ភ្នំពេញ ៖ នៅថ្ងៃបុណ្យវិសាខបូជា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនពរជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខ និងរីកចម្រើន ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី២៦ មេសា...
ភ្នំពេញ ៖ លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ បង្រ្កាបល្បែង ស៊ីសងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះ ប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសង (ភ្នាល់អាប៉ោង )១ករណី និង ឃាត់ខ្លួនមនុស្សចំនួន៨ នាក់នៅចំណុចភូមិអូររំជៃក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិចិនឧត្តមសេនីយ៍ Wei Fenghe កំពុងដឹកនាំគណៈប្រតិភូយោធាចិនជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងជួបជាមួយសមភាគីវៀតណាមលោក Phan Van Giang។ ពិធីស្វាគមន៍ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃអាទិត្យនៅទីក្រុងហាណូយ ដែលដឹកនាំដោយ រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ឧត្តមសេនីយ៍ Phan Van Giang។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីយប់ថ្ងៃទី២៥...
បរទេស៖ ប្រទេសថៃ បានហាមប្រជាជនឥណ្ឌាទាំងអស់ និងជនបរទេសដទៃទៀត ដែលមកពីប្រទេសឥណ្ឌា មិនឱ្យចូលមកប្រទេសថៃ ដោយសារតែវិបត្ដិនៃជំងឺឆ្លង ដ៏ធ្ងន់ធ្ងរនៅទីនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) លោក Tawivilp Visanuyothin បាននិយាយកាលពីម្សិលមិញថា...
ភ្នំពេញ៖ កម្ពុជាបានស្នើរូបមន្តត្រ័យការ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅប្រទេសឥណ្ឌូនេសុី នាទីក្រុងហ្សាការតាកាលពីថ្ងៃទី២៤ ខែមេសា ឆ្ឆាំ២០២១ ដោយ សម្តេចតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី។ ប្រសិនបើសេណារីយោនេះត្រូវបានអាស៊ានទទួលយក ប្រទេស កម្ពុជានឹងក្លាយជាតួអង្គសំខាន់មួយរបស់អាស៊ានដើរតួនាទីគន្លឹះ សម្រាប់ស្វែងរកដំណោះស្រាយ ជំលោះដ៏ស្មុគស្មាញនៅប្រទេសភូមា។ រូបមន្តត្រ័យការរបស់អាស៊ាន ដែលធ្លាប់មានកន្លងមកគឺ «រដ្ឋមន្ត្រីការបរទេសនៃ អតីតប្រធានអាស៊ានប្តូរវេន រដ្ឋមន្ត្រីការបរទេសជាប្រធានអាស៊ានបច្ចុប្បន្ន...
បរទេស៖ សកម្មជនគំាទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ានម៉ា បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ចំពោះកិច្ចព្រមព្រៀងគ្នាមួយរវាងមេដឹកនាំសឹក និងមេដឹកនាំអាស៊ាននានា ឲ្យបញ្ចប់វិបត្តិប្រកបដោយហិង្សាក្រោយរដ្ឋប្រហារក្នុងប្រទេស និងបានប្តេជ្ញានៅថ្ងៃអាទិត្យនេះថា នងបន្តយុទ្ធនាការតវ៉ារបស់ពួកគេទៀត។ នៅថ្ងៃអាទិត្យនេះ ការតវ៉ាដោយសន្តិវិធីខ្លះ បានកើតមាននៅក្នុងទីក្រុងធំៗរបស់មីយ៉ានម៉ា ក្រោយមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សមាគមអាស៊ាន ជាមួយលោកឧត្តមសេនីយ៍ Min Aung Hlaing ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទឲ្យបញ្ចប់ភាពចលាចលក្នុងប្រទេស ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់នោះទេ។ លោក Khin...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមាន អ្នកស្លាប់បន្ថែមទៀតចំនួន ៣.០៧៦នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់របស់ប្រទេសនេះ បានកើនឡើងដល់ ៣៨៩.៤៩២នាក់ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មីផ្សេងទៀតមានចំនួន ៧១.១៣៧នាក់ ត្រូវបានចុះក្នុងបញ្ជី...
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា មានក្ដីសង្ឃឹមជានិច្ចថា ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយ ប្រជាជាតិមួយ និងសង្គមតែមួយ ដែលប្ដេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ-១៩ ដោយសាមគ្គីភាពនោះ វាមិនទាន់យឺតពេលទេ ក្នុងការបង្វែរស្ថានការណ៍ ឱ្យល្អប្រសើរឡើងវិញ ។ យោងតាមលិខិតរបស់ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមេសា...
រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ថារដ្ឋាភិបាលស្រមោល នៃសមាជិកសភា ដែលត្រូវបានបណ្តេញចេញ ពីប្រទេសមីយ៉ាន់ម៉ា បានស្វាគមន៍ការអំពាវនាវ របស់មេដឹក នាំអាស៊ីអាគ្នេយ៍ (អាស៊ាន) ឲ្យបញ្ឈប់ “អំពើហិង្សាយោធា” បន្ទាប់ពីកិច្ចប្រជុំកំពូលស្តីអំពីវិបត្តិរបស់ពួកគេនៅទីក្រុងហ្សាការតា ជាមួយមេដឹកនាំយោធា...
BBC៖ មន្រ្តីបាននិយាយថា នាវាមុជទឹកឥណ្ឌូនេស៊ីមួយគ្រឿង ដែលបានលិច នៅឆ្នេរសមុទ្រកោះបាលី កាលពីថ្ងៃពុធ ត្រូវបានគេរកឃើញថា បានបាក់ជាបីបំណែក នៅបាតសមុទ្រ ចំណែកនាវិកទាំង ៥៣ នាក់ នៅក្នុងនាវា ត្រូវបានបញ្ជាក់ថាបានស្លាប់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមមន្រ្តីកងទ័ពជើងទឹកបាននិយាយថា ពួកគេបានទទួលសញ្ញា...