បរទេស៖ សហភាពអឺរ៉ុប កំពុងតែពិចារណាដាក់ទណ្ឌកម្ម លើអាកាសយានដ្ឋាន ចម្បងរបស់ប្រទេសបេឡារុស ក្នុងគោលបំណងធ្វើឲ្យ កាន់តែលំបាកឡើងដល់ ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការនាំយកជនអន្តោប្រវេសន៍ចូល និងបង្កឲ្យមានវិបត្តិកាន់តែខ្លាំង នៅតាមតំបន់ព្រំដែន របស់សហភាពអឺរ៉ុប នេះបើតាមសម្តីមន្ត្រីការទូតពីររូប និយាយនៅថ្ងៃព្រហស្បតិ៍នេះ។ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ ឲ្យចូលមកក្នុងទឹកដីខ្លួន បន្ទាប់មកជំរុញពួកគេរាប់ពាន់នាក់ ឲ្យឆ្លងចូលក្នុងប្រទេសប៉ូឡូញ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសអ៊ុយក្រែន បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន នឹងបញ្ជូនកងទ័ព និងមន្ត្រីប៉ូលីសចំនួន ៨.៥០០នាក់ ព្រមទាំងឭឧទ្ធម្ភាគចក្រចំនួន ១៥គ្រឿង ទៅការពារព្រំដែនជាប់ នឹងប្រទេសបេឡារុស ក្នុងគោលបំណងទប់ស្កាត់ ការប៉ុនប៉ងអាចមានពី ជនអន្តោប្រវេសន៍បំពានឆ្លងព្រំដែន។ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ឲ្យ ចូលមកក្នុងទឹកដីខ្លួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ បានឲ្យដឹងថា ធនាគារពិភពលោកឬ World Bank បានប្រកាសក្នុងការផ្តល់ជំនួយថ្មី ដែលមានទំហំរហូតទៅដល់ជាង ១៥០០លានដុល្លារ ទៅឲ្យប្រទេសអង់ហ្គោឡា។ កញ្ចប់ប្រាក់ជំនួយនេះនឹងអាច ទទួលយកបាននិងយកទៅ ប្រើប្រាស់ចាប់ពីខែមករា ឆ្នាំ២០២២ខាងមុខនេះហើយ ហើយវានឹងត្រូវយកទៅជួយដល់ កិច្ចក្នុងវិស័យធំៗរបស់ ប្រទេសដូចជាធារសាស្ត្រ វិស័យកសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធផងដែរ។ លោក Hafez...