ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីលីប៊ី ប្រកាសចូលរួម ការប្រជែង ប្រធានាធិបតីថ្មី

បរទេស៖អតីតនាយករដ្ឋមន្ត្រីលីប៊ី លោក Ali Zeidan បានប្រកាសនៅថ្ងៃពុធនេះថា លោកនឹងចូលរួមក្នុងការប្រកួតប្រជែង ការបោះឆ្នោតជាប្រធានាធិបតីថ្មី ដែលប្រព្រឹត្តទៅនាខែក្រោយនេះ។

ប្រទេសលីប៊ីបានដាក់ផែនការរួចទៅហើយ ក្នុងការរៀបចំកិច្ចការងារបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី នាថ្ងៃទី២៤ ខែធ្នូខាងមុខនេះ ដែលជាផ្នែកមួយនៃកិច្ចសម្របសម្រួល ពីក្រោយដោយ អង្គការសហប្រជាជាតិ ដើម្បីស្ថេរភាព និងនយោបាយរបស់ប្រទេស។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា កាលពីថ្ងៃម្សិលមិញនេះ កូនប្រុសរបស់មេដឹកនាំលោក Gadhafi គឺលោក Moammar Gadhafi វ័យ៤៩ឆ្នាំបានប្រកាស ដើម្បីចូលរួមប្រកួតប្រជែងតំណែង ប្រធានាធិបតីនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top