ភ្នំពេញ ៖ នៅព្រលឹមស្រាងៗព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅក្នុងភូមិពាម ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដោយសារបាក់ផ្លូវ ក្នុងទ្រង់ទ្រាយធំ នៅជាប់មាត់ទន្លេ ដែលធ្វើឲ្យពួកគាត់ភ័យបារម្ភ ពិបាកក្នុងការធ្វើដំណើរ ឆ្លងកាត់ ទៅវិញទៅមក ។ បើតាមពលរដ្ឋម្នាក់ ដែលធ្វើដំណើរ ឆ្លងកាត់ទីតាំងនេះរាល់ថ្ងៃថា...
បច្ចុប្បន្នភាព ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយពីរបបសឹក បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល សហភាពមីយ៉ានម៉ា កំពុងឯកោកាន់តែខ្លាំង នៅលើឆាកអន្តរជាតិ ដោយអវត្តមាន ក្នុងកិច្ចប្រជុំសំខាន់ៗ ទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់ ។ មីយ៉ានម៉ា មិនត្រឹមតែឯកោ នៅលើឆាកអន្តរជាតិទេ សូម្បីតែវិបត្តិនយោបាយ នៅក្នុងប្រទេសនេះ ក៏នៅតែបន្តជាប់គាំង និងផុងខ្លួនកាន់តែជ្រៅ ដោយមិនទាន់ដំណោះស្រាយណាមួយ...
យុវវ័យជាច្រើនកុះករ នៅទូទាំង ២៥ ខេត្តក្រុង បានស្គាល់ និងគាំទ្រភេសជ្ជៈប៉ូវកម្លាំង វើក រសជាតិម៉ុងតុលថ្មី ហៅថា WURKZ ICY COOL ក្រោយយុទ្ធនាការលក់ចល័ត ទូទាំងប្រទេស រយៈពេល ២១ថ្ងៃនេះ បានបិទបញ្ចប់កាលពីថ្មីៗនេះ។ បើតាមការឲ្យដឹងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស យុវវ័យជាច្រើនបានទិញ WURKZ...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ស៊ូ ហ្សឹងតឺ នាយកក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ចិន (CCIC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច តាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួង ពាណិជ្ជកម្ម នាថ្ងៃទី២២...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ឲ្យដំណើរការប្រព័ន្ធជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ (National TVET E-Learning Platform) ដោយមានការគាំទ្រពីទីភ្នាក់ងារស្វីស។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រសួង បានអភិវឌ្ឍន៍ប្រព័ន្ធជាតិ អប់រំបណ្តុះបណ្តាល បច្ចេកទេស...
រ៉ាម៉ាឡា៖ ប្រមុខបេសកកម្ម និងអ្នកតំណាងមកពីសហភាពអឺរ៉ុប (EU) និងបណ្តាប្រទេស ដែលមានគំនិតដូចគ្នា បានបញ្ជាក់ពីការប្រឆាំងយ៉ាងខ្លាំង ចំពោះការពង្រីកការតាំង ទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ។ អ្នកការទូតបានទៅទស្សនា តំបន់ជាច្រើននៅតំបន់វេសបែង និងតំបន់ក្បែរក្រុងយេរ៉ូសាឡឹមខាងកើត បន្ទាប់ពីការប្រកាសនាពេលថ្មីៗនេះ ដោយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីជំរុញផែនការដោះស្រាយ សំខាន់ៗនៅក្នុងតំបន់នេះ នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន ប៉ាឡេស្ទីនផ្លូវការ...
ហាណូយ៖ យោងតាមអគ្គនាយកដ្ឋានគយ វៀតណាមបានឱ្យដឹងថា អាជីវកម្មវៀតណាមបាន នាំចេញរបាំងវេជ្ជសាស្រ្តជាង ៣៧,១លាននៅក្នុងខែតុលា ដែលកើនឡើងទ្វេដងពីខែកញ្ញា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយកដ្ឋាននេះបានប្រកាស នៅក្នុងរបាយការណ៍ចុងក្រោយ របស់ខ្លួនដែលបានចេញ ផ្សាយកាលពីថ្ងៃច័ន្ទថា ការនាំចេញរបាំងវេជ្ជសាស្រ្ត បានកើនឡើងក្នុងរយៈពេល ៣ ខែចុងក្រោយនេះ បន្ទាប់ពីការធ្លាក់ចុះនៅចន្លោះខែឧសភា និងខែកក្កដា នៅពេលដែលប្រទេសវៀតណាម រងការវាយប្រហារខ្លាំងបំផុត ដោយរលកទី៤...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ជំងឺកូវីដ១៩ បានបំផ្លាញគម្រោងសាងសង់ស្ពាន នៅកម្ពុជាអស់ប្រហែលចំនួន២០ ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការ ដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំមានការសោកស្តាយណាស់ត្រង់ថា អាកូវីដ១៩នេះ វាស៊ីស្ពានរបស់ខ្ញុំអស់ប្រហែលជា ២០ស្ពាន...
បរទេស៖ ការតវ៉ាទ្រង់ទ្រាយធំ នៅក្នុងប្រទេសជាង ៣០ កាលពីថ្ងៃអាទិត្យបានទាមទារ ឱ្យបញ្ចប់ការអន្តរាគមន៍ របស់សហរដ្ឋអាមេរិក នៅក្នុងជម្លោះនៅក្នុងប្រទេស អេត្យូពី ក៏ដូចជាការរាយការណ៍ បំភាន់ពីការពិត អំពីជម្លោះ ដោយប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចរួមទាំង BBC និង CNN ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់បានចុះផ្សាយថា អតីតប្រធានាធិបតី កូរ៉េខាងត្បូងលោក Chun Doo Hwan ដែលបានដណ្តើមអំណាច បន្ទាប់ពីរដ្ឋប្រហារយោធា ក្នុងឆ្នាំ១៩៧៩ និងបានបង្ក្រាបការបះបោរស៊ីវិល គាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយបង្ខំនៅឆ្នាំបន្ទាប់ បានទទួលមរណភាព នៅផ្ទះរបស់លោក ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃអង្គារនេះ ក្នុងអាយុ ៩០ឆ្នាំ។ អតីតឧត្តមសេនីយកងទ័ពរូបនេះ បាននឹងកំពុងប្រយុទ្ធប្រឆាំង...