ព័ត៌មានជាតិ

អ៊ីរ៉ង់ ជំរុញឲ្យសហរដ្ឋអាមេរិក ដកចេញគោល នយោបាយប្រឆាំងនឹងអ៊ីរ៉ង់របស់ អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

តេហរ៉ង់៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ថា កាលពីថ្ងៃចន្ទ អ៊ីរ៉ង់ បានជំរុញដល់សហរដ្ឋអាមេរិក ដើម្បីឲ្យដកចេញគោលនយោបាយប្រឆំាងនឹងអ៊ីរ៉ង់ ដែលបានដាក់ចេញដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រំា នឹងជួយដល់ការជួបចរចាគ្នាដំបូងលើបញ្ហានុយក្លេអ៊ែរ នៅរដ្ឋធានី Vienna ប្រទេសអូទ្រីស ។

លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ដល់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ប្រសិនបើ សហរដ្ឋអាមេរិក សម្រេចនៅឆ្ងាយពីគោលនយោបាយបរាជ័យរបស់លោក ត្រាំ និងធ្វើឲ្យរស់មានក្តីសង្ឃឹមឡើងវិញក្នុងការចូលមកគៀកគ្នារបស់ខ្លួន រាល់ការប្រឹក្សាយោបល់ទាំងឡាយ នឹងអាចចាប់ផ្តើមដោយងាយស្រួល” ។ លោក Khatibzadeh ក៏បានអំពាវនាវ ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដកចេញនូវទណ្ឌកម្មរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួន ។

គាត់បានលើកឡើងទៀតថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ ដើម្បីឲ្យស្រាកស្រាន្តពីការសន្យាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន “នឹងបញ្ឈប់តែម្តង នៅគ្រាដែលសហរដ្ឋអាមេរិក ដកចេញទណ្ឌកម្មទាំងឡាយ ហើយយើង អាចបញ្ជាក់ច្បាស់អំពីរឿងទាំងអស់នោះ”  ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top