ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៥នាក់ទៀតដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអស់ ខណៈមានអ្នកជាសះស្បើយ ចំនួន២៣នាក់។ក្នុងចំណោមអ្នកឆ្លងទាំង៥៥នាក់នោះ គឺនៅរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ គឺ៥០នាក់ ក្រៅពីនោះ មាននៅសៀមរាបម្នាក់ កណ្តាលម្នាក់ ព្រះសីហនុម្នាក់ និងកំពង់ធំម្នាក់។ បើតាមក្រសួង គិតត្រឹមព្រឹកថ្ងៃ២៥ មីនា កម្ពុជា...
បរទេស៖ នាយករដ្ឋមន្ត្រៃប្រទេសថៃ តាមសេចក្តីរាយការណ៍ បានបដិសេធឈប់ជួយ ដល់យោធារបស់ ប្រទេសមីយ៉ានម៉ា ស្របពេលមានការបង្ក្រាប កំពុងតែប្រព្រឹត្តទៅប្រឆាំងនឹង បាតុករគាំទ្រ លទ្ធិប្រជាធិបតេយ្យ។ លោកនាយករដ្ឋមន្ត្រី ប្រាយុត ចាន់អូចា បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក មិនផ្តល់ការគំាទ្រណាមួយ ចំពោះកងកម្លាំងរបស់ប្រទេសមីយ៉ានម៉ាទេ ដែលបានរក្សាអំណាច ចាប់តាំងពីធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ ខែកុម្ភៈមក។សេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រីថៃនេះ គឺត្រូវបានធ្វើឡើង...
បាងកក៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធនេះ បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Anutin Charnvirakul គឺបានទទួលវ៉ាក់សាំងដូសទី២ របស់ខ្លួនហើយ ជាមួយនឹងវ៉ាក់សាំង របស់ប្រទេសចិន Sinovac។ នៅក្រោយទទួលបានវ៉ាក់សាំងលើកទី២ រូចលោកបាននិយាយថា៖ ខ្ញុំមានអារម្មណ៍ថាមានកម្លាំង និងថាមពលខ្លាំងមែនទែន។ ពួកយើងចាក់វ៉ាក់សាំងនេះ ក្នុងគោលបំណង ដូចគ្នាគឺការពារខ្លួនឯង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ជាមួយនឹងវ៉ាក់សាំង ដែលត្រូវបានគេស្គាល់ថា ជាវ៉ាក់សាំងផលិត ក្នុងស្រុកនោះ ប្រទេសគុយបា នឹងធ្វើការដំណើរការ ចាក់វ៉ាក់សាំងនេះ ឲ្យបានទៅដល់ពលរដ្ឋ របស់ខ្លួន ជាងពាក់កណ្តាលប្រទេស នៅត្រឹមបំណាច់ ខែសីហា ខាងមុខនេះ។ ប្រធាននាយកដ្ឋាន ទទួលបន្ទុកកិច្ចការងារ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៃក្រសួងសុខាភិបាល បាននិយាយបញ្ជាក់ថា...
កោះកុង: ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវិដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីសមាសភាពអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង និងលេខាធិការ ការស្រង់ស្ថិតិមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងប្រជាពលរដ្ឋ ។ល។ ការត្រៀមរៀបចំផែនការ...
បរទេស៖ មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានផ្ញើសារផ្ទាល់មាត់ ទៅកាន់មេដឹកនាំ វៀតណាម និងឡាវ និងប្រទេស គុយបា ហើយបានអំពាវនាវឱ្យមាន ទំនាក់ទំនងរឹងមាំជាងនេះ នៅក្នុងសកម្មភាព មួយ ដែលទំនងជាមានគោលបំណង ពង្រឹងទំនាក់ទំនងជាមួយបណ្តា ប្រទេសសង្គមនិយម ចំពេលមានកិច្ចចរចានុយក្លេអ៊ែរជាប់គាំងជាមួយ សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា...
CNN៖ មន្ត្រីជាន់ខ្ពស់អាមេរិកប្រាប់ CNN ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា គេនៅមិនទាន់ដឹងថា មីស៊ីលទាំងនោះជាប្រភេទមីស៊ីល រយៈចម្ងាយខ្លី មធ្យម ឬ រយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីលផ្លោងអន្តរទ្វីប...
ភ្នំពេញ ៖ លោក គង់ សុផល អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រធានប្តូរវេន នៃក្រុមការងារសម្របសម្រួល ការដឹកជញ្ជូនអាស៊ាន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារសម្របសម្រួល ការដឹកជញ្ជូនអាស៊ាន លើកទី៤០ តាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...