បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅក្នុងកិច្ចសន្ទនា គ្នាតាមទូរស័ព្ទមួយជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នៅថ្ងៃពុធ សប្ដាហ៍នេះ បានបញ្ជាក់ពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះបូរណភាពទឹកដីនៃប្រទេស អ៊ុយក្រែន ក្នុងទីចំពោះមុខនៃភាពគឃ្លើនកំពុងកើតមានរបស់រុស្ស៊ី។ ប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ី បានធ្លាក់ក្នុងជម្លោះ ចាប់តាំងពីរុស្ស៊ីដាក់តំបន់ គ្រីមាឲ្យចូលជាឧបសម្ព័ន្ធខ្លួនកាលពីឆ្នាំ២០១៤ និងជុំវិញការគាំទ្ររបស់រុស្ស៊ីចំពោះពួកបះបោរ ដែលកំពុងតែប្រយុទ្ធនៅក្នុងតំបន់ Donbass...
បរទេស៖ ប្រេសិតពិសេសអង្គការសហប្រជាជាតិប្រចាំមីយ៉ានម៉ា លោកស្រី Christine Schraner Burgener បាននិយាយប្រាប់អង្គប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍ នេះថា ការសម្លាប់រង្គាល់នឹងជិតកើតមានខ្លាំងណាស់ ព្រោះតែមានការបង្ក្រាបខ្លាំងឡើងរបស់យោធា លើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ។ យោងតាមការថ្លែងដែលគេចែករំលែកឲ្យដល់អ្នកសារព័ត៌មានបានឲ្យដឹងថា លោកស្រី Christine Schraner Burgener បាននិយាយប្រាប់អង្គប្រជុំសម្ងាត់របស់ ក្រុមប្រឹក្សាមានសមាជិក១៥ ប្រទេសនោះថា យោធាដែលដណ្ដើមអំណាចនៅមីយ៉ានម៉ាកាលពីថ្ងៃទី០១ ខែកុម្ភៈនោះ...
បរទេស៖ អ្នកជំនាញខាងសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃពុធ បន្ទាប់ពីការពិនិត្យឡើង វិញនូវទិន្នន័យមួយផ្នែកដោយផ្តល់នូវ សក្តានុពលដល់បណ្តាប្រទេសពីអូស្រ្តាលីទៅអឺរ៉ុប ដែលកំពុងពុះពារដើម្បី ចាក់វ៉ាក់សាំងឱ្យបានលឿន ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២របស់ប្រទេសចិន គឺមានប្រសិទ្ធិភាព និង សុវត្ថិភាព។ យោងតាមសារព័ត៌មាន Medical Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សតិចជាង...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២១នេះ កម្ពុជានាំស្រូវចេញទៅក្រៅប្រទេស ចំនួន១ ៨៧៣ ៧៧៩តោន និងអង្ករ ចំនួន១៥៣ ៦៨៨តោន។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក វេង សាខុន...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវការប្រកាសលក់ដីធ្លី ក្នុងតំបន់រមណីយ ដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។ យោងតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ដើម្បីអនុវត្តគោលការណ៍ច្បាប់ ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា សូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវការប្រកាសលក់ដីធ្លី ក្នុងតំបន់រមណីយ ដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក»។ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា...
បរទេស៖ ប៉ូលីសនៅសហរដ្ឋអាមេរិកបានចាប់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យ ថាបានវាយប្រហារទៅលើស្ត្រីជនជាតិអាមេរិកកាំងដើមកំណើតអាស៊ី នៅទីក្រុង ញូវយ៉ក ដោយទាត់ទៅលើស្រ្តីខាងលើចំពោះម្តងហើយម្តងទៀត ខណៈដែលអ្នក ដែលបានឃើញហេតុការណ៍ បានត្រឹមឈរមើល។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ត្រីរងគ្រោះវ័យ ៦៥ ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរងរបួសធ្ងន់ធ្ងរ។ វីដេអូពី CCTV នៅថ្ងៃច័ន្ទ...
បរទេស៖ ក្រុមហ៊ុន Pfizer និយាយថាការសាកល្បង វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួនទៅលើកុមារដែលមានអាយុពី ១២ ឆ្នាំ ទៅ ១៥ ឆ្នាំបង្ហាញពីប្រសិទ្ធភាព ១០០% និងការឆ្លើយតបភាពស៊ាំខ្លាំង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លទ្ធផលដំបូងនៃការសាកល្បង លើមនុស្សវ័យជំទង់ចំនួន ២...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្ដីពី ការអនុវត្តវិធានការរដ្ឋាបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ក្នុងនោះ ផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរ សកម្មភាពអាជីវកម្ម និងការប្រមូលផ្តុំនានា នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល២សប្តាហ៍...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពង់ចាម បានប្រកាសបើកយុទ្ធនាការលើកទី២ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ។ ក្នុងឱកាសប្រកាស បើកយុទ្ធនាការនេះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៧នាក់ទៀត ខណៈមានអ្នកជាសះស្បើយរហូតដល់ចំនួន៤៩នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី ពាក់ព័ន្ធករណីព្រឹត្តិការណ៍សហគមន៍កុម្ភៈចំនួន ៣៥នាក់ និងអ្នកដំណើរពីបរទេស២នាក់។ អ្នកឆ្លងច្រើនជាងគេមាននៅភ្នំពេញ៣០នាក់ កណ្តាល៣នាក់ និងព្រះសីហនុ២នាក់។ គិតត្រឹមព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២៤៧៧ នាក់ អ្នកជាសះស្បើយចំនួន១២៤០ នាក់ អ្នកកំពុងព្យាបាលចំនួន១២១៩ នាក់ និងអ្នកស្លាប់១៤...