កូរ៉េខាងត្បូង ៖ នៅពេលក្រុម Super Junior D&E ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១១ ជាក្រុមរង នៃក្រុមក្មេងប្រុស ដ៏ពេញនិយម Super Junior សមាជិករបស់ខ្លួន Donghae និង Eunhyuk មិននឹកស្មានថា វានៅតែសកម្ម បន្ទាប់ពី១០ឆ្នាំក៏ដោយ យោងតាមការចេញ ផ្សាយពីគេហទំព័រ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះបាន សម្រេចអនុញ្ញាត ឲ្យប្រើប្រាស់ឱសថ Molnupiravir ដើម្បីព្យាបាលជំងឺកូវីដ-១៩ ក្នុងលក្ខខណ្ឌបន្ទាន់ ៕
ដើម្បីចូលរួមផ្សព្វផ្សាយ ពីកិច្ចប្រជុំ Glasgow នៃមហាសន្និបាត អាកាសធាតុ របស់អង្គការសហប្រជាជាតិ អគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិន បានដាក់ចេញកម្មវិធី «គំនិតផ្តួចផ្តើមស្តីពីប្រតិបតិ្ត ជាសកលឆ្នាំ២០២១»។ កម្មវិធីពិសេសចាក់ផ្សាយ ជាផ្លូវការ នៅថ្ងៃទី២ខែវិច្ឆិកា ។ កម្មវិធីពិសេសនេះ មានរយៈពេល៥ថ្ងៃ ថ្នាក់ដឹកនាំ នៃប្រទេសជាច្រើន ដូចជាប្រធានាធិបតីសៀរ៉ាឡេអូន និងនាយករដ្ឋមន្រ្តី អ៊ីស្លង់...
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស បើកដំណើរការឡើងវិញ នូវគ្រប់វិស័យ រួមទាំងបានដាក់ចេញ យុទ្ធសាស្ត្រទេសចរវ៉ាក់សាំងនោះ លោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា បានប្រកាសគាំទ្រ នូវយុទ្ធសាស្រ្តនេះ ហើយនឹងរៀបចំឲ្យពលរដ្ឋ មកលេងកម្ពុជាក្នុងពេលឆាប់ៗនេះ ។ នេះបើយោងតាមក្រសួងទេសចរណ៍។ ក្នុងជំនួបពិភាក្សាការងារ រវាងលោក...
ភ្នំពេញ ៖ កម្ពុជានឹងធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំអចលនទ្រព្យអាស៊ាន ដើម្បីធ្វើការវាយតម្លៃអចលនវត្ថុបណ្តាប្រទេសអាស៊ាន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន(ASEAN Valuers Association-AVA) និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃ៣ វិច្ឆិកា តាមប្រព័ន្ធវីឌីអូថា CVEA ត្រូវបានធ្វើជាម្ចាស់ផ្ទះ នៅក្នុងសមាជលើកទី២៣...
បរទេស៖ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសអូស្ត្រាលី លោក Jean-Pierre Thebault បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ប្រទេសអូស្រ្តាលីបានធ្វើទង្វើឆបោក នៅពេលដែលុបចោលភ្លាមៗ នូវកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារជាមួយទីក្រុងប៉ារីស ក្នុងការកសាងកងនាវាមុជទឹក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៅក្នុងទីក្រុងកង់ប៉េរ៉ា នាថ្ងៃពុធនេះថា “ការឆបោកនោះ គឺប្រកបដោយចេតនា”។...
បរទេស៖ ប្រធានាធិបតី នៃប្រទេសលីបង់លោក Michel Aoun កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា ប្រទេសលីបង់បច្ចុប្បន្នកំពុងធ្វើការយ៉ាងមមាញឺកដើម្បី ជួយដោះស្រាយបញ្ហាជម្លោះ រវាងប្រទេសអារ៉ាប៊ីសាអូឌី និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ឈូងសមុទ្រ Gulf ។ លោក Aoun បានបញ្ជាក់ទៀតថា៖ ពួកយើងកំពុងធ្វើការងារនៅគ្រប់កម្រិត ទាំងអស់ដើម្បីអាចស្វែងរកដំណោះស្រាយដ៏សមស្រប មួយនៅក្នុងជម្លោះនៃប្រទេសក្នុងតំបន់ ឈូងសមុទ្រ Gulf ហើយអះអាងថា...
យេរូសាឡឹម៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា មេដឹកនាំនៃប្រទេសអ៊ីស្រាអ៊ែល និងប្រទេសបារ៉ែន បានជួបពិភាក្សាគ្នាជាលើកដំបូងនៅឯកិច្ច ប្រជុំទីក្រុង Glasgow បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញជាធម្មតានាពេលកន្លងមក។ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett បានជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយនឹងព្រះមហាក្សត្រ នៃប្រទេសបារ៉ែននិងក៏ជានាយករដ្ឋមន្ត្រីផង Salman bin Hamad Al Khalifa នៅឯកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិក្នុងទីក្រុង Glasgow របស់ចក្រភពអង់គ្លេស។...
អ.ស.ប ៖ ទីភ្នាក់ងរព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃអង្គារថា បេសកកម្មរបស់អង្គការ សហប្រជាជាតិ (UN) ប្រចាំ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល (CAR) បានថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារ ពីសំណាក់សមាជិកអ្នកការពារប្រធានាធិបតី ដែលបានបង្ករបួសស្នាម ដល់កងកម្លាំងរក្សា សន្តិភាពចំនួន១០នាក់ ។...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី៣ វិច្ឆិកានេះ ស្ថានអគ្គកុងស៊ុលកម្ពជា ប្រចាំទីក្រុងឆុងឈីង បានសម្របសម្រួលបញ្ជូនស្ត្រីខ្មែរចំនួន ៨នាក់ ដែលរស់នៅខុសច្បាប់ នៅប្រទេសចិន មកកម្ពុជាវិញនៅម៉ោង ១និង៣៥នាទីរសៀល ៕