ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់គូអភិវឌ្ឍនានា ផ្ដល់កិច្ចសហការជាមួយ អាជ្ញាធរមីនកាន់តែខ្លាំងក្លា ដើម្បីឲ្យកម្ពុជារួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥។ តាមរយៈ សារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនចំពោះ «មិត្តវិស័យមីន» នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងប្រើប្រាស់វិធីសាស្ដ្ររុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា «កន្លងមកមានក្មួយៗ ដែលនិយមលេងរូបថតបានផ្គុំរូបថតខ្ញុំ ជាមួយកូនប្រុសច្បងរបស់ខ្ញុំ ហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែង១៩៨,៧១គីឡូម៉ែត្រ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេច បាន៥៤,៨៩%ហើយ។ នាថ្ងៃទី៣ ធ្នូ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ក្រុមការងារបច្ចេកទេសក្រសួងពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច...
បរទេស៖ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានចូលរួមជាមួយប្រទេសកាណាដា អង់គ្លេសនិងសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មថ្មីលើប្រទេសបេឡារុស ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស ដែលកំពុងតែកើតមាន និងការកេងប្រវ័ញ្ចយ៉ាងអមនុស្សធម៌ លើជនដែលងាយរងគ្រោះនានា។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ទណ្ឌកម្មថ្មីទាំងនោះ ក៏ជាការឆ្លើយតបចំពោះ វិបត្តិជនអន្តោប្រវេសន៍ នៅតាមបណ្ដោយព្រំឌដែន...
យេរូសាឡឹម៖ ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការអំពាវនាវសុំឲ្យ សហរដ្ឋអាមេរិក ក្នុងការលប់ចោលនូវ កិច្ចពិភាក្សាគ្នាជាមួយនឹង អ៊ីរ៉ង់ភ្លាមដោយចោទរដ្ឋាភិបាល ក្រុងតេហរ៉ង់ថា បានចាប់ផ្តើមចម្រាញ់សារជាតិ អ៊ុយរ៉ាញ៉ូមម្តងទៀតរួចទៅហើយ។ សេចក្តីអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បន្ទាប់ពីការពិភាក្សាគ្នា រវាងលោកជាមួយនឹង លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken ។ លោក Bennett...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ថា មន្ត្រីឧតុនិយមក្នុងប្រទេសជប៉ុន បានព្រមានថា ការរញ្ជួយដីអាចនឹង កើតឡើងបន្ថែមទៀត ក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៤,៨រ៉ិចទ័រ នៅជិតភ្នំហ្វូជី និងការរញ្ជួយដីកម្រិត ៥,៤រ៉ិចទ័រ នៅជិតទីក្រុងអូសាកា ភាគខាងលិចប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រនេះ ។ . ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា...
បរទេស៖ នាយករដ្ឋមន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូង លោក Kim Boo-kyum បាននិយាយនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូងនឹងកំណត់ការជួបជុំជាលក្ខណៈឯកជនត្រឹមមនុស្ស ៦នាក់នៅក្នុងតំបន់រដ្ឋធានី និង ៨ នាក់នៅក្នុងតំបន់ផ្សេងទៀតសម្រាប់រយៈពេល ៤ សប្តាហ៍ចាប់ពីសប្តាហ៍ក្រោយនេះ និងរឹតបន្តឹងច្បាប់នៃការរក្សាគម្លាតសុវត្ថិភាពដែលត្រូវបានអនុម័តក្រោម “ការរស់នៅជាមួយ COVID-19” កាលពីខែមុន។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះ បម្រុងសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ...
បរទេស៖ អង្គការសហប្រជាជាតិ បានសម្រេចចិត្ត មិនទទួលស្គាល់នោះឡើយ ចំពោះមន្រ្តីទូតដែលដាក់ចេញ ដោយក្រុមសកម្មប្រយុទ្ធតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងរបបយោធានៅមីយ៉ាន់ម៉ា។ រដ្ឋាភិបាលទាំងពីរ បានអះអាងថាឯកអគ្គរដ្ឋទូត បច្ចុប្បន្នរបស់ពួកគេ មិនតំណាងឱ្យពួកគេនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា គណៈកម្មាធិការទទួលស្គាល់ អត្តសញ្ញាណជាតិចំនួនប្រាំបួន នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវ...
ភ្នំពេញ៖ ប្រវត្តិសាស្រ្ត ជាកញ្ចក់ឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាព និងជាស្ពានឆ្លងទៅថ្ងៃអនាគត ដូចដែលករណី នៃភាពបែកបាក់ និងការបាត់បង់ទឹកដីខ្មែរ នាសម័យលង្វែក ដោយល្បិចកល ពីប្រទេសជិតខាង ក្នុងឆ្នាំ១៥៩៦។ ចំពោះករណីនេះ ត្រូវបានលោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានធ្វើការប្រៀបធៀប ពីសម័យកាលនោះ មកបច្ចុប្បន្ន ដោយលើកឡើងថា « ១៥៩៦ កាប់ ឬស្សី បែកក្រុងលង្វែក ២០២១កាប់ព្រៃលិចទឹក បំផ្លាញបឹងទន្លេសាប»។ ការលើកឡើងរបស់ លោក សយ សុភាព បែបនេះស្របពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីពាក់ព័ន្ធ និងអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចមួយចំនួន ដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ក្នុងនោះ សម្ដេច បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យចាប់ខ្លួនអ្នកកាប់ដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ហើយរឹបអូសដីព្រៃទាំងនោះយកមកវិញ ព្រមទាំង រឹបអូសទ្រព្យសម្បត្តិពួកគេផងដែរ។ នៅលើគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៣ ខែធ្វូ ឆ្នាំ២០២១ លោក សយ សុភាព បានលើកឡើងថា «បើមិនបានដឹងប្រវត្តិសាស្ត្រខ្លួនឯងទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្ត្រ ហើយឈ្មោះរបស់អ្នក នឹងចារទុកជាប្រវត្តិសាស្ត្រ បំផ្លាញជាតិដែរ»។ លោកថា យ៉ាងណាមិញ សម័យលង្វែក ខ្មែរបានចាញ់កលល្បិចសៀម (មួយផ្នែក) ដោយគេយកប្រាក់ដួង មកបាចចូលគុម្ពឬស្សី រួចរាស្ត្រខ្មែរនាំគ្នា កាប់ឬស្សីយកប្រាក់ដួង ទីបំផុត សៀមវៃបែកក្រុងលង្វែក។ ក្រោយមកខ្មែរ សម័យនោះរស់នៅ យ៉ាងវេទនាជាទីបំផុត។ លោក សយ សុភាព បញ្ជាក់ថា «មកដល់សម័យនេះទៅហើយ ហេតុអីនៅមានអ្នកកាន់ការរដ្នមួយចំនួនតូចណានោះ មហាលោភលន់ និង ប្រកាន់យកនូវភាពល្ងង់ខ្លៅ បំផ្លាញជាតិឯង តទៅទៀត ដោយនាំគ្នាទៅកាប់ឆ្ការព្រៃលិចទឹក សម្រាប់ជំរកត្រីពង ដូរយកដុល្លារ ធ្វើពីក្រដាស»។ ក្នុងករណីដដែលនេះ លោក សយ សុភាព បន្តថា កន្លងទៅសមត្ថកិច្ច ហ៊ានបង្រ្កាបតែអ្នក ល្អិតល្អោច ដែលគេជួលទៅកាប់ឆ្ការទេ តែពេលនេះវែកមុខឃើញ អ្នកពាក់ផ្កាយ អតីតចៅហ្វយខេត្ត។ ទីបំផុតបានត្រឹមរួចខ្លួន។ លោកបន្ថែមថា តែយ៉ាងក៏ដោយបុគ្គល ណានោះ អ្នកឯងត្រូវបានប្រវត្តិសាស្ត្រចារទុក ថាពួកអ្នកឯងជាអ្នកបំផ្លាញជាតិ បំផ្លាញយុទ្ធសាស្ត្រជាតិ អ្នកមិនស័ក្តសម ជាកូនខ្មែរទេ។ លោក សយ សុភាព គួសបញ្ជាក់ថា «សេចក្តីលោភលន់របស់អ្នក បានមកដល់ទីបញ្ចប់ហើយ ។ បរាជ័យទៅអ្នកល្មោភលុយយកទ្រព្យសម្បត្តិជាតិ។ ពួកអ្នកឯង ប្រហែលជាវង្សត្រកូល កឋាថនឈុំ ដែលបានក្បត់រាជវាំង ឧត្តុង្គ ទៅរណបនគរសៀម កាលពីជិត២០០ឆ្នាំមុន»។ សូមបញ្ជាក់ថា ក្រោមបទបញ្ជាយ៉ាងមឺុងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នេះ ក្នុងសកម្មភាពដឹកនាំដោយលោក ជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការបង្ក្រាបការទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គឺបានដកហូតពីជនបំពានជិត២០០០ហិកតា មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ។ នេះជាការថ្លែងឲ្យដឹងពីលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង។