បរទេស៖ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានធ្វើការថ្កោលទោសចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការរៀបចំកិច្ចប្រជុំមួយ ស្តីពីការតេស្តមីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើង ដោយហៅវាថា ជាការបង្ហាញឲ្យឃើញស្តង់ដារដោះស្រាយទ្វេដង។ លោក Jo Chol-su ជាប្រធាននាយកដ្ឋានអង្គការអន្តរជាតិ នៅក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើការថ្លែងបែបនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយកាសែត KCNA ដោយសង្កត់ធ្ងន់ថា ការតេស្តសាកល្បងមីស៊ីល គឺមានបំណងការពារខ្លួន។ សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយក្រុមប្រឹក្សាសន្តិសុខប្រារព្ធធ្វើកិច្ចប្រជុំមួយ...
បរទេស៖សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ប្រទេសចិន ពីបទធ្វើសកម្មភាពយោធាបង្កហេតុ ក្រោយធ្វើការហោះហើរយន្តហោះយោធាជាច្រើនគ្រឿង នៅជិតដែនអាកាសរបស់កោះតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហោះសារធ្វីតធ័រនៅថ្ងៃអាទិត្យម្សិលមិញនេះថា យន្តហោះចិនចំនួន១៦គ្រឿង បានហោះហើរចូលក្នុងតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់ នៅថ្ងៃម្សិលមិញនេះ ក្រោយយន្តហោះជិត៨០គ្រឿង បានហោះចូលក្នុងតំបន់នោះ ក្នុងពេលរយៈពេល២ថ្ងៃមុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយដូច្នេះថា “សហរដ្ឋអាមេរិក...
ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ ឬប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ១៩ ក្នុងអំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ពិសេសមេរោគប្រភេទដែលតា ដែលកំពុងបន្តឆ្លងរាលដាល ក្នុងសហគមន៍យ៉ាងឆាប់រហ័ស រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ ទៅជួបជុំគ្រួសារ នៅស្រុកកំណើត និងធ្វើដំណើរកម្សាន្ត តាមរមណីយដ្ឋានានា...
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការប្រកាសជាផ្លូវការ ខ្លួនបានពិភាក្សាដោយផ្ទាល់ ជាលើកដំបូង ជាមួយនឹងរដ្ឋាភិបាលថ្មី នៃប្រទេសអ៊ីរ៉ង់ រួចរាល់ហើយ កាលពីសប្តាហ៍មុន។ អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ទៀតថា កិច្ចពិភាក្សាជុំទី១នេះ ធ្វើឡើងជាផ្នែកមួយនៃដំណើរការចាប់ផ្តើម នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលប់និងកាត់បន្ថយ ភាពតានតឹងរវាងប្រទេស ក្នុងតំបន់ឈូងសមុទ្រហ្គោល្វ្ល ជាមួយនឹងរដ្ឋាភិបាល ក្រុងតេហ៉រ៉ង់។ ជំនួបគ្នាចុងក្រោយបំផុត ធ្លាប់ត្រូវបានធ្វើឡើងតាំងតែពិខែមេសា ឆ្នាំ២០១៦មកម្ល៉េះ...
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកោះកុង នាថ្ងៃទី០៤ ខែតុលានេះ បានបញ្ជូនខ្លួនជនសង្ស័យ ចំនួន៩នាក់ ក្នុងនោះរួមមានស្រី៧នាក់ ទៅកាន់ស្ថាប័ន អយ្យការអមសាលាដំបូង ខេត្តកោះកុង ដើម្បីធ្វើការសាកសួរ និង សម្រេចទៅតាមច្បាប់ ជាប់ពាក់ព័ន្ធករណីប្រើអំពើហិង្សា ដោយចេតនា ទៅលើយុវតីម្នាក់ អាយុ១៦ ជាជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់។ មន្ត្រីនគរបាលខេត្តកោះកុង បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងសកម្មភាពយុទ្ធនាការ អប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ ក្រុមគោល ដៅឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមទប់ស្កាត់ ជំងឺកូវីដ-១៩ ឲ្យមានលទ្ធផលល្អប្រសើរ។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែតុលា...
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានអំពាវនាវដល់ប្រទេសជិតខាង នៅជុំវិញភាគពាយ័ព្យរបស់អ៊ីរ៉ង់ កុំអនុញ្ញាតឱ្យមានវត្តមាន យោធាបរទេស ហើយបានព្រមានប្រឆាំង នឹងសកម្មភាពបែបនេះថា ជា “ ការជីករណ្តៅ សម្រាប់បងប្អូន” ។ លោក Ayatollah Ali Khamenei ដែលជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានលើកឡើងថា“...
ភ្នំពេញ ៖ គណៈរដ្ឋមន្រ្តី នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈប្រព័ន្ធវិដេអូ។ យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៤ តុលា នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល...
ភ្នំពេញ ថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២១៖ សិស្សនិស្សិតរបស់កម្មវិធី Full Stack Developer ដំបូងគេ ក្រោមការសហការរវាង សែលកាត និងSabaiCode បានបញ្ចប់ដោយជោគជ័យ សំរាប់វគ្គ Module1 នៃកម្មវិធីសិក្សារយៈពេល ១២ ខែ ដោយផ្តល់ឱ្យពួកគេនូវមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៏គេហទំព័រ HTML...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានឧបត្ថម្ភម្ហូបអាហារចម្រុះនិងថវិកា ជូនដល់មន្ត្រីដែលជាសមាជិក សមាជិការ សាខាគណបក្សប្រជាជន សាលាក្រុងព្រះសីហនុ និងមន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ក្នុងសង្កាត់លេខ២ ព្រមទាំងប្រជាការពារសង្កាត់លេខ២ ក្រុងព្រះសីហនុ សរុបជិត១០០នាក់ ដើម្បីលើកទឹកចិត្តចំពោះការខិតខំ...