ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា បន្ទាប់ពីបានចាក់វ៉ាក់សាំង ដូសទី៣ឬដូសជំរុញរយៈពេលប្រមាណ១០ ម៉ោងកន្លងមកនេះ ស្ថានភាពសុខភាពរបស់សម្ដេចល្អណាស់ មិនមានអ្វីប្លែកក្នុងខ្លួនឡើយ ។តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា “បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូសជម្រុញរយៈពេល១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា។អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណ នៅថ្ងៃស្អែកវិញ។ចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះ ក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតាព្រោះថ្ងៃនេះជាថ្ងៃសីល”៕
ប្រទេសកម្ពុជាដើម្បីសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាបានត្រៀមខ្លួនក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពអត្តពលិក ថវិកាជាតិ ជាពិសេសគឺស្តាតដែលមានស្តង់ដារសុវត្ថិភាពខ្ពស់ និងប្រកបដោយផាសុខភាពក្នុងការរៀបចំព្រឹត្តការណ៍មួយនេះអោយសាកសមផងដែរ? ដោយសារតែកម្ពុជាពុំទាន់មានពហុកីទ្បដ្ឋានដូចបណ្ដាប្រទេសជិតខាងកម្ពុជាបានមើលឃើញពីប្រទេសចិនជាមិត្តដែកថែបដែលនិងអាចជួយកម្ពុជាគ្រប់កាលៈទេសៈគឺប្រទេសចិនដែលអាចធានាបានការជ្រោមជ្រែងជួយសាងសង់ស្តាតដល់កម្ពុជាបាន ដូចជាការរំពឹងទុកប្រទេសចិនជាបង្អែកដ៏សំខាន់គឺចិនព្រមទទួលយកសំណើរដែលកម្ពុជាស្នើរឲ្យមិត្តចិនជួយសាងសង់ពហុកីទ្បដ្ឋានថ្មី ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន។ ពហុកីឡាដ្ឋានដ៍ធំមួយនេះមានកម្ពស់៣៥ម៉ែត្រ រចនារូបរាងជាកប៉ាល់មានក្បាលពីរដែលមានកំពស់ ៩៩ម៉ែត្រ និងព័ទ្ធជុំវិញដោយគូរបែបសម័យអង្គរហើយតុបតែងជាមួយផ្ការំដួលដែលជានិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ពហុកីឡាដ្ឋានជាតិមរតកតេជោនេះមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍន៏ទំហំជាង៨៥ហិកតារបស់លោកឧកញ៉ាលីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលសាងសង់ឡើងក្រោមថវិកាប្រមាណជិត១៦០លានដុល្លារ។ គម្រោងនេះបានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៧...
ភ្នំពេញ៖ គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានឯកជន ចំនួនសរុប ២២៧ទីតាំងនៅភ្នំពេញ នឹងត្រូវបើកឲ្យសិស្ស ចូលរៀនឡើងវិញ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១តទៅ បន្ទាប់ពីអាជ្ញាធរ ពិនិត្យឃើញថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ យោងតាមសេចក្តីប្រកាស របស់រដ្ឋបាលរាជធានីភ្នំពេញ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ នៅថ្ងៃចន្ទសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងពិចារណា ចំពោះចំណងមិត្តភាពរបស់ខ្លួន ជាមួយប្រទេសប៉ាគីស្ថាន ក្នុងពេលប៉ុន្មាន សប្ដាហ៍ខាងមុខនេះ ដើម្បីកំណត់តួនាទីដែលទីក្រុងវ៉ាស៊ីនតោនចង់ធ្វើ នៅក្នុងអនាគត នៃប្រទេសអាហ្វហ្គានីស្ថាន ។ តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានប្រាប់គណៈកម្មការកិច្ចការបរទេស របស់រដ្ឋសភាថា...
ភ្នំពេញ៖ បើតាមព័ត៌មានបឋម បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី មានករណីលិចទូក នេសាទមួយគ្រឿង នៅចំនុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ នៅលើទូកនេសាទមានគ្នាចំនួន ២នាក់៖១-ឈ្មោះ មាឃ សៀក ភេទប្រុស...
Breaking News: ប្រធានាធិបតីរុស្ស៊ី លោក វ្ងវ្លាឌីមៀ ពូទីន ធ្វេីចត្តាឡីស័ក ក្រោយផ្ទុះ ករណីឆ្លងកូវីដ១៩។ នេះបេីតាមការផ្សាយរបស់ទីភ្នាក់ងារ បារាំងAFPនៅមុននេះបន្តិច។
ភ្នំពេញ ៖ គណៈរដ្ឋមន្ដ្រី បានលើកពេលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ដ្រីប្រចាំសប្ដាហ៍ ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ទៅពេលក្រោយវិញ។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១៤ កញ្ញា នេះ៕
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានស្វាគមន៍ទទួលប្រធានាធិបតី ស៊ីរី លោក បាហ្សា អាល់អាសាដ នៅក្នុងទីក្រុងមូស្គូ សម្រាប់ជាលើកដំបូង គិតតាំងពីឆ្នាំ២០១៥មក និងបានធ្វើការរិះគន់ចំពោះកងកម្លាំងបរទេស ដែលឈរជើងប្រចាំការ ក្នុងទឹកដីស៊ីរី ដោយគ្មានការកំណត់ របស់អង្គការសហប្រជាជាតិ ដែលនេះជាការថ្កោលទោស ចំពោះកងទ័ពអាមេរិកនិងតួកគី ។...
បច្ចុប្បន្នភាព លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមាន របស់សហរដ្ឋអាមេរិក បាននិយាយថា ប្រទេសនេះ នៅតែបន្តត្រៀមខ្លួន ជួបចរចា ជាមួយប្រទេសកូរ៉េខាងជើង ទោះបីជាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលតម្រង់ គោលដៅរយៈចម្ងាយឆ្ងាយ ប្រភេទថ្មីក៏ដោយ ។ លោកស្រី Karine Jean-Pierre បានបន្ថែមថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចហើយ...
បរទេស ៖ ប្រេសិតនុយក្លេអ៊ែមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានប្រារព្ធធ្វើជំនួបគ្នា នៅក្នុងទីក្រុងតូក្យូ ដើម្បីពិភាក្សាគ្នា អំពីកម្មវិធីនុយក្លេអ៊ែ និងមីស៊ីល របស់កូរ៉េខាងជើង ក្រោយមួយថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួនបានតេស្តសាកល្បង គ្រូសមីស៊ីលវាយប្រហារ ចម្ងាយឆ្ងាយ ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Aljazeera...