ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្រចំណាត់ការរបស់ក្រសួងសុខាភិបាល ក្នុងការក្រើនរំលឹកដល់ ក្រុមហ៊ុនថ្នាំជក់ឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពឆ្លៀតឱកាស ផ្សព្វផ្សាយផលិតផលថ្នាំជក់ ឬការឧបត្ថម្ភជាសម្ភារផ្សេងៗ ដល់ក្រសួង-ស្ថាប័ន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាទង្វើល្មើសច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។ អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្របែបនេះក្រោយ វិទ្យុជាតិកម្ពុជា នាចេញផ្សាយនាពេលថ្មីៗនេះថា លោកស្រី ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព និងជាសមាជិកគណៈកម្មាធិការ...
ព្រុចសែល៖ សហភាពអឺរ៉ុប បានឲ្យដឹងថា ខ្លួនបានស្តារឡើងវិញនូវការហាមឃាត់ ការធ្វើដំណើរពីប្រទេសជប៉ុន បន្ទាប់ពីការកើនឡើង នៃការឆ្លងវីរុសកូរ៉ូណាថ្មី ជាមួយនឹងទម្រង់ឆ្លងថ្មី Delta ដែលមានការឆ្លងរាលដាលខ្លាំង។ សហភាពអឺរ៉ុប បានដកប្រទេសជប៉ុនចេញពីបញ្ជីប្រទេស ដែលត្រូវបានលើកលែង ពីការហាមឃាត់ការធ្វើដំណើរ មិនចាំបាច់ទៅកាន់ប្លុកសេដ្ឋកិច្ច។ ប្រទេសជប៉ុន ពីមុនត្រូវបានដកចេញពី បញ្ជីលើកលែងកាលពីខែមករា មុននឹងត្រូវបានបន្ថែមម្តងទៀត នៅក្នុងខែមិថុនា ដោយសារសហភាពអឺរ៉ុប បានបន្ធូរបន្ថយការរឹតបន្តឹង...
ប៉េកាំង៖ បណ្តាប្រទេសលោកខាងលិច មួយចំនួនបានប្រឌិតរឿងកុហក ដោយឥតលាក់លៀម នៃអ្វីដែលគេហៅថា “ពលកម្មដោយបង្ខំ” នៅតំបន់ស៊ីនជាំង និងបានដាក់ចេញនូវ វិធានការបង្ខិតបង្ខំជាឯកតោភាគី ដោយអយុត្តិធម៌ដោយបង្ហាញថា ពួកគេគ្រាន់តែមិនចង់ឃើញស៊ីនជាំង ដែលមានភាពរីកចំរើន ដែលមនុស្សរស់នៅដោយសុភមង្គល។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ តាមអ៊ីនធឺណិត ស្តីពីផលប៉ះពាល់ UCMs ចំពោះការទទួលបានសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំងលោក ចេន ស៊ូ បេសកជនពិសេសរបស់ចិន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសពីតម្រូវការវ៉ាក់សាំងថ្មី ដែលអាចប៉ះពាល់ដល់ ជនជាតិអាមេរិកប្រហែល ១០០ លាននាក់ ដែលជាផ្នែកមួយនៃ ផែនការសកម្មភាពថ្មី ដើម្បីទប់ស្កាត់ករណីឆ្លងជំងឺកូវីដ-១៩ ដែលកំពុងកើនឡើង ដែលបណ្តាលមកពីការប្រែប្រួល យ៉ាងខ្លាំងនៃមេរោគក្លាយពូជ Delta ។ លោក បៃដិន បានឲ្យដឹងពីសេតវិមានថា“ ខណៈពេលដែលអាមេរិក ស្ថិតក្នុងស្ថានភាពល្អប្រសើរជាងកាលពី...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានសម្រេច បើកឲ្យសិស្សចាប់ពីអនុវិទ្យាល័យ និងសាលាពុទ្ធិកៈ ចូលសិក្សានៅថ្ងៃទី ២០ ខែកញ្ញាខាងមុខនេះ រហូតដល់ ថ្ងៃទី១១ ខែតុលា ទើបបើកឲ្យសិស្សថ្នាក់បឋម ចូលរៀនតាមក្រោយ។ លោកអភិបាលខេត្ត បានសម្រេចដូច្នេះ បន្ទាប់ពីបានពិភាក្សា ជាមួយមន្ត្រីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ៖ កម្ពុជាបានបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៦០នាក់ អ្នកជាសះស្បើយចំនួន ៤១៧នាក់ និងអ្នកស្លាប់ចំនួន ១២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៥៣៨នាក់ និងអ្នកដំណើរពីបរទេសចំនួន ១២២នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអនកឆ្លងសរុបចំនួន ៩៨ ១៨៤នាក់ អ្នកជាសះស្បើយចំនួន...
ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានកោតសរសើររាជរដ្ឋាភិបាល ស្វែងរកវ៉ាក់សាំងកូវីដ-១៩ មកចាក់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួនយ៉ាងច្រើន ដើម្បីទប់ទល់ជំងឺដ៏កាចសាហាវនេះ ជាពិសេស អាចបើកសាលារៀន រមណីយដ្ឋានកម្សាន្តនានា និងស្តារសេដ្ឋកិច្ចឡើងវិញ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេច ហេង សំរិន សម្ដេចបានដឹកនាំសមាជិក-សមាជិកាទទួលវ៉ាក់សាំងកូវីដ-១៩ អាស្រ្តាហ្សេនីកាដូសទី៣ ឬដូសជំរុញ នៅវិមានរដ្ឋសភា...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំ អំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានប្រកាស ឲ្យបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។ កាលពីថ្ងៃ៩ កញ្ញា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសបើកសាលារៀនឡើងវិញ ចាប់ពីកម្រិតថ្នាក់ទី៧...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវឱ្យបណ្តាប្រទេស BRICS លើកកម្ពស់សាមគ្គីភាពពិភពលោកប្រឆាំងនឹងជំងឺកូវីដ -១៩ គាំទ្រពហុភាគីនិយមពិតប្រាកដ និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូល BRICS លើកទី ១៣ តាមរយៈបណ្តាញវីដេអូនៅទីក្រុងប៉េកាំង លោក ស៊ី បានលើកឡើងថា BRICS គួរតែរក្សាការដោះស្រាយពង្រឹងសាមគ្គីភាព និងបង្កើនគុណភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង។...
ប៉េកាំង៖ នាយករដ្ឋមន្រ្តីចិនលោក លី កេឈាំង នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវដល់បណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមាហរណកម្មនៅក្នុងអនុតំបន់។ លោកលី បានធ្វើការកត់សម្គាល់តាមរយៈតំណភ្ជាប់វីដេអូនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៧ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ចូលរួមកិច្ចប្រជុំកំពូលវីដេអូនេះផងដែរមាននាយករដ្ឋមន្រ្តីឡាវលោក ផាន់ខាំ វីផាវ៉ាន់ ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកសេន-ឧត្ដមសេនីយ៍មីន អ៊ុងឡាំង នាយករដ្ឋមន្រ្តីថៃលោក...