បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ បានជំរុញឲ្យប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ឲ្យដកកងទ័ពខ្លួននិងគោរពបទឈប់បាញ់គ្នា ដែលបានព្រមព្រៀង កាលពីថ្ងៃមុន ក្រោយមាន សេចក្តីរាយការណ៍ថា ទាហានអាស៊ែបៃហ្សង់ចំនួន៧នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងជម្លោះព្រំដែន។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បានធ្វើការពិភាក្សា អំពីស្ថានភាពនោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយជាមួយមេដឹកនាំ របស់ប្រទេសអាមេនីនិងប្រទេសអាស៊ែបៃហ្សង់ គឺលោក Ilham Aliyev និងលោក Nikol Pashinyan ព្រមទាំងស្នើឲ្យបញ្ឈប់ភាពតានតឹងបន្ទាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថា សហភាពអឺរ៉ុប ក៏បានលើកឡើងជាថ្មី អំពីសំណើរបស់ខ្លួន សុំធ្វើការងារជាមួយប្រទេសទាំងពីរ ដើម្បីបំបាត់ភាពតានតឹង ដែលកើតមានជាយូរមកហើយ រវាងប្រទេសទាំងពីរនោះ។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើ បទឈប់បាញ់នៅតាមព្រំដែន ក្រោយប្រទេសរុស្ស៊ីជំរុញពួកគេ ឲ្យដកថយចេញពីការប្រឈមមុខដាក់គ្នា បន្ទាប់ពីមានការប៉ះទង្គិចគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ ចាប់តាំងពីមានសង្គ្រាម មួយកាលពីឆ្នាំមិញ ជុំវិញតំបន់ Nagorno-Karabakh ដែលបានសម្លាប់មនុស្សតិចបំផុត៦.៥០០០នាក់។ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ ៖ មនុស្សចាស់ដែលគ្មានទីពឹង នៅក្នុងរដូវរងារដែលនឹងឈានចូល មកដល់ឆាប់ៗនេះ គឺជាគោលដៅសំខាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ សម្តេចបានអំពាវនាវដល់សមាជិកគ្រួសារ និងអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ឬមនុស្សគ្មានទីពឹង ក្នុងរដូវរងារ ព្រោះរដូវនេះ តែងតែនាំមកនូវជំងឺផ្សេងៗ ជាពិសេសផ្តាសាយ ហើយផ្តាសាយនេះ វាងាយនាំទៅដល់ការឆ្លងជំងឺកូវីដ-១៩ ។ ការយកចិត្តទុកដាក់ចំពោះមនុស្សចាស់...
ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា ទោះបីឆ្នាំនេះ រាជរដ្ឋាភិបាលមិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញដោយសារជំងឺកូវីដ-១៩យ៉ាងណាក្តី តែមន្រ្តីរាជការ កម្មករនិយោជិត ទំាងក្នុងវិស័យរដ្ឋនិងឯកជន បានឈប់សម្រាកពីការងារនិងជាឱកាសល្អមួយ នៅក្នុងការជួបជុំគ្រួសារ ឬធ្វើដំណើរកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍នានា។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៨ វិច្ឆិកានេះ សម្ដេច ហេង សំរិន...
បរទេស៖អតីតនាយករដ្ឋមន្ត្រីលីប៊ី លោក Ali Zeidan បានប្រកាសនៅថ្ងៃពុធនេះថា លោកនឹងចូលរួមក្នុងការប្រកួតប្រជែង ការបោះឆ្នោតជាប្រធានាធិបតីថ្មី ដែលប្រព្រឹត្តទៅនាខែក្រោយនេះ។ ប្រទេសលីប៊ីបានដាក់ផែនការរួចទៅហើយ ក្នុងការរៀបចំកិច្ចការងារបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី នាថ្ងៃទី២៤ ខែធ្នូខាងមុខនេះ ដែលជាផ្នែកមួយនៃកិច្ចសម្របសម្រួល ពីក្រោយដោយ អង្គការសហប្រជាជាតិ ដើម្បីស្ថេរភាព និងនយោបាយរបស់ប្រទេស។ គួរឲ្យដឹងដែរថា កាលពីថ្ងៃម្សិលមិញនេះ កូនប្រុសរបស់មេដឹកនាំលោក Gadhafi...
បរទេស៖ បញ្ហានៃការប្រកួតប្រជែងខាងកងទ័ពជើងទឹក បានទទួលសារៈសំខាន់យ៉ាងខ្លាំង ចំពេលមានភាពតានតឹងកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង ដែលទាំងចិន និងសហរដ្ឋអាមេរិក រក្សាវត្តមានយោធាដ៏រឹងមាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល ទីក្រុងប៉េកាំង បាននិងកំពុងអភិវឌ្ឍកងទ័ពជើងទឹករបស់ខ្លួនយ៉ាងសកម្ម ដោយបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅដល់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ជុំវិញឧត្តមភាពកងទ័ពជើងទឹក របស់ខ្លួននៅក្នុងតំបន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងស្រី រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺហឺត ហើយធ្វើទុក្ខ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងស្រីមានជំងឺ...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន នឹងយកការប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល នៅឆ្នាំក្រោយ ជាឱកាសមួយដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព សុខភាពល្អ និងស្ថិរភាពនៃភាពជាដៃគូដ៏ទូលំទូលាយប្រកបដោយការច្នៃប្រឌិតរបស់ប្រទេសទាំងពីរ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក Isaac Herzog លោក ស៊ី បានលើកឡើងថា ប្រទេសចិនឱ្យតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែល...
បរទេស៖ ប្រទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភអំពីការរីករាលដាល នៃមេរោគឆ្លង និង “វិបត្តិសុខភាពសាធារណៈដ៏មហន្តរាយ” បន្ទាប់ពីប្រទេសនានាជុំវិញពិភពលោក បានបន្ធូរបន្ថយច្បាប់កំចាត់មេរោគ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីត្រលប់ទៅរកភាពប្រក្រតី មុនការរាតត្បាតជាបណ្តើរៗ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានីយ៍ផ្សាយវិទ្យុផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអង្គារថា ស្ថានភាពមេរោគស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ដោយលើកឡើងពីការសម្រេចចិត្ត “មុនកាលកំណត់”...
បរទេស៖ ចាប់តាំងពីរដ្ឋបាលថ្មីចូលកាន់តំណែង អ្នកខ្លះមិនអាចទប់ទល់នឹងការប៉ាន់ស្មានថា លោកស្រី Harris អាចឆាប់ ឬក្រោយមក នឹងក្លាយជាប្រធានាធិបតីបន្ទាប់ ដោយសារសំណួរជុំវិញសមត្ថភាពរបស់លោក Biden ក្នុងការអនុវត្តភារកិច្ចរបស់គាត់។ ខណៈដែលលោកស្រីគឺជាស្ត្រីដំបូងដែលកាន់តំណែងនេះ ហើយក៏ជាស្ត្រីដែលមានពណ៌សម្បុរផងដែរ – សម្រាប់អ្នកខ្លះលោកស្រីហាក់ដូចជាមានប្រជាប្រិយភាពជាងប្រធានាធិបតីដែលកំពុងកាន់អំណាច។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក...
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បាន ចុះទៅពិនិត្យមើលការរៀបចំនៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ។ ក្នុងនោះលោករដ្ឋមន្ត្រីទាំងពីរ បានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រង នៅព្រលានយន្តហោះអន្តរជាតិសៀមរាប រួមមាន ៖ ១- សម្រាប់អាកាស យាន្តដ្ឋានអន្តរជាតិសៀមរាប ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាលស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់។ ២- សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាស ពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ៕