បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវក្តីសង្ឃឹមថា រដ្ឋាភិបាលថ្មីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងជួយខ្លួនឯងឲ្យសម្រេចបានស្ថិរភាព និងយកឈ្នះអំពើហិង្សានិងភាពជ្រុលនិយមនានា។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេស ព្រះអង្គម្ចាស់ Faisal bin Farhan ក៏បានធ្វើការបញ្ជាក់អំពីការគាំទ្ររបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចំពោះជម្រើសរបស់ប្រជាជន អាហ្វហ្គានីស្ថាន ក្នុងការបង្កើតអនាគតរបស់ប្រទេសខ្លួនឯង ដោយគ្មានការជ្រៀតជ្រែកពីបរទេសខាងក្រៅ។ ទ្រង់បានមានព្រះបន្ទូលបន្ថែមទៀតថា...
បរទេស៖ អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បាននិយាយថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងរួមបញ្ចូលស្ត្រី នាពេលអនាគត។ កាលពីថ្ងៃអង្គារក្រុមតាលីបង់បានប្រកាសរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថាន ដែលមិនមានរដ្ឋមន្ត្រីជាស្ត្រីឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zabihullah Mujahid ជាមួយសារព័ត៌មាន BFMTV កាលពីថ្ងៃពុធថា «រដ្ឋាភិបាលនេះជារដ្ឋាភិបាលបណ្តោះអាសន្ន។...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសថា ក្នុងខែសីហា ឆ្នាំ២០២១ ក្រុមការងារដានគេហទំព័រ ហ្វេសប៊ុករបស់សម្ដេច ទទួលសំណូមពរ និងសំណួរពីប្រជាពលរដ្ឋ ចំនួន១៦២គណនី ក្នុងនោះ ឆ្លើយតប និងដោះស្រាយ ចំនួន៧២គណនី។ តាមរយៈគេហំទ័ពរហ្វេសប៊ុក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោកស្រីបណ្ឌិត ចាណែត ឃីង (Janet King) ដែលជាសមាជិកក្រុមប្រឹក្សា ភិបាល នៃសមាគមអាដហុក បានទទួលមរណភាពវេលាម៉ោង ៣ទៀបភ្លឺ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។ នេះបើតាមការចេញផ្សាយរបស់សមាគមអាដហុក នាថ្ងៃ១០ កញ្ញា...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើពិធីព្យុហយាត្រាយោធាទាំងយប់ ដើម្បីអបអរគម្រប់ខួបលើកទី៧៣ឆ្នាំនៃការបង្កើតប្រទេសរបស់ខ្លួន ប៉ុន្តែមិនមានដាក់បង្ហាញអាវុធថ្មីណាមួយនោះទេ។ យោងតាមរូបថតមួយដែលចេញដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA និងកាសែត Rodong Sinmun មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីព្យុហយាត្រា ដែលមានទំហំតូចជាងកម្មវិធីក្នុងឆ្នាំថ្មីៗកន្លងទៅនោះ។ ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោន បានធ្វើការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរវវិត្តន៍ ដើម្បីពិនិត្យមើលថា តើកូរ៉េខាងជើងនឹងដាក់បង្ហាញឧបករណ៍យោធា ថ្មីណាមួយដែរឬទេ...
បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ នឹងបន្តកិច្ចពិភាក្សាសេដ្ឋកិច្ច លំដាប់ខ្ពស់ ជាមួយប្រទេសម៉ិកស៊ិក ដែលបានផ្តួច ផ្តើមបង្កើតឡើង កាលពីប៉ុន្មានឆ្នាំមុន ដោយអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ។ សេតវិមានបាននិយាយពីមុនថា កិច្ចពិភាក្សាគ្នា នៅថ្ងៃព្រហស្បតិ៍នេះ នឹងផ្តោតលើគោលការណ៍សំខាន់ៗ ចំនួន៤ គឺកសាងចំណងមិត្តភាព...
បរទេស ៖ អ្នកបកប្រែជនជាតិ អាហ្វហ្គានីស្ថាន សរុបចំនួន ២៣ នាក់ ដែលបានជួយប្រទេស ដាណឺម៉ាក ក្នុងអំឡុង ពេលបេសកកម្ម ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន គឺត្រូវបានផ្តល់សិទ្ធិឱ្យរស់នៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីរដ្ឋាភិបាលទីក្រុង Copenhagen បានបង់ប្រាក់ ។ នេះបើតាមការផ្សាយ របស់កាសែត Berlingske...
ភ្នំពេញ៖ ក្រសួង សុខាភិបាល បានប្រកាសឲ្យដឹងនៅថ្ងៃទី១០ កញ្ញានេះថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) សរុបចំនួន ៣.៧៣១នាក់ ក្នុងនោះស្រី ១.៩០៤នាក់ ដែលប៉ះពាល់លើ២៤ រាជធានី...
បរទេស ៖ ក្រសួងសុខាភិបាល របស់ប្រទេសថៃ បានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ថា មានករណីឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ១៦ ០៣១ ករណី និងមានអ្នកស្លាប់ចំនួន ២២០ នាក់ទៀត ក្នុងរយៈពេល ២៤ ម៉ោងមុន ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ៦២៩៥ ក១.ដ.ឃ.ដ និង លេខ ៦២៩៦ ក១.ដ.ឃ.ដ របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។...