ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន ២៤នាក់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ១- ឈ្មោះ ទូច ប៊ុនធឿន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា បើពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំង កូវីដ-១៩ នឹងមកដល់ប្រទេសកម្ពុជា នាថ្ងៃទី១២ មិថុនា ១លានដូស និងថ្ងៃទី១៩ មិថុនា ១លានដូសបន្ថែមទៀត។ ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៣ខ្នង ស្ថិតនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូដល់មានការសម្រេចជាថ្មី។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ១០នាក់ និងជាសះស្បើយចំនួន ១៥នាក់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់មន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជនទាំងពីរភេទ ជ្រាបថា ខេត្តយូនណាន នៃសាធារណដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ចំនួន ៥កន្លែង សម្រាប់ឆ្នាំសិក្សា២០២១ ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនមន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជន ទាំងពីរភេទ ដែលមានបំណងទទួលអាហារូបករណ៍ទៅបន្តការសិក្សា នៅខេត្តយូនណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖
ភ្នំពេញ៖ លោក ផាក ទ្រីកម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកប្ដេជ្ញា ក្នុងការធ្វេីការជាមួយភាគីពាក់ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹង អំពេីជួញដូរមនុស្ស។នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ស្ថានទូតអាមេរិក ប្រចាំកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងឱកាស លោកឯកអគ្គរដ្ឋទូត W. Patrick...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញជំងឺកូវីដ-១៩ ចំនួន១៣នាក់បន្ថែមទៀត លើពលករខ្មែរដែលបានឆ្លងដែនពីប្រទេសថៃ មកប្រទេសកម្ពុជា និងមានករណីជាសះស្បើយចំនួន ០២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៦នាក់ ភាគច្រើនជាអ្នកស្រុកជីក្រែង និងសូទ្រនិគម ជាពិសេសអ្នកបម្រើការងារ នៅហាងពិភពធម្មជាតិ ចំនួនដែលការរកឃេីញនេះ មានរយៈពេល៣ថ្ងៃ មាននៅក្នុងស្រុកសូទ្រនិគមនិងស្រុកជីក្រែង ខេត្តសៀមរាប ដែលមានកើនឡើង ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងមិនដែលធ្លាប់មាននៅ ក្នុងខេត្តសៀមរាប ។ លោក ម៉ក់ ប្រុស...
បរទេស៖នាវាពិឃាតសមត្ថភាព មីស៊ីលអាមេរិក USS Ross តាមសេចក្តីរាយការណ៍ បានបង្ហាញសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ជាមួយសមយុទ្ធបាញ់គ្រាប់ពិតមួយ ដែលបានបាញ់មីស៊ីលមួយគ្រាប់ ទៅលើគោលដៅមួយកំពុងអណ្ដែត លើផ្ទៃសមុទ្រ។ នាវាពិឃាត SM-2 នេះ បានប្រើប្រាស់មីស៊ីលបាញ់ពន្លិចគោលដៅមួយ កាលពីថ្ងៃអង្គារ នៅក្នុងអំឡុងពេលចូលរួមសមយុទ្ធ Live Fire With a Purpose នៅជិតក្រុមកោះ...
បរទេស៖ទីភ្នាក់ងារឃ្លាំមើលអាតូមិក របស់អង្គការសហប្រជាជាតិ នៅពេលថ្មីៗនេះ បានឃើញសញ្ញាបង្ហាញក្នុងប្រទេសកូរ៉េខាងជើង អំពីការងារកែច្នៃ ដើម្បីបំបែកសារធាតុព្លុយតូញ៉ូមចេញពីឥន្ធនៈអេរ៉ាក់ទ័រ ដែលអាចយកទៅប្រើប្រាស់ក្នុងអាវុធនុយក្លេអ៊ែ នេះបើតាមសម្តីរបស់ប្រធានទីភ្នាក់នោះបាន និយាយនៅថ្ងៃចន្ទនេះ។ គួរបញ្ជាក់ថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ មិនបានចូលទៅក្នុងប្រទេសកូរ៉េខាងជើង តាំងពីទីក្រុងព្យុងយ៉ាងបានដេញមន្ត្រីត្រួតពិនិត្យរបស់ទីភ្នាក់ងារ នៅក្នុងឆ្នាំ២០០៩មក ហើយប្រទេសនេះ បានបន្តទៅមុខជាមួយកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ព្រមទាំងបានបន្តធ្វើតេស្តនុយក្លេអ៊ែផងដែរ៕ ប៉ុន្តែបច្ចុប្បន្ននេះ ទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ IAEA មានមូលដ្ឋាននៅក្នុងទីក្រុងវីយេននេះ នៅតែបន្តឃ្លាំមើលសកម្មភាពរបស់ប្រទេសកូរ៉េខាងជើងនៅទីតាំងនានា...