថ្ងៃពុធទី១៥ ខែកញ្ញា បានអនុម័តការស៊ើបអង្កេតជាផ្លូវការ លើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអាចត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តក្រោមការដឹកនាំ របស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ក្នុងបរិបទនៃ“ សង្គ្រាមប្រឆាំងគ្រឿងញៀន” របស់លោក។ ICC បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចៅក្រមបានយល់ព្រម តាមសំណើរបស់ព្រះរាជអាជ្ញា ដើម្បីចាប់ផ្តើមការស៊ើបអង្កេតលើឃាតកម្ម ដែលអាចកើតមានជាឧក្រិដ្ឋកម្ម...