បរទេស៖កិច្ចពិភាក្សាគ្នា រវាងមេបញ្ជាការយោធាឥណ្ឌានិងចិន ដើម្បីដោះស្រាយភាពជាប់គាំង នៅតាមបណ្ដោយព្រំដែនជួរភ្នំហិមាល័យ បានរងភាពបរាជ័យ ហើយភាគីទាំងពីរ បានធ្វើការថ្កោលទោសដាក់គ្នាទៅវិញទៅមក នៅថ្ងៃចន្តនេះ សម្រាប់ការបរាជ័យមិនមានការវិវត្តទៅមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា កាលពីថ្ងៃអាទិត្យ មេបញ្ជាការមកពីប្រទេសទាំងពីរ បានជួបគ្នាសម្រាប់លើកទី១៣ ដោយមន្ត្រីឥណ្ឌាធ្វើការសង្កត់ធ្ងន់ថា ការប្រឈមមុខដាក់គ្នា បានបង្កឡើងដោយការប៉ុនប៉ងជាឯកតោភាគីរបស់ចិន ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។ ក្រសួងការពារជាតិឥណ្ឌាបាននិយាយដូច្នេះថា “នៅក្នុងអំឡុងជំនួបពិភាក្សាគ្នានោះ ភាគីឥណ្ឌាបានបង្កើតការលើកឡើងដ៏មានអំណោយផលល្អ...
យូអិន៖ បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) បានជំរុញឱ្យគ្រប់ភាគីនៅលីប៊ី ងាកទៅរកការសន្ទនា និងជៀសវាងស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ UNSMIL បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បេសកកម្មនេះអំពាវនាវឱ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសលីប៊ី ចូលរួមក្នុងការសន្ទនាដោយផ្ទាល់ និងក្នុងន័យស្ថាបនា ដើម្បីដោះស្រាយរាល់កង្វល់ ដែលកើតឡើង និងបន្តប្រកាន់ខ្ជាប់នូវផែនទីបង្ហាញផ្លូវរបស់លីប៊ី (LPDF) ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងផងដែរថា គ្រប់ភាគីទាំងអស់ត្រូវចៀសវាងពីសកម្មភាពណាមួយ ដែលអាចគំរាមកំហែងដល់ឯកភាពជាតិ និងស្ថាប័នរបស់ខ្លួន និងសុខុមាលភាពរបស់ប្រជាជនលីប៊ី...
ភ្នំពេញ៖ ដោយមានការគាំទ្រ និងសំណូមពរពីសំណាក់អតិថិជន ជាច្រើនក្នុងការបើកប្លុកថ្មី ពេលនេះក្រុមហ៊ុនបានសម្រេច បើកលក់វីឡាទោលម៉ារីហ្គោល ប្លុកថ្មីដែលមានទីតាំងនៅទល់មុខសួនច្បារ ដ៏ស្រស់ស្អាតចំកណ្តាលគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ផ្ទាល់តែម្តង។ វីឡាទោលម៉ារីហ្គោល ដែលនឹងធ្វើការបើក លក់ប្លុកថ្មីនេះផងដែរមានទំហំ ផ្ទះ 8m x 14.75m និងទំហំដី 12m x 20-24m...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ករណីកូវីដ-១៩ ជាបញ្ហាប្រឈម ក្នុងការចុះឈ្មោះបោះឆ្នោត ប៉ុន្តែ គ.ជ.ប មានវិធានការ ការពាររួចហើយ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាព លោក មាន សទិ សមាជិក គ.ជ.ប នាថ្ងៃទី១១ ខែតុលា...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ Aljazeera របស់ប្រទេសកាតា បានចុះផ្សាយថា ភាពតានតឹង រវាងប្រទេសចិន និងកោះតៃវ៉ាន់ កំពុងឡើងកម្តៅកាន់តែខ្លាំង មិនធ្លាប់មានក្នុងរយៈពេលជាង៤០ឆ្នាំ កន្លងមកនេះ ទាំងភាពតានតឹងខាងយោធា និងទាំងសង្គ្រាមពាក្យសម្តី ។ កាលពីថ្ងៃអាទិត្យ ទី១០ ខែតុលានេះ ក្នុងទិវាបុណ្យជាតិ លោកស្រី Tsai Ing-wen ប្រមុខដឹកនាំកំពូល...
បរទេស ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយ ក្នុងពេលថ្មីៗនេះថា កិច្ចពិភាក្សាគ្នា រវាងមន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីពួកតាលីបង់ នៅក្នុងទីក្រុងដូហា ប្រទេសកាតា គឺមានភាពស្មោះត្រង់ និងប្រកប ដោយវិជ្ជាជីវៈ ។ មន្ត្រីនាំពាក្យ របស់ ក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Ned Price...
កាប៊ុល ៖ ក្រសួងការបរទេស នៃរដ្ឋាភិបាលចាំផ្ទះ នៅអាហ្វហ្គានីសស្ថាន បានឲ្យដឹងថ្ងៃចន្ទនេះថា កិច្ចពិភាក្សាជាមួយ សហរដ្ឋអាមេរិក នឹងបន្តបើចាំបាច់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។ កាលពីចុងសប្តាហ៍ គណៈប្រតិភូតាលីបង់ ដឹកនាំដោយលោក Amir Khan Muttaqi រដ្ឋមន្រ្តីការបរទេសស្តីទី នៃរដ្ឋាភិបាលចាំផ្ទះ បានជួបជាមួយគណៈប្រតិភូ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវបើកចំហទទួលយកសំណើ និងការលំបាកនានា របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូនពួកគាត់ភ្លាមៗ កុំទុកអូសបន្លាយយូរ ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តកំពង់ធំថ្មី នាសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ សម្ដេច...
ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ចេញ ប្រតិកម្មលើអត្ថបទសារព័ត៌មានដឺហ្គាឌីយែន (the Guardian) របស់ចក្រភពអង់គ្លេស ដែលបានសរសេរខុសធ្វើឲ្យ ប៉ះពាល់ដល់តម្លៃ និងកិត្តិយសសម្តេចតេជោនោះ លោក អេលីសាបែត រីបប៊ែន (Elisabeth Ribbans) អ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន របស់សារព័ត៌មាននេះ បានបង្ហាញការសោកស្តាយ ដែលធ្វើឲ្យប៉ះពាល់សម្តេច ។...
ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា បានផ្សព្វផ្សាយមាតិកា វីដេអូអប់រំជាច្រើន ក្នុងនោះមាតិកាវីដេអូភាគ ដែលមានចំណងជើងថា «មាគ៌ាព្រះធម៌» ដែលជំរុញនិងផ្សព្វផ្សាយ អំពើល្អទៅដល់សាធារណជន បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកទស្សនា ។ «មាគ៌ាព្រះធម៌» គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម ទំនួលខុសត្រូវផ្នែកសង្គម របស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងគោលបំណងផ្ដល់ការ...