បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា ប្រទេសនៅអឺរ៉ុបមួយចំនួន កំពុងតែធ្វើការងារលើការបើកបេសកកម្មការទូតរួមគ្នាមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលនឹងអាចឲ្យឯកអគ្គរដ្ឋទូតនានាវិលត្រឡប់ទៅកាន់ប្រទេសនោះវិញ។ បណ្ដាប្រទេសលោកខាងលិច កំពុងតែរិះរកវិធីចូលរួមជាមួយពួកតាលីបង់ ក្រោយពួកគេកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន បានយ៉ាងលឿននៅក្នុងខែសីហា ស្របពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក ធ្វើការដកកងកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនេះ។ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត លោកប្រធានាធិបតីបារាំង បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងដូហា ប្រទេសកាតាថា...
ហ្សឺណែវ៖ ទម្រង់ឆ្លងថ្មីអូមីក្រុង Omicron នៃជំងឺកូវីដ-១៩ អាចពន្យឺតការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដូចបញ្ហាដែលទម្រង់ឆ្លង Delta បានដូចគ្នា នេះបើតាមប្រធាន IMF លោកស្រី Kristalina Georgieva។ លោកស្រីបានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយថា “បំរែបំរួលថ្មីមួយដែលអាចរីករាលដាលយ៉ាងឆាប់រហ័ស ហើយក្នុងន័យនោះ យើងទំនងជានឹងឃើញការបន្ទាបចំណាត់ថ្នាក់មួយចំនួននៃការព្យាករណ៍ខែតុលារបស់យើង សម្រាប់កំណើនពិភពលោក” ។ នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកថ្មីៗបំផុតរបស់ខ្លួន មូលនិធិនេះបានព្យាករណ៍ពីកំណើនសកលលោកចំនួន ៥,៩ភាគរយនៅឆ្នាំនេះ...
បរទេស៖ ការរាំរែក នឹងមិនត្រូវអនុញ្ញាតឱ្យមានទៀតទេនៅក្នុងក្លឹបរាត្រីក្នុងរដ្ឋធានី ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយនេះតទៅ ខណៈដែលអាជ្ញាធរទីក្រុងរឹតបន្តឹងជុំវិញការកើនឡើងករណីវីរុសកូវីដ19។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសម័យប្រជុំពិសេសរបស់ព្រឹទ្ធសភានៃក្រុងប៊ែរឡាំង កាលពីថ្ងៃសុក្រ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹប និងឌីស្កូថេក នឹងនៅតែបើក ទោះបីជាភាគច្រើនដោយសារតែបច្ចេកទេសច្បាប់ ដែលរហូតមកដល់ពេលនេះ រារាំងមិនឱ្យអំណាចច្បាប់បិទទីតាំងបែបនេះទាំងស្រុងក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ...
បរទេស៖ អ្នកជំនាញអាហ្រ្វិកខាងត្បូង គឺលោក Solly Moeng បានប្រាប់សារព័ត៌មាន Sputnik ថា សហគមន៍អន្តរជាតិ មិនត្រូវស្តីបន្ទោសប្រទេសអាហ្រ្វិកសម្រាប់ការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩មិនគ្រប់គ្រាន់នោះទេ ខណៈពេលដែលប្រទេសទាំងនោះ កំណត់លទ្ធភាពទទួលបានវ៉ាក់សាំង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោកបានលើកឡើងពីការព្រួយបារម្ភអំពីប្រភេទមេរោគបំលែងថ្មីឈ្មោះ omicron ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង។...
ប៉ារីស៖ រដ្ឋាភិបាលបារាំង បានប្រកាសការរឹតបន្តឹងការធ្វើដំណើរថ្មីនៅថ្ងៃសុក្រដែលនឹងចូលជាធរមាននៅថ្ងៃទី០៤ ខែធ្នូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ទន្ទឹមនឹងគម្រោងចាត់ថ្នាក់ពណ៌បៃតង-ពណ៌ទឹកក្រូច-ក្រហមរបស់បារាំង សម្រាប់ប្រទេសនានា យោងទៅតាមស្ថានភាពជំងឺរាតត្បាតនៃមេរោគឆ្លងរបស់ពួកគេ រដ្ឋាភិបាលក៏បានណែនាំបញ្ជីថ្មី ដែលត្រូវបានសម្គាល់ដោយពណ៌ក្រហម ដែលរួមមានប្រទេសអាហ្វ្រិកខាងត្បូងចំនួ ន ១០ប្រទេស។ យោងតាមក្រសួងមហាផ្ទៃ ប្រទេសក្នុងបញ្ជីក្រហម គឺជាកន្លែងដែលមានការចរាចរដ៏សកម្មពិសេសនៃមេរោគ និងការរកឃើញនៃទម្រង់ឆ្លងថ្មី ដែលទំនងជាបង្ហាញពីហានិភ័យនៃការកើនឡើងនៃការឆ្លងជំងឺ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋបារាំងត្រូវបាន “ផ្តល់អនុសាសន៍យ៉ាងខ្លាំង”...