ភ្នំពេញ ៖ ព្រះស្ងោយទាំង១៤មុខរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ កាលពី៤៨ឆ្នាំមុន ត្រូវបានចារឹកលើផ្លាកពណ៌មាស តាំងបង្ហាញជាសាធារណៈដែលជាមុខម្ហូបយ៉ាងពិសេសប្រចាំភោជនីយដ្ឋានលីព័រឡាង (Lu Po Liang) ស្ថិតនៅទីក្រុងសៀងហៃ ប្រទេសចិន រហូតមកដល់សព្វថ្ងៃនេះ ។ ក្រៅពីព្រះស្ងោយទាំង១៤មុខនោះហើយ ព្រះបរមឆាយាលក្ខណ៍របស់ព្រះអង្គទាំងទ្វេក៏បានតាំងបង្ហាញផងដែរ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញពិនិត្យ ការជួសជុល កែលម្អស្តូប ព្រះបរមព្រះរតនកោដ្ឋ អតីតព្រះមហាក្សត្រ នៃកម្ពុជា ស្ថិតនៅលើសួនច្បារ ខាងកើត វិមានឯករាជ្យ កំពុងតែដំណើរ ការជួសជុលកែលំអរ។ ដំណើរការជួសជុលមកដល់ពេលនេះ គឺសម្រេចបានប្រមាណ៩៥%...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកដំណើរការសាលាសុវណ្ណភូមិ២ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ក្រោយរកឃើញសិស្សមាន ការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ មីនា បានឲ្យដឹងថា ការសម្រេចផ្អាកនេះ ធ្វើឡើងផ្អែកតាមការស្រាវជ្រាវ លើករណីប្រជាពលរដ្ឋចំនួន១គ្រួសារ ដែលបច្ចុប្បន្នរស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃើញមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ មានកូនទៅរៀននៅសាលាសុវណ្ណភូមិ២ ស្ថិតនៅក្រុងប៉ោយប៉ែត...
បរទេស៖ ប្រទេសមីយ៉ានម៉ា នៅថ្ងៃព្រហស្បតិ៍នេះ បានប្រឈមមុខនឹងភាពឯកាខ្លាំងឡើង ដោយសេវាកម្មអ៊ីនធឺណេត បានបង្កើនការរឹតត្បិត និងកាសែតឯកជនចុងក្រោយ បានឈប់ធ្វើការផ្សព្វផ្សាយ ស្របពេលដែលយោធា កសាងសំណុំរឿង ប្រឆាំងមេដឹកនាំជាន់ឆ្នោត លោកស្រី អ៊ុង សានស៊ូជី។ ម្ចាស់ពាន់រង្វានសន្តិភាពណូបែល លោកស្រី អ៊ុង សានស៊ូជី ត្រូវបានបណ្ដេញចេញពីអំណាច និងត្រូវឃុំខ្លួន ក្នុងរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា បើគ្មានអ្វីប្រែប្រួលទេ វ៉ាក់សាំងស៊ីណូវ៉ាក់នឹងមកដល់កម្ពុជា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ចំនួន១,៥លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីមិត្តចិន។ តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...
បរទេស៖ សមាជិករដ្ឋសភាជាន់ខ្ពស់រុស្ស៊ីមួយរូប នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រទេសរុស្ស៊ី ចង់ឲ្យសហរដ្ឋអាមេរិកធ្វើការសុំទោស ក្រោយលោកប្រធានាធិបតី ចូ បៃដិន និយាយថា លោកគិតថា លោក វ្លាឌីមៀរ ពូទីន ជាឃាតករមួយរូប និងអាចធ្វើការសងសឹក ចំពោះទីក្រុងវ៉ាស៊ីនតោនវិញ ប្រសិនបើមិនទទួលបានការសុំទោសទេ។ នៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន ABC កាលពីមួយថ្ងៃមុន...
បរទេស៖ បើទោះជាអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារឱសថអឺរ៉ុប ព្រមានមិនឲ្យផ្អាកការជំរុញ ឲ្យចាក់ថ្នាំវ៉ាក់សាំងក៏ដោយ ក៏ប្រទេសអឺរ៉ុបធំៗនានា បានផ្អាកប្រើប្រាស់ ជាបណ្ដោះអាសន្ន នូវថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុន AstraZeneca-Oxford ស្របពេលមានរបាយការណ៍មួយចំនួនតូច ពាក់ព័ន្ធរឿងមានការកកឈាមរបស់បុគ្គល ដែលបានទទួលថ្នាំវ៉ាក់សាំងនោះ។ ប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ បារាំង អ៊ីតាលី ព័រទុយហ្គាល់ ស្លូវេនី និងស៊ីប បានប្រកាសថា...
បរទេស៖ នៅក្នុងសកម្មភាព ដែលលោកខាងលិច និងក្រុមសិទ្ធិមនុស្ស ពិពណ៌នាថា ធ្វើឲ្យប៉ះពាល់ ដល់លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសតួកគីនោះ មន្ត្រីនានាមានទំនោរ រំសាយចោលបក្សប្រឆាំង គាំទ្រពួកឃឺដ នៅថ្ងៃពុធសប្ដាហ៍នេះ ក្រោយបណ្ដេញ សមាជិករដ្ឋសភាបក្សប្រឆាំងមួយរូប។ លោក Omer Faruk Gergerlioglu មកពីគណបក្សលទ្ធិប្រជាធិបតេយ្យប្រជាជន ដែលហៅកាត់ថា HDP ត្រូវបានគេបណ្ដេញចេញពីរដ្ឋសភាតួកគី...
ភ្នំពេញ៖ នៅថ្ងៃទី១៧ មីនា ២០២១ ខ្មែរ ប៊ែវើរីជីស បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន៣០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ៦០កេស ជូនដល់អធិការដ្ឋាន នគរបាលចំនួន ៣ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ រួមមាន អធិការដ្ឋាននគរបាល ខណ្ឌ៧មករា អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ និងអធិការដ្ឋាននគរបាល...
បរទេស៖ រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ បានពង្រីកការដាក់ទណ្ឌកម្ម នាំចេញទំនិញលើប្រទេសរុស្ស៊ី ជុំវិញការបំពុល និងការឃុំខ្លួនអ្នកនយោបាយប្រឆាំង និងជាអ្នករិះគន់វិមានក្រឹមឡាំង គឺលោក Alexei Navalny។ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានប្រកាស ពីការពង្រីកទណ្ឌកម្មនាំចេញទំនិញ ដែលបានដាក់នៅក្នុងឆ្នាំ២០១៨ លើប្រទេសរុស្ស៊ី ក្នុងដំណើរឆ្លើយតប ចំពោះការបំពុលអតីតមន្ត្រីចារកម្មយោធា លោក Sergei...