ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នាពេលបច្ចុប្បន្ននៅប្រទេសកម្ពុជាមានរថយន្ដ ៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្ត កើនឡើងដល់ ៥,២លានគ្រឿង។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក ស៊ុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមទុកជាមុនថា ត្រីប្រាខ្មែរ នឹងត្រូវច្នៃធ្វើជាម្ហូបអាហារ សម្រាប់ប្រជាជនចិនទាំងមូល ។ ការបង្ហាញក្តីសង្ឃឹមសម្តេចតេជោនេះ ក្រោយភាគីចិន បានកំពុងពិចារណា លើសំណើរសម្តេចតេជោ ក្នុងការនាំចូលផ្លែមៀន និងត្រីប្រាខ្មែរ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អះអាងថា...
ចាប់តាំងពីដើមឆ្នាំ២០២១ រហូតមកទល់ពេលបច្ចុប្បន្ននេះ យុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាប្រមាណជាង ២ ម៉ឺនកេស ដើម្បីចូលរួមទប់ទល់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖«ការបរិច្ចាគនេះ ជាកាយវិការដ៏ល្អក្នុងការលើកទឹកចិត្ត និងចូលរួមចំណែកមួយផ្នែក ក្នុងការខិតខំរបស់ក្រុមគ្រូពេទ្យ ដែលបានលះបង់ពេលវេលា ក្តីសុខផ្ទាល់ខ្លួន...
(ភ្នំពេញ)៖ ក្រុមហ៊ុន KP ម៉ន ដានី ប្រកាសលក់វីឡាថ្មីគ្រប់ប្រភេទ ដែលមានតម្លៃចាប់ពី២២.០០០$ (២ម៉ឺន២ពាន់ដុល្លារ) ដល់ត្រឹម ៤៤.០០០$ (បួនមុឺនបួនពាន់ដុល្លារ) តែប៉ុណ្ណោះ។ ការប្រកាស់លក់នូវតម្លៃថ្មីនេះ ត្រូវបានធ្វើឡើងដោយម្ចាស់លំនៅដ្ឋានវីឡា KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នំា២០២១ថា ទីភ្នាក់ងារត្រួតពិនិត្យជំងឺកូរ៉េ និងបង្ការោគ (KDCA) បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងវីរុស បំប្លែងខ្លួនថ្មី Omicron មានចំនួន៣ករណីបន្ថែមទៀត នំាឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១២នាក់ ។...
បាម៉ាកូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ ៣១នាក់បានស្លាប់ និង១៧នាក់ផ្សេងទៀត បានរងរបួស នៅគ្រាដែលក្រុមប្រដាប់អាវុធ កាលពីថ្ងៃសុក្រ បានវាយប្រហារលើរថយន្ត ដឹកជនស៊ីវិលនៅភាគកណ្តាល នៃប្រទេសម៉ាលី ។ សេចក្តីថ្លែងការណ៍ដែលចេញ ដោយរដ្ឋាភិបាលអន្តរកាល នៃប្រទេសម៉ាលី បានឲ្យដឹងថា...
បរទេស៖ វីរុសដែលបំលែងខ្លួនថ្មីឈ្មោះ អូមីក្រុង កំពុងរីករាលដាល ពាសពេញពិភពលោក ជាមួយនឹងការចម្លងលឿន ប៉ុន្តែករណីឆ្លងជាច្រើនហាក់ មើលទៅដូចជាស្រាល ឬមិនមានរោគសញ្ញា ដែលជំរុញឱ្យអង្គការ សុខភាពពិភពលោក អំពាវនាវឱ្យមានភាពស្ងប់ស្ងាត់។ យោងតាមសារព័ត៌មាន Asia Nikkei ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា យ៉ាងហោចណាស់មានប្រទេស និងតំបន់ចំនួន ៤០...
បរទេស៖ បាតុកររាប់ម៉ឺននាក់ បានដើរដង្ហែតាមដងផ្លូវ នៃរដ្ឋធានីវីយែន របស់ប្រទេសអូទ្រីស ដោយតវ៉ាប្រឆាំងនឹង ការរឹតបន្តឹងទៅលើវិធានការ ទប់ស្កាត់វីរុសកូវីដ-19 និង ការដាក់ចេញវ៉ាក់សាំង កាតព្វកិច្ចនៅទូទាំងប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកតវ៉ាជាង ៤០ ០០០នាក់ ប្រឆាំងនឹងគោលនយោបាយ ជំងឺរាតត្បាតរបស់រដ្ឋាភិបាលអូទ្រីស...
បរទេស៖ មនុស្សយ៉ាងហោចណាស់ ១៣នាក់បានស្លាប់ និងប្រហែល ១០០នាក់ទៀត បានរងរបួស បន្ទាប់ពីភ្នំភ្លើងមួយ បានផ្ទុះនៅលើកោះ Java ប្រទេសឥណ្ឌូនេស៊ី។ ការផ្ទុះនេះបានកើតឡើង ក្នុងពេលមានព្យុះភ្លៀងបានឃើញ ភក់ហូរកាត់ផ្លូវ និងបំផ្លាញផ្ទះសម្បែងប្រជាជនទៀតផង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ របស់ប្រទេសឥណ្ឌូណេស៊ី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៦នាក់ទៀត តាមលទ្ធផលតេស្ត ខណៈជាសះស្បើយចំនួន១៨នាក់ និងស្លាប់ចំនួន៣នាក់ ដោយ១នាក់ មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១២នាក់ និងអ្នកដំណើរពីបរទេស ចំនួន៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ២៧២នាក់ អ្នកជាសះស្បើយចំនួន...