វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃច័ន្ទបានប្តេជ្ញាថា នឹងដឹកនាំក្នុងការផលិត និងការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ នៅទូទាំងពិភពលោក ដោយតែងតាំងអ្នកសម្របសម្រួល ដើម្បីស្វែងរកការទូតវ៉ាក់សាំងរបស់ប្រទេស។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា “ខ្ញុំដឹងថា ប្រទេសជាច្រើនកំពុងស្នើសុំឱ្យសហរដ្ឋអាមេរិកធ្វើអ្វីៗបន្ថែមទៀត ដែលខ្លះមានការអស់សង្ឃឹម ដែលកំពុងកើនឡើងដោយសារតែវិសាលភាព និងទំហំ នៃការសង្គ្រោះបន្ទាន់របស់ពួកគេ ហើយខ្ញុំសន្យាថា...
យើងចាក់វ៉ាកសាំងការពារកុំអោយជំងឺកូវីដ-១៩ ឆ្លងរាតត្បាតពីម្នាក់ទៅម្នាក់! ខ្ញុំនិងក្រុមគ្រួសារកាន់តែមានទំនុកចិត្តខ្ពស់ក្រោយចាក់វ៉ាក់សាំងហើយ ខ្ញុំបាទនិងក្រុមគ្រួសារ ពេញចិត្តខ្លាំងណាស់ដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានគិតគូយ៉ាងហ្មត់ចត់បំផុតចំពោះសុវត្ថិភាពសុខភាព អាយុជីវិតក្រុមគ្រួសារមន្រ្តីរាជការ កងទ័ព នគរបាល និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ នេះហើយគឺជាសំណាងរបស់កម្ពុជា ដែលមានមេដឹកនាំ នៅកៀកជិតមើលថែគ្រប់ពេលវេលា។ ក្រុមគ្រួសារខ្ញុំបាទសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ការយកចិត្តទុកដាក់របស់ សម្តេចតេជោប្រមុខដឹកនាំចំពោះ អាយុជីវិតកូនចៅប្រជាពលរដ្ឋនៅទូទាំងប្រទេស។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង...
តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានឲ្យដឹងថា ការដកទណ្ឌកម្មទាំងស្រុង របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ នឹងស្ថិតនៅលើ របៀបវារៈនៃកិច្ចប្រជុំ ដែលគ្រោងធ្វើនៅថ្ងៃអង្គារនេះ នៅទីក្រុងវីយែន។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោក Khatibzadeh បានថ្លែងក្នុងសន្និសីទកាសែតថា “មាគ៌ា គឺច្បាស់ហើយរាល់ការដាក់ទណ្ឌកម្ម...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា គោលដៅរបស់ខ្លួននៃកិច្ចពិភាក្សានាពេលខាងមុខនៅទីក្រុងវីយែន គឺដើម្បីបង្កើតដំណាក់កាល សម្រាប់ការវិលត្រឡប់ទៅវិញទៅមកដើម្បីអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្តែមិនបានរំពឹងថា នឹងមានរបកគំឃើញភ្លាមៗនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានប្រាប់ក្រុមអ្នកយកព័ត៌មានអំឡុងសន្និសីទកាសែតថា ប្រេសិតពិសេស សម្រាប់អ៊ីរ៉ង់លោក Robert Malley នឹងដឹកនាំគណៈប្រតិភូអាមេរិក ទៅកាន់ទីក្រុងវីយែន ជាកន្លែងដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចាដោយផ្ទាល់នៅថ្ងៃអង្គារនេះ ស្តីពីជំហាននីមួយៗដើម្បីធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាផ្លូវការ ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពរួម...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យក្រសួង-ស្ថាប័នទាំងអស់ ពិនិត្យមើលមន្រ្តីក្រោមឱវាទ ព្រមទាំងព្រមានកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការទាំងអស់ ទៅចាក់វ៉ាក់សាំងការពារ មេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយប្រសិនបើកងកម្លាំង ប្រដាប់អាវុធណា ឬមន្ត្រីរាជកាណាខ្លាច និងមិនទៅចាក់វ៉ាក់សាំងនោះទេ នឹងមិនត្រូវអនុញ្ញាតឲ្យ ចូលធ្វើការនោះឡើយ រហូតដល់បានចាក់វ៉ាក់សាំងរួចទើប បានអនុញ្ញាតិឲ្យចូល ខណៈមន្រ្តីខ្លះបានព្យាយាមគេចវេស ពីការចាក់ដោយយកឡេះហេតុផលនេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្ដីសម្រេចបិទ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយទៅខេត្តមួយជា បណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លើកលែងរាជធានីភ្នំពេញ និងខេត្តកណ្តាលហេីយករណីនេះ លើកលែងចំពោះការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល នៅយប់ថ្ងៃទី០៦...
ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងមានតំរូវការវ៉ាក់សាំងកូវីដ១៩យ៉ាងសន្ធឹកសន្ធាប់ និងគ្រប់ប្រភេទវ៉ាក់សាំងដោយមិនគិតថាជារបស់ប្រទេស មហាអំណាចណាមួយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពិភពលោក កំពុងប្រែក្លាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នេះ ទៅជាវ៉ាក់សាំងកាតព្វកិច្ច។ ការអះអាងរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី បែបនេះ ដោយសង្កេតឃើញថា នៅតាមបណ្ដាប្រទេសមួយចំនួន កំពុងអនុវត្តន៍នូវវិធានការនេះ រួចស្រេចទៅហើយ ដោយបុគ្គលណាមិនបានចាក់វ៉ាក់សាំងកូវីដ១៩គឺមិនអនុញ្ញាតអោយចូលកន្លែងធ្វើការ...
ខាធូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន៤០នាក់បានស្លាប់ នៅក្នុងពេលមានអំពើហិង្សាប៉ះទង្គិចគ្នា នៅ El Geneina ដែលជារដ្ឋធានីនៃរដ្ឋ West Darfur ប្រទេសស៊ូដង់ ។ យោងតាមការិយាល័យសម្របសម្រួលមនុស្សធម៌នៃអង្គការសហប្រជាជាតិ ប្រចាំនៅស៊ូដង់ (OCHA)បានឲ្យដឹងដូច្នេះ ។ ការិយាល័យ OCHA បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារជួយសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់ពលរដ្ឋចំនួន១២៨នាក់ បានស្លាប់ និង៧២នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន នៅក្នុងពេលមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដីដ៏អាក្រក់ ដែលបង្កឡើងដោយព្យុះត្រូពិក ស៊ីក្លូន Seroja ដែលបានកើតឡើងនៅខេត្ត East Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី ។ លោក...