ភ្នំពេញ ៖ លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូល ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងសាលាភូមិន្ទរដ្ឋបាល...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៦៦នាក់ទៀត តាមលទ្ធផលតេ ស្ត(PCR) ខណៈជាសះស្បើយចំនួន២៧០នាក់ និងស្លាប់ចំនួន១២នាក់(ក្នុងនោះ៥នាក់ មិនបានចាក់វ៉ាក់សាំង) ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៣៥នាក់ និងអ្នកដំណើរពីបរទេសចំនួន៣១នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៧ ២០១នាក់ អ្នកជាសះស្បើយចំនួន ១១១ ៦៩០នាក់...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលខណ្ឌចំការមន កាលពីរសៀល ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និង ជួញដូរថ្នាំញៀន ប្រព្រឹត្តនៅ នៅភូមិ៤ ផ្លូវ៩៧ ក្រុម ២៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។...
ភ្នំពេញ ៖ ក្រុមអ្នកជំនាញអាល្លឺម៉ង់ បានគ្រោងចុះមកសិក្សាអំពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើសង្គម-សេដ្ឋកិច្ច ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាចុងឆ្នាំ២០២១ នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
ភ្នំពេញ ៖ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា នៅថ្ងៃ១៩ តុលា បានចេញផ្សាយរបាយការណ៍របស់ខ្លួនក្នុងរយៈពេល៣ខែចុងក្រោយនេះថា សមត្ថកិច្ចបានរំលោភសិទ្ធិអ្នកសារព័ត៌មាន ក្នុង ពេលចុះយកព័ត៌មាន ទាក់ជំលោះបញ្ហាដីធ្លី ប៉ុន្តែអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌបាន ឆ្លើយតបថា របាយការណ៍មិនបានឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ និងជាពិសេសធ្វើឲ្យ ភ័នច្រឡំ ដល់សាធារណៈមតិ មកលើស្ថាប័នមានសមត្ថកិច្ច...
ភ្នំពេញ៖ លោក ប៉ាន់ សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដាក់ក្ដីសង្ឃឹមថា គោលការណ៍និងជំហរ របស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុង សន្និសីទថ្នាក់រដ្ឋមន្ត្រី លើកទី១២ នឹងទទួលបាននូវលទ្ធផល ដែលមានសមតុល្យ និងផលប្រយោជន៍ជារួម ។ ការលើកឡើង របស់រដ្ឋមន្រ្តីពាណិជ្ជកម្ម កម្ពុជា បែបនេះធ្វើឡើងក្នុងឱកាសលោក បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក តាមប្រព័ន្ធអនឡាញ...
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានបន្តអំពាវនាវ ដល់បណ្តាប្រទេសមានសេដ្ឋកិច្ច ជឿនលឿន G20 បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំង ជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រី ខណៈប្រទេសជាច្រើន នៅលើសកលលោក បានមិនទាន់បានចាក់វ៉ាក់សាំង បានច្រើននៅឡើយ។ ការអំពាវនាវនេះ បានធ្វើឡើង តាមរយៈយុទ្ធនាការទាមទារ...
នាពេលថ្មីៗ កន្លងទៅនេះ ថ្លែងក្នុងសុន្ទរកថា មួយលើកអ្នក ដឹកនាំអាមេរិក បានមួលបង្កាច់ថា នៅតំបន់ស៊ីនជាំង មានបាតុភូត “បង្ខិតបង្ខំឱ្យធ្វើពលកម្ម ” ព្រម ទាំងលាបព័ណ៌លើគោលនយោបាយ អភិបាលកិច្ច របស់ប្រទេសចិន នៅតំបន់ស៊ីនជាំង ។ យ៉ាងណាមិញ អាមេរិក តែង តែ វាយ ប្រហារ...
រ៉ាម៉ាឡា ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតី ប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ បានលើកឡើងថា ស្ថានភាពបច្ចុប្បន្ន នៅក្នុងទឹកដីប៉ាឡេស្ទីន គឺមិនមាននិរន្តរភាព ហើយមិនអាចបន្តដូច នេះទៀតនោះទេ ។ យោងតាម WAFA លោក អាបាស់ បានធ្វើការកត់សម្គាល់នេះ...
ភ្នំពេញ៖ កម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ចីរភាព នៅក្នុងច្បាប់វិនិយោគថ្មី ដើម្បីទាក់ទាញការវិនិយោគ ប្រកបដោយចីរភាពបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ក្នុងវេទិកាវិនិយោគពិភពលោក ឆ្នាំ២០២១ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវិដេអូ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ CDC បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញការវិនិយោគ...