ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា គឺលោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) នៅកម្ពុជារយៈពេល២ថ្ងៃ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានបង្ហាញនូវ សេចក្តីប៉ងប្រាថ្នាតែមួយគត់ របស់កម្ពុជា គឺចង់ឱ្យប្រជាជាតិមីយ៉ាន់ម៉ាទាំងមូល រីករាយក្នុងជីវិតជាមួយសន្តិភាព និងភាពសុខដុមរមនា។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី៧ ខែធ្នូ...
ភ្នំពេញ៖ លោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអះអាងថា មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួល ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ានដើម្បី អនុវត្តនូវការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរឡើង នូវដំណើរការ ផ្តល់ជំនួយមនុស្សធម៌។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពី...
លទ្ធផលដំណើរ ទស្សនកិច្ចការងាររបស់ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅកម្ពុជា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសនឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។ តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេច ស ខេង បានបញ្ជាក់ថា «ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និង...
ភ្នំពេញ៖ នេះមិនមែនជាលើកទី១នោះទេ ដែលអ្នកការសែតជើងចាស់ លោក សយ សុភាព ចេញមុខប្រតិកម្មទៅនឹង ការលើកឡើងបែបវាយប្រហារកម្ពុជា ពីសំណាក់អតីតរដ្ឋមន្ត្រីការបរទេសថៃ កាស៊ីត ភារម្យា រាប់ចាប់តាំងពី ជម្លោះបញ្ហាប្រាសាទព្រះវិហារ ។ ថ្មីៗនេះលោក កាស៊ីត ភារម្យា អតីតរដ្ឋមន្រ្តីកាបរទេសថៃ និងបច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការនាយករបស់ APHR បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន កំពុងតែព្យាយាមធ្វើឱ្យកិច្ចខិតខំប្រឹងប្រែង តស៊ូមតិដ៏លំបាក របស់អាស៊ាន ប្រឆាំងមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា (Myanmar) ឬភូមា ប្រែក្លាយជាអសារបង់ ដោយសារតែការប៉ុនប៉ងទទួលស្គាល់ និងព្យាយាមចង់ឱ្យមេដឹកនាំរបបនេះ អាចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០២២ ខាងមុខ។ សូមរំលឹកថា ក្នុងឱកាសអញ្ជើញសម្ភោធ ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ នាថ្ងៃទី៦ ធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថានឹងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នាដើមឆ្នាំ២០២២ ក្នុងនោះ សម្ដេចនឹងជួបពិភាក្សាផ្ទាល់ជាមួយលោកមីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ ដោយសម្ដេចលើកហេតុផលថា «ធម្មនុញ្ញអាស៊ានមិនបានចែងពីការដេញសមាជិកណាមួយនោះទេ»។ ជុំវិញការលើកឡើងរបស់អតីតរដ្ឋមន្រ្តីកាបរទេសថៃ រូបនេះ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោក សយសុភាព បានសរសេរយ៉ាង ដូច្នេះថា «អ្នកឯង (កាស៊ីត ភារម្យា) គ្មានសិទ្ធិបង្គាប់បញ្ជាលើខ្មែរទេ!»។ លោកថា អតីតរដ្ឋមន្ត្រីការបរទេស ជម្លើយរបស់សៀម កាស៊ីត ភារម្យា គ្មានសិទ្ធិអ្វី មករារាំងលើបញ្ហាអធិបតេយ្យ និងកិច្ចការរបស់កម្ពុជា នោះទេ។ លោក សយ សុភាព បន្តថា ពួកជម្លើយ អ្នកឯងនេះហើយបង្កបញ្ហាលើកម្ពុជា តាមព្យាបាទកម្ពុជារឿងប្រាសាទព្រះវិហារ មិនអស់ចិត្តឥឡូវតាម លងកម្ពុជា លើបញ្ហាភូមាទៀត។ ពេលនេះកម្ពុជាជាប្រធានអាស៊ានប្តូរវេន ដូច្នេះកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ ស្វែងរកសន្តិភាពសម្រាប់ភូមា និង ប្រជាជាតិរបស់អាស៊ានទាំងមូល។ អ្នកកាសែតជើងចាស់រូបនេះ បន្តថា «ពួកអ្នកឯងកុំយកសត្រូវ ជាមួយភូមា មករារាំងកម្ពុជាឱ្យសោះ។ កន្លងមកអ្នកឯងភ័យខ្លាច ភូមាសងសឹង ណាស់ព្រោះជាសត្រូវប្រវត្តិសាស្ត្រ។ អ្នកឯងភ័យណាស់ពេលដឹងភូមា មានផែនការកសាង អាវុធបរិមាណូ។ អ្នកបានបំផ្លាញផែនការនេះ ជាមួយសេ អ៊ី អា របស់អាមេរិក។ លោកបន្តថា «ឪ កាស៊ីតភារម្យា អើយ! អ្នកបាន អស់សិទ្ធិត្រួត និងចាត់ចែងកិច្ចការខ្មែរតាំងពីរជ្ជកាល ព្រះបាទ នរោត្តម ម៉េះ។ ពោលពេលបារាំង ចូលមកធ្វើអាណាព្យាបាល លើខ្មែរ ១១ សីហា ១៨៦៣។ បើតាមប្រវត្តិសាស្ត្រ អ្នកធ្លាប់ឈ្លានពានយើង តែពេលនេះខ្មែរ ឯករាជ្យ និង សន្តិភាព ហើយ ចូរ អ្នកឯង បោះបង់គំនិតឈ្លើយ ព្រហើនកោងកាចចំពោះខ្មែរទៅ(កាស៊ីត ភារម្យា)៕
បរទេស៖ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានចោទប្រកាន់ប្រទេសរុស្ស៊ីពីបទបញ្ជូនរថក្រោះនិងក្រុមលបបាញ់បន្ថែមទៀត ទៅកាន់ទីជម្លោះជួរមុខ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឲ្យទាហានអ៊ុយក្រែនរបួស និងព្យាយាមឲ្យមានការបាញ់តបតវិញ។ ក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានចេញសេចក្តីថ្លែងការណ៍នេះ នៅប៉ុន្មានម៉ោងមុនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងធ្វើកិច្ចពិភាក្សាគ្នាតាមវីដេអូខល ក្រោយរុស្ស៊ីប្រមូលផ្តុំកងទ័៏ពនៅជិតព្រំដែនរបស់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយយ៉ាងដូច្នេះថា...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ប្រើប្រាស់កិច្ចពិភាក្សាតាមវីដេអូខលជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះ ប្រាប់លោកថា ប្រទេសរុស្ស៊ីនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរបំផុត ប្រសិនបើធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ទណ្ឌកម្មដែលប្រភពមួយនិយាយថា អាចនឹងផ្តោតគោលដៅលើធនាគារដ៏ធំបំផុតរបស់រុស្ស៊ី និងសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការប្តូរប្រាក់រូបទៅជាប្រាក់ដុល្លារ និងរូបិយប័ណ្ណដទៃផ្សេងទៀតនោះ គឺត្រូវបានរៀបចំឡើង ដើម្បីបង្អាក់លោក ពូទីន មិនឲ្យប្រើប្រាស់កងទ័ពរាប់ពាន់នាក់ ដែលប្រមូលផ្តុំនៅជិតព្រំដែនប្រទេសអ៊ុយក្រែន។ វិមានក្រឹមឡាំង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោបានចូលរួមជាអធិបតីភាពភាពក្នុងពិធីសម្ពោធកុដិហោត្រ័យ និងពុទ្ធាភិសេកក្នុងវត្តសាលាអណ្ដែត ឃុំក្រាំងយ៉ូវ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានសំណូមពរក្រុមការងារជំនាញ បច្ចេកទេសពាក់ព័ន្ធ ពិនិត្យលទ្ធភាពដាំផ្កាមុខផ្លូវចូល ទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានពញ្ញាក់ស្មារតីប្រជាពលរដ្ឋ កុំឱ្យភ្លេចខ្លួន ពីហានិភ័យនៃគ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាម ជាពិសេសប្រភេទគ្រាប់បែកដែលត្រូវ បានទម្លាក់ពីយន្តហោះចម្បាំងរបស់ សហរដ្ឋអាមេរិក ក្នុងកំឡុងសង្គ្រាមវៀតណាម។ តាមរយៈគេហទំព័រហ្វេស ប៊ុក លោក ហេង រតនា បានឱ្យដឹងថា...