បរទេស៖ នៅថ្ងៃចន្ទនេះកាសែតបរទេស បានចេញផ្សាយថា ភាគីខាងអូស្ត្រាលី ព្រមជាមួយនឹងមន្ត្រីជាន់ខ្ពស់ របស់ភាគីអាមេរិកនិងអង់គ្លេស បានឈានទៅដល់ ការចុះហត្ថលេខា ជាផ្លូវការលើកិច្ចព្រមព្រៀង ស្តីអំពីបច្ចេកវិទ្យានុយក្លេអ៊ែរ រវាងគ្នានៅឯសភាជាតិ ក្នុងទីក្រុង Canberra ប្រទេសអូស្ត្រាលី។ លោកនាយករដ្ឋមន្ត្រី អូស្ត្រាលីលោក Scott Morrison បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតថា៖ នេះគឺជាលើកដំបូងហើយ ដែលអាមេរិកនិងអង់គ្លេសបាន...
សុន្ទរកថារបស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ និងពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវជាតិលេខ71C សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព! ឯកឧត្តម លោកជំទាវ មិត្តភក្តិទាំងអស់គ្នាជាទីមេត្រី! កាលពីថ្ងៃទី១៧ខែវិច្ឆិកា ខ្ញុំទើបតែចូលរួមជាមួយសម្ដេចតេជោក្នុងពិធីប្រគល់និងទទួលវ៉ាក់សាំងកូវីដដែលជាជំនួយរបស់ចិនជូនចំពោះកម្ពុជា។ ហើយថ្ងៃនេះ ខ្ញុំមានមហាកិត្តិយសម្តងទៀតដែលបានចូលរួមជាមួយសម្ដេចតេជោក្នុងពិធីសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារនិងពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវជាតិលេខ71C។ យើងខ្ញុំពិតជាមានក្តីសោមនស្សរីករាយនៅពេលឃើញថាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈរ។ ខ្ញុំសូមតំណាងឱ្យភាគីចិនចូលរួមអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន...
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកសរសើរមិត្តដែកថែបចិនថា បានគោរពតាមការចង់បានរបស់កម្ពុជា ក្នុងការផ្តល់ជំនួយលើការស្ថាបនានៅចំណុចណាមួយដែលកម្ពុជាចង់បាន ខុសប្លែកពីម្ចាស់ជំនួយដទៃទៀត ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ដោយសារតែស្ថានភាពជំងឺកូវីដរីករាលដាលនៅទូទាំងប្រទេសអស់រយៈពេលប្រមាណជាជិត២ឆ្នាំមកនេះ បានធ្វើឲ្យកម្ពុជាចំណាយថវិកាជាង២៣០០លានដុល្លារដើម្បីចំណាយលើអ្វីផ្សេងៗ ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់អ្នកប្រឆាំងថា បើគិតតែរអ៊ូរឿងសាំងឡើងថ្លៃ កុំជិះឡាន ម៉ូតូ ជិះកង់ តែគួរដើរវិញទៅ ព្រោះសាំងឡើងថ្លៃពេញពិភពលោក មិនមែនមាននៅកម្ពុជាមួយនោះទេ ។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ដោយសារមានអាខោនហ្វេសប៊ុកម្នាក់បានចូលខំមិនក្នុងផេកហ្វេសប៊ុកសម្តេចថា សម្តេចសុំគិតថ្លៃសាំងផង កុំគិតតែវ៉ាក់សាំង ។ សម្តេចតេជោបញ្ជាក់ថា «មានមួយនោះ...
បរទេស៖នាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានគេដឹងថាបានដាក់ពាក្យស្នើសុំ ចូលរួមប្រកួត ប្រជែងតំណែងជាប្រធានាធិបតីទោះបីជា វាជាសកម្មភាពដែលខុសពីច្បាប់ ដែលបានចែងនាពេលបច្ចុប្បន្នក្តី។ លោកនាយករដ្ឋមន្ត្រី Abdul Hamid Dbeibah តាមច្បាប់បានចែងថា លោកនឹងដឹកនាំប្រទេសរហូទដល់ពេល ដែលលីប៊ីបោះឆ្នោត ជ្រើសបានប្រធានាធិបតី ថ្មីនាថ្ងៃទី២៤ខែធ្នូ។ នេះមានន័យថាលោកបានក្លាយ ទៅជាបុគ្គលចុងក្រោយគេបំផុត ដែលបានដាក់ពាក្យ ស្នើសុំចូលរួមប្រកួតប្រជែងប្រធានាធិបតីដែល កាលកំណត់ នឹងបញ្ចប់ទៅនៅថ្ងៃទី២២...
ម៉ូស្គូ៖ ភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចបានបន្តកើនឡើងជុំវិញជម្លោះទូលំទូលាយ ហើយសកម្មភាពជាក់ស្តែងមួយចំនួនត្រូវបានគេរំពឹងថានឹងបំបែកភាពជាប់គាំងនាពេលអនាគតដ៏ខ្លីខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រុស្ស៊ី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) មិនដែលខ្វះភាពផ្ទុយគ្នាទាក់ទងនឹងបញ្ហារ៉ាំរ៉ៃ រួមទាំងការគំរាមកំហែងផ្នែកយោធា អ៊ុយក្រែន និងការចោទប្រកាន់ថា ជ្រៀតជ្រែកក្នុងដំណើរការនយោបាយក្នុងស្រុករបស់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ ការប្រេះឆាថ្មីកំពុងកើតឡើងជុំវិញវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនបេឡារុស្ស-សហភាពអឺរ៉ុប ការធ្វើតេស្តប្រឆាំងផ្កាយរណបរបស់រុស្ស៊ី ក៏ដូចជាវិធានការអរិភាពរបស់ FBI ចំពោះសមាជិកសហគមន៍រុស្ស៊ីនៅសហរដ្ឋអាមេរិក។ អ្នកវិភាគបានព្យាករណ៍ថា ទំនាក់ទំនងទូទៅរវាងរុស្ស៊ី...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីជើង(ប្រទេសចិន) រំកិលចុះមកក្រោម និងខ្យល់មូសុងឥសានក្នុងកម្រិតមធ្យមដែលធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃ២៤-៣០វិច្ឆិកា ៕
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនគឺជា និងតែងតែជាអ្នកជិតខាងដ៏ល្អ មិត្តល្អ និងដៃគូដ៏ល្អរបស់អាស៊ាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ស៊ី បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន តាមរយៈតំណភ្ជាប់វីដេអូនៅព្រឹកថ្ងៃចន្ទនេះ។ លោក ស៊ី បានបញ្ជាក់សារជាថ្មីថា ប្រទេសចិននឹងយកអាស៊ានជាអាទិភាពខ្ពស់ក្នុងទំនាក់ទំនងការទូតអ្នកជិតខាងរបស់ខ្លួន...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវបន្តការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា បង្កើតភាពជាដៃគូជំនួសឱ្យសម្ព័ន្ធភាព និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយកត្តាអវិជ្ជមានផ្សេងៗដែលអាចគំរាមកំហែង ឬបំផ្លាញសន្តិភាព។ លោក ស៊ី បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន តាមរយៈតំណភ្ជាប់វីដេអូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ស៊ី បានលើកឡើងថា...