ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិ ដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា,...
បរទេស៖សម្រាប់ជាលើកទីមួយ ក្នុងរយៈពេល៤ឆ្នាំ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការបង្ហាញពីចំនួនអាវុធនុយក្លេអ៊ែក្នុងឃ្លាំរបស់ខ្លួន ដោយនិយាយថា ការធ្វើដូច្នេះនឹងជួយដល់កិច្ចប្រឹងប្រែងបំបាត់អាវុធនុយក្លេអ៊ែ។ តាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០មក ឃ្លាំងអាវុធនុយក្លេអ៊ែ មានក្បាលគ្រាប់សកម្មនិងអសកម្មចំនួនចំនួន៣.៧៥០គ្រាប់។ យោងតាមឯកសារក្រសួងការបរទេសអាមេរិក ចំនួនគឺមានការធ្លាក់ចុះក្បាលគ្រាប់ចំនួន៥៥គ្រាប់ពីឆ្នាំមុន និងចំនួន៧២គ្រាប់ ពីថ្ងៃទី៣០...
សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា គាំទ្រ គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់អោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយគត់
បរទេស៖ ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីមានការកើនឡើងជាខ្លាំងក្នុងភាពតានតឹង ជាមួយប្រទេសចិន ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយប្រាប់មន្ត្រីជាន់ខ្ពស់បារាំងនិងអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់ នឹងធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងស្វះស្វែងធ្វើការងារជាមួយប្រទេសលទ្ធិប្រជាធិបតេយ្យ មានចិត្តដូចគ្នាផ្សេងទៀត។ តាមសេចក្តីរាយការណ៍ តៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ បានស្វែងរកការគាំទ្រ ពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដទៃផ្សេងទៀត ជាពិសេសនោះ គឺសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តអាមេរិក ស្របពេលមានសម្ពាធយោធានិងនយោបាយពីប្រទេសចិន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយថា ភាពតានតឹងជាមួយចិន គឺអាក្រក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំមកនេះ ដោយព្រមានពីហានិភ័យ នៃការវាយប្រហារដោយចៃដន្យ រវាងប្រទេសទាំងពីរផងដែរ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Chiu Kuo-cheng...
បរទេស៖ ប្រទេសបារាំង នឹងបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រលប់ទៅប្រទេសអូស្ត្រាលីវិញ ដើម្បីកំណត់ទំនាក់ទំនងឡើងវិញ បន្ទាប់ពីរដ្ឋាភិបាល ទីក្រុងកង់បេរ៉ា បានបដិសេធកិច្ចព្រមព្រៀងទិញ នាវាមុជទឹករបស់បារាំង ហើយបានបង្កឱ្យមានជម្លោះជាបន្តបន្ទាប់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីខែមុន ប្រទេសអូស្ត្រាលីបានបង្កើតកិច្ចព្រមព្រៀងសន្តិសុខ Aukus ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក្នុងគោលបំណងរក្សាឥទ្ធិពលលោកខាងលិច នៅអាស៊ីប៉ាស៊ីហ្វិក។...
ខេត្តកោះកុង: សមត្ថកិច្ចនគរបាលខេត្តកោះកុង កាលពីថ្ងៃទី០៦ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជនសង្ស័យបានលួចចូលទៅក្នុងផ្ទះ របស់កុមារីរងគ្រោះម្នាក់ អាយុ១៧ ឆ្នាំ និងបានប៉ុនប៉ងចាប់រំលោភសេពសន្ថវះ នាង ខណៈនាងនៅតែម្នាក់ឯង ក្នុងផ្ទះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។ មន្ត្រីសមត្ថកិច្ចស្រុកកោះកុងបានឲ្យដឹងថា...
ភ្នំពញៈ យុវជនទំនើងចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង ០០ នាទី យប់ បានចាប់ខ្លួន ក្នុងបទល្មើសជាក់ស្តែង ខណ:ដែល ពួកគេជិះម៉ូតូដុតផាវ និង បានបោះលើផ្លូវ...
ភ្នំពេញ ៖ ប្រធានសមាគមសារព័ត៌មាន កម្ពុជា-ចិន លោក សយ សុភាព បានឲ្យដឹងថា សម សារី រហូតដល់ កូន សម រង្ស៊ី ក្បត់ព្រះរាជាចតុមុខ ទៅសេពគប់អាមេរិកដុតឱ្យឆេះរាជវាំង បង្កើតបានសង្រ្គាមហូរឈាម អស់ជិត៣០ឆ្នាំ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១...