តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានលើកឡើងថា ការធ្វើឱ្យប្រក្រតីភាព នៃទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់ គឺជាការប្តេជ្ញាចិត្តមួយ ដែលធ្វើឡើង ដោយសមភាគី របស់ទីក្រុង តេអេរ៉ង់ នៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ហើយការបំពេញ កាតព្វកិច្ចត្រូវតែត្រូវបាន ពិភាក្សានៅក្នុងការចរចា នៅទីក្រុងវីយែន...
យប់ថ្ងៃទី ៦ ខែវិច្ឆិកា ក្នុងស្ទូឌីយោផ្សាយផ្ទាល់ លក់ទំនិញតាមអនឡាញពិសេស នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ របស់ APP ព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន គ្រាប់ pine nuts អាហ្វហ្កានីស្ថានចំនួន ១២ម៉ឺនកំប៉ុងត្រូវបានលក់ដាច់ ទាំងអស់ក្នុងរយៈពេល តែប៉ុន្មាននាទីប៉ុណ្ណោះ ។ ដំណឹងនេះរហូតដល់បានបណ្តាលឱ្យ មានការចាប់អារម្មណ៍និងពិភាក្សា យ៉ាងច្រើនលើបណ្តាញទំនាក់ទំនង...
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការរៀបចំ ពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានានៅកម្ពុជា ក្រោយរាជរដ្ឋាភិបាលអនុញ្ញាត ដោយកំណត់ត្រឹមអ្នកចូលរួម ២០០នាក់ ។ ក្នុងនោះ អ្នកចូលរួមត្រូវបង្ហាញ បណ្ណចាក់វ៉ាក់សាំងកូវីដ ឬស្កេន QR Code របស់ក្រសួងសុខាភិបាល ដោយលើកលែងអ្នកដែល មិនបានចាក់ដោយសារបញ្ហាសុខភាព។ អ្នកចូលរួមត្រូវវាស់សីតុណ្ហភាព...
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមសារ ព័ត៌មានកម្ពុជា-ចិនបានថ្លែងថា តំណាងប្រទេសភ្នែកទាំង៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់) ចេញមុខកាង លោកកឹម សុខា ចំៗ ។ ការថ្លែងរបស់លោកនេះ ក្រោយពីលោកស្រី ម៉ារីស ផេន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៧នាក់ទៀតតាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន ៧២នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៦៣នាក់ និងអ្នកដំណើរពីបរទេសចំនួន ៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញ ពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសស៊ីរី កាលពីល្ងាចថ្ងៃចន្ទ បានឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលដែលផ្តោតលើតំបន់នៅលើឆ្នេរសមុទ្រស៊ីរី និងខេត្តហូមភាគកណ្តាលប្រទេស។ របាយការណ៍បានឲ្យដឹងថា ការវាយប្រហារបានផ្តោតលើទីក្រុងហូម Homs និងតំបន់ឆ្នេរក្បែរក្រុង Tartus នៅភាគពាយ័ព្យប្រទេសស៊ីរី ដោយបន្ថែមថាវាបានបណ្តាលឱ្យមានការខូចខាត និងទាហានពីរនាក់បានរងរបួស។ ប្រជាជន បាន ឮ សំឡេង ផ្ទុះ ខណៈ...
វ៉ាស៊ីនតោន៖ បើយោងតាមទិន្នន័យ ពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងសកលលោកបានកើនឡើងលើស ២៥០លានករណី នេះបើយោងតាម ការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចំនួនករណីឆ្លងសកល មានចំនួនដល់ទៅ ២៥០,០១៥,៧៨៩ករណី ដោយមានអ្នកស្លាប់ចំនួន ៥,០៥២,១៤៨ករណីនៅទូទាំងពិភពលោក។ សហរដ្ឋអាមេរិក បានរាយការណ៍ថា មានករណីចំនួន ៤៦,៤៨៨,៤១៧ករណី និងការស្លាប់ចំនួន...
យូអិន៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួល ជំនួយសង្គ្រោះបន្ទាន់លោក Martin Griffiths បានសម្តែងការព្រួយបារម្ភ ចំពោះស្ថានភាពមនុស្សធម៌ ដែលកំពុងធ្លាក់ចុះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ឥឡូវនេះមានមនុស្សជាង ៣ លាននាក់ ដែលត្រូវការជំនួយសង្គ្រោះជីវិត ដោយសារតែជម្លោះ និងអសន្តិសុខកាន់តែ ខ្លាំងឡើងដោយសារការបរាជ័យនៃជំងឺកូវីដ-១៩ និងសេដ្ឋកិច្ច។...
មូស្គូ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការពិភាក្សាគ្នាជាមួយនឹងប្រធានទីភ្នាក់ងារស៊ើបការពិសេស CIA របស់អាមេរិកលោក William Burns តាមទូរស័ព្ទទាំងទៅលើបញ្ហាទ្វេភាគីនិងបញ្ហាសន្តិសុខតាមប្រព័ន្ធអនឡាញ។ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បានបញ្ជាក់ថាភាគីទាំងពីរបានធ្វើការពិភាក្សា គ្នាទៅលើប្រធានបទទ្វេភាគី ព្រមទាំងបញ្ហាវិបត្តិក្នុងទំនាក់ទំនង នយោបាយរវាងប្រទេសទាំងពីរ ផងដែរហើយក៏ដូចជាការផ្លាស់ប្តូរទស្សនៈ គ្នាទៅលើជម្លោះក្នុងតំបន់ទាំងអស់។ លោក Burns ក៏ធ្លាប់បានជួបជាមួយនឹងប្រធានភ្នាក់ងារ...