ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសចក្ដីណែនាំស្ដីពី វិធានការប្រយុទ្ធប្រឆាំង ជំងឺឆ្លងកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ ខ្លឹមសារណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន មានចំនួន៥ចំណុច៖ទី១-អនុញ្ញាតឲ្យគ្រប់អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំឲ្យមានការផ្លាស់វេនមន្ត្រីប្រចាំការ ក្នុងអង្គភាពនីមួយៗ ដោយត្រូវធានារក្សានិន្តរភាព ការងារប្រចាំថ្ងៃ។ ទី២-ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារជំងឺកូវីដ-១៩...
ភ្នំពេញ៖ ស្របពេលដែលស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់ថមថយរហូត ឈានដល់មានករណីស្លាប់ជនជាតិខ្មែរម្នាក់ ជាលើកដំបូងនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្ដល់ជាវិធានការ៣ចំណុច ដល់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺCOVID-19។ វិធានការ១ក្នុងចំណោម វិធានការទាំង៣នោះ លោក ពេជ្រ ស្រស់ បានស្នើឲ្យរាជរដ្ឋាភិបាលបិទរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ គឺដើម្បីបាញ់ថ្នាំសម្លាប់...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យសណ្ឋាគារ កាស៊ីណូជីនស៊ីកួយជូ (ជីនប៉ី២) បើកដំណើរការអាជីវកម្មឡើងវិញ ប៉ុន្តែត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ៕
បរទេស៖សេតវិមានបាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងជួបគ្នាជាមួយមន្ត្រីជាន់ខ្ពស់ចិននានា នៅថ្ងៃទី១៨ ខែមីនា ក្នុងរដ្ឋអាឡាស្កា ហើយនេះកិច្ចជួបពិភាក្សាជាន់ខ្ពស់ដំបូង រវាងប្រទេសទាំងពីរ ស្ថិតក្រោមរដ្ឋបាលលោក បៃដិន។ ជំនួបដែលប្រារព្ធធ្វើឡើងក្រោយការវិលត្រឡប់របស់លោក Antony Blinken មកពីដំណើរទស្សនកិច្ចនៅបរទេសដំបូងទៅកាន់សម្ពន្ធមិត្តដ៏ចម្បងរបស់អាមេរិក គឺប្រទេសជប៉ុននិងកូរ៉េខាងត្បូងនេះ នឹងធ្វើឡើងស្របពេលអ្វីដែលកំពុងតែបង្កើតជាការជំរុញផ្នែកការទូតដ៏ចម្បងរបស់អាមេរិក ពង្រឹងសម្ពន្ធភាពនៅអាស៊ីនិងអឺរ៉ុប ដើម្បីទប់ទល់នឹងចិន។ លេខាធិការព័ត៌មានសេតវិមាន...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានចេញបទបញ្ជាឲ្យប្រើបាស់កម្លាំងក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមចូលរួមប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយគណៈកម្មការអន្តរក្រសួង ដើ្បម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈជំងឺកំពុងតែរាតត្បាត ។ ការចេញបទបញ្ជារបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១៕
ភ្នំពេញ ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងថា ក្រៅពីលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុ ស្រ្តីក៏ជួបប្រទះនឹងបញ្ហាប្រឈមក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដោយសារស្រ្ដីបោះបង់ការសិក្សា ច្រើនជាងបុរស។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិ។ ឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ ស្តីពី គម្លាតប្រាក់ឈ្នួលរវាងស្ត្រី និងបុរសនៅកម្ពុជារៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP)...
ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមដី១០ហិកតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងឡរបច្ចេកទេសស្តង់ដារ៦ សម្រាប់បូជាសពអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ។ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ថា...
ឯកអគ្គរាជទូត-រដ្ឋទូតអារ៉ាប៊ីសាអូឌីត និងប៉ាឡេស្ទីន ដែល បានទៅបំពេញទស្សនកិច្ចនៅតំបន់ Xinjiang ក្នុងពេលថ្មីៗនេះ បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថា ប្រទេសចិនបានកសាងតំបន់ Xinjiang យ៉ាងល្អប្រសើរ ។ លោក Fariz Mehadawi ឯកអគ្គរដ្ឋទូត ប៉ាឡេស្ទីន ប្រចាំនៅចិន បានមានប្រសាសន៍ថា ពួកមានភាពរីករាយដែល បានរៀនសូត្រ«គម្ពីរកូរ៉ាន់» នេះ មានសារសំខាន់ណាស់ចំពោះជនមូស្លីម។ ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត ប្រចាំនៅចិន បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលតំបន់ ដែលបានផ្តល់ ឱកាសរៀនសូត្រ ដ៏ល្អចំពោះជនមូស្លឹម លោកបានថ្លែងថា ពួកយើងបានដឹងច្បាស់ នូវស្ថានការណ៍ នៅតំបន់ Xinjiang។ អ្វីដែលយើងបានមើលឃើញនៅ តំបន់Xinjiang គឺទីក្រុងស្រស់ស្អាត ប្រជាជនស្លូតត្រង់ ហេដ្ឋរចនាសម្ព័ន្ធល្អ និងទំនើប។ ការងាររបស់រដ្ឋបាល នៅទីនោះ គឺល្អប្រសើរ ។ លោកបានអធិប្បាយ ម្តងទៀតនូវ គោលជំហរបស់បណ្តា ប្រទេសអារ៉ាប់ លើបញ្ហាតំបន់ Xinjiang ទី១ យើងប្រកាន់ខ្ជាប់គោលការណ៍ ដែលមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង នៃប្រទេសដទៃ ។ទី២ កិច្ចការពាក់ព័ន្ធតំបន់ Xinjiang ជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ។ ទី៣ ភារកិច្ចរបស់យើងនៅប្រទេសចិន គឺស្ថិតលើបញ្ហាទ្វេភាគី ព្រមនិងអភិវឌ្ឍ និងជំរុញទំនាក់ទំនង រវាងប្រទេសទាំង២៕
ភ្នំពេញ-ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១៖ ដោយមើលឃើញពីស្ថានភាព កាន់តែធ្ងន់ធ្ងរឡើង នៃការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប(Prince Holding Group)ដែលតែងតែចូលរួម យ៉ាងសកម្មក្នុងសកម្មភាព ទំនួលខុសត្រូវសង្គម បានប្រកាសថា នឹងធ្វើការបរិច្ចាគថវិកា ចំនួន ៣ លានដុល្លារអាមេរិកជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
បរទេស៖នៅក្នុងចំណាត់ការមួយ ដែលគេរំពឹងថា នឹងបង្កឲ្យមានការថ្កោលទោសពីប្រទេស លោកខាងលិច រដ្ឋសភាជាតិរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តសេចក្តីសម្រេចដ៏ចម្រូងចម្រាស់មួយ ដើម្បីកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង អនុញ្ញាតឲ្យមានតែអ្វីដែលគេហៅថា អ្នកស្នេហាជាតិកាន់តំណែង នៅក្នុងទីក្រុងជាអតីតអាណានិគមអង់គ្លេស។ ទីភ្នាក់ងារសារព័ត៌មាន Hong Kong Free Press បានរាយការណ៍ថា សេចក្តីសម្រេចនោះ គឺជាការអនុម័តដ៏លើសលុប ធ្វើឡើងដោយរដ្ឋសភាជាតិ មានគណៈប្រតិភូ២.៨៩៥នាក់ បានឆ្នោតគាំទ្រ...