ភ្នំពេញ ៖ ថ្មីៗនេះ ចិនប្រគល់ មន្ទីរពិសោធន៍តេស្តសំណាក ក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ជូនចំពោះភាគីកម្ពុជា ដែលរៀបចំឡើងតាមរយៈ Video Conference។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី២០ មេសា នេះ បានឱ្យដឹងថាក្នុងពិធីប្រគល់ និងទទួលមន្ទីរពិសោធន៍តេស្តសំណាក ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមអធិតីបភាព...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបង្វិលថវិកា ឧបត្ថម្ភ៣០ម៉ឺនរៀល សម្រាប់ជួយអ្នក ធ្វើចត្តាឡីស័ក មកផ្គត់ផ្គង់ស្បៀងអាហារវិញ ។ នាពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ៣០ម៉ឺនរៀល ដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយបញ្ហាមួយចំនួន។ ការបង្វែរឧបត្ថម្ភប្រាក់៣០ម៉ឺនរៀល មកជាជំនួសដោយផ្តល់ស្បៀងអាហារ ដូចជា...
រដ្ឋបាលរាជធានី បង្ហាញអត្តសញ្ញាណ របស់អ្នកជំងឺកូវីដ១៩ ទាំង ២៧១នាក់ ដែលឆ្លងថ្មី
ភ្នំពេញៈ សកម្មភាព កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃ១៩ ខែមេសា ឆ្នាំ ២០២១ សហការអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល យ៉ាងម៉ឺងម៉ាត់បំផុត ដោយប្រចាំការការពារតាមគោលដៅបិទខ្ទប់ និង ប្រចាំការ ការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩...
បរទេស៖លេខាធិការសមាគមអាស៊ាន បាននិយាយនៅថ្ងៃអង្គារនេះថា បណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ នឹងពិភាក្សាគ្នាអំពីវិបត្តិនៅក្នុងប្រទេសមីយ៉ានម៉ា នៅក្នុងជំនួបកំពូលក្នុងទីក្រុងចាកាតា នាថ្ងៃសៅរ៍សប្ដាហ៍នេះ ក្រោយសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរបំផុត លើរបបសឹកមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ។នាយករដ្ឋមន្ត្រីថៃ លោកប្រាយុត ចាន់អ៊ូចា បានមានប្រសាសន៍ថា លោកនឹងមិនចូលរួមក្នុងប្រជុំនោះទេ និងថា ប្រទេសថៃនឹងតំណាងដោយលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃ Don Pramudwinai។តាមសេចក្តីរាយការណ៍ លោក ប្រាយុត ដែលជាអតីតមេទ័ពដឹកនាំធ្វើរដ្ឋប្រហារក្នុងប្រទេសថៃ នៅក្នុងឆ្នាំ២០១៤នោះ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានបន្តនាំយក គ្រឿងឧបភោគបរិភោគ ដែលជាអំណោយ របស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន យកទៅចែកជូន ដល់ប្រជាពលរដ្ឋ រស់នៅតំបន់ ដែលរដ្ឋបាលរាជធានីភ្នំពេញ ចាត់ជាតំបន់ក្រហម...
ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានប្រាប់សន្និសីទសារព័ត៌មាន មួយនៅថ្ងៃច័ន្ទថា ពិភពលោកអាចនាំមក នូវការរាតត្បាតសកល នៃជំងឺកូវីដ-១៩ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះប្រសិន បើមានការចែកចាយធនធានចាំបាច់ ដោយស្មើភាព។ សកម្មជនបម្រែបម្រួល អាកាសធាតុសកលលោក Greta Thunberg ដែលចូលរួមក្នុងសន្និសីទកាសែតក្នុងនាមជាភ្ញៀវមកពីប្រទេសស៊ុយអែត បានធ្វើការឆ្លុះបញ្ចាំងពី“ ការចាក់វ៉ាក់សាំងជាតិនិយម” ហើយបានលើកឡើងថា វាមិនសមហេតុផលនោះទេ ដែលប្រទេសអ្នកមាន...
តេហរ៉ង់៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ថា កាលពីថ្ងៃចន្ទ អ៊ីរ៉ង់ បានជំរុញដល់សហរដ្ឋអាមេរិក ដើម្បីឲ្យដកចេញគោលនយោបាយប្រឆំាងនឹងអ៊ីរ៉ង់ ដែលបានដាក់ចេញដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រំា នឹងជួយដល់ការជួបចរចាគ្នាដំបូងលើបញ្ហានុយក្លេអ៊ែរ នៅរដ្ឋធានី Vienna ប្រទេសអូទ្រីស ។ លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ដល់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ប្រសិនបើ...
ភ្នំពេញ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស បានប្រគល់ទឹកបរិសុទ្ធ កម្ពុជា ៣០០០កេស និងទឹកក្រូចអាយស៍ IZE ១០០០កេស ជូនសាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ ក្នុងយុទ្ធនាការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវី-១៩។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ...
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរ និងភេសជ្ជៈ បានប្រកាសផ្អាកការផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀរទាំងអស់របស់ខ្លួន តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ដូចជាតាមប៉ុស្ដិ៍ទូរទស្សន៍ល្បីៗ តាមវិទ្យុ និងតាមប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩។...