ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះក្រុមមនុស្សមួយចំនួន ដែលចោទប្រកាន់សម្ដេចថា ប្រមាថអាយុជីវិតប្រជាពលរដ្ឋ ចំពោះការណែនាំឲ្យត្រៀមទីបូជា និងទីបញ្ចុះសពក្នុងករណី ដែលមានប្រជាជនកម្ពុជាក៏ដូចជា ជាតិដើមភាគតិចនិងជនបរទេស ទទួលមរណភាពដោយសារជំងឺកូវីដ១៩។ តាមរយៈសារសំឡេងនៅថ្ងៃទី១១ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការត្រៀមរៀបចំទុកជាមុន...
ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ បានប្រកាសឲ្យពលករ-ពលការិនី និងពលរដ្ឋខ្មែរដែលស្នាក់នៅ និងបម្រើការងារ នៅប្រទេសកូរ៉េទាំងអស់ ទៅពិនិត្យរកមេរោគកូវីដ-១៩ ដោយឥតគិតថ្លៃ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា «បងប្អូនពលករ-ពលការិនី និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េទាំងអស់ មេត្តាជ្រាបថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ការពិនិត្យរកមេរោគកូវីដ-១៩...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃអង្គារ ប្រទេស ប្រេស៊ីល បានឃើញនៅ ក្នុងកំណត់ត្រាខ្ពស់បំផុត ប្រចំាថ្ងៃដែលមានអ្នក ស្លាប់ចំនួន១.៩៧២នាក់ ដោយសារជ់ំងឺកូវីដ១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺនៅទូទាំងប្រទេសកើនឡើង ដល់២៦៨.៣៧០នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា...
ប្រវត្តិសាស្ត្រ : នៅក្នុងពិធីជួបជុំគ្នា ជាប្រវត្តិសាស្ត្រមួយ នៅឯសេតវិមាន របស់អាមេរិក ដែលមានវត្តមាន របស់ប្រធានាធិបតី អេហ្ស៊ីប លោក Anwar el-Sadat និងនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Menachem Begin បាន ចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយ ដែល បាននាំឲ្យទៅដល់ការ...
ភ្នំពេញ ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអបអរសាទរ ទិវាអំណានជាតិ១១ មីនា ។ ទិវាអំណានេះ ត្រូវបានកំណត់ ប្រារព្ធឡើង នៅថ្ងៃទី១១ មីនា ត្រូវនឹងខួបប្រសូត នៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ...
ភ្នំពេញ ៖ អ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ ប្រកាសបរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីចូលរួមសកម្មភាព ទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ៕
ភ្នំពេញ ៖ ដោយសង្កេត ឃើញ មានប្រជាពលរដ្ឋ មួយចំនួន នៅតែបន្តរៀបចំកម្មវិធីផ្សេងៗ ដោយមិនខ្លាចការ ចម្លងជំងឺ កូវីដ១៩នោះ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចឲ្យផ្អាកការ រៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែប សាសនាជាបណ្ដោះអាសន្ន រយៈពេល ២សប្តាហ៍ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ៕
ភ្នំពេញ ៖ បេឡាជាតិអតីតយុទ្ធជន នឹងបើកប្រាក់របបសន្ដិសុខ សង្គមលើកទី១ ប្រចាំខែមីនា ឆ្នាំ២០២១ ជូនអតីតយុទ្ធជន និងក្រុមគ្រួសារ ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្អែកនេះតទៅ តាមប្រព័ន្ធធនាគារ។ តាមសេចក្ដីជូនដំណឹងរបស់ បេឡាជាតិអតីតយុទ្ធជន នៅថ្ងៃទី១១ មីនា បានឲ្យដឹងថា អតីតយុទ្ធជន និងគ្រួសារអាចបើក តាមប្រព័ន្ធធនាគារកាណាឌីយ៉ា...
ភ្នំពេញ ៖ ព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ឯកភាព ទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ដោយឥត កែប្រែនូវ ចំនួនសំឡេងគាំទ្រ ៣៩សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល ។...
ភ្នំពេញ ៖ អ្នកឧកញ៉ាឡេង ណាវ៉ាត់ត្រា និងក្រុមគ្រួសារ បានជួយ៣លានដុល្លារ តាមរយ:សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩។ តាមបណ្តាញសង្គម ហ្វេសប៊ុក នាព្រឹកថ្ងៃ១១ មីនានេះ អ្នកឧកញ៉ាថ្លែងថា ខ្លួនមិនអាចរស់នៅតែឯង បើប្រទេសជាតិ មានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព...