ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញស្ត្រីម្នាក់ ឈ្មោះ ហ៊ន់ ស៊ីនឿត អាយុ៣២ឆ្នាំ មានវិជ្ជមានកូវីដ១៩ ក្រោយធ្វើដំណើរមកពីព្រះសីហនុ។ ស្រ្តីរូបនេះជាបុគ្គលិក សណ្ឋាគារនៅខេត្តព្រះសីហនុ បានធ្វើដំណើរមកខេត្តសៀមរាប ដោយឆ្លងកាត់ភ្នំពេញកាលពីថ្ងៃ៦ មីនា ៕
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារាត្រីថ្ងៃ៩ មីនានេះ បានសម្រេចផ្អាកការធ្វើដំណើរ ចេញចូលជាបណ្តោះអាសន្ន ក្នុងភូមិវាលធំ នៃឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។ ការផ្អាកនេះដើម្បីគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ១៩ ក្រោយប្រជាពលរដ្ឋរស់នៅស្រុកល្វាឯម ចំនួន៩នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រោយលទ្ធផលតេស្តសំណាក ចេញដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មានវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ៖ ក្រុមការងារតាមដានការ ដោះស្រាយមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេ សប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជូនទៅបណ្ដាអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយបានចំនួន ៣៦ករណី និងកំពុងដោះស្រាយ ចំនួន៣៨៥ ករណី។ នេះបើយោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ។...
Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។ អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v...
បរទេស៖ នៅថ្ងៃអង្គារនេះ ប្រទេសចិន បានធ្វើការប្រកាសដាក់ ឲ្យដំណើរការលិខិត បញ្ជាក់សុខភាព ដែលនឹងត្រូវប្រើប្រាស់ សម្រាប់អ្នកធ្វើដំណើរ ក្នុងប្រទេស ដែលមានន័យថា ចិនបានក្លាយជាប្រទេសនាំមុខគេ ទៅលើអ្វីដែលគេហៅថា ជាលិខិតឆ្លងដែន កូវីដឬ COVID-19 passport ។ លិខិតបញ្ជាក់ បែបឌីជីថលនេះ នឹងអាចបង្ហាញពីព័ត៌មាន ទាំងអស់ របស់អ្នកប្រើប្រាស់...
ភ្នំពេញ ៖ តាមបទបញ្ជាណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមវិធានការណែនាំ នានារបស់ក្រសួងសុខាភិបាល លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំបន្ថែមដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ដែលចេញ-ចូលទីស្ដីការក្រសួងទេសចរណ៍ អំពីការអនុវត្តវិធានការចាំបាច់មួយចំនួនក្នុងការបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ ក្នុងសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១...
កោះកុង : យោងតាមរដ្ឋបាល ស្រុកបូទុមសាគរនិងរដ្ឋបាលស្រុកគីរីសាគរ បានបង្ហាញឲ្យដឹងថា ស្រុកចំនួន២ ក្នុងខេត្តកោះកុង គឺ”ស្រុកបូទុមសាគរ.ស្រុកគីរីសាគរ” បានផ្អាកជាបណ្តោះអាសន្ន ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងពិធីជំលៀងផ្សេងៗ ដើម្បីចូលរួមបង្ការការពារ និងទប់ស្កាត់ការរីករាដាល ជំងឺឆ្លងកូវិដ១៩ ក្នុងព្រឹត្តការណ៍ (២០កុម្ភៈ) ចូលក្នុងសហគមន៍ដោយអនុវត្តន៍ តាមគណៈបញ្ជាការ ឯកភាពខេត្តកោះកុង។
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កម្ពុជា និងរដ្ឋសមាជិកអាស៊ានឯទៀត និងសហគមន៍អាស៊ានទាំងមូលមានការសោកសៅ ដោយបានឃើញនូវការកើនឡើងនៃអំពើហឹង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមានការបាត់បង់ជីវិតមនុស្ស។ អ្នកនាំពាក្យ លេីកឡេីងបែបនេះ ក្រោយពេលដែលក្រុមយោធាមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារ ទៅលើក្រុមបាតុករ ដែលបានធ្វើដំណើរតាមដងផ្លូវ ដើម្បីប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដែលបានបណ្តេញមេដឹកនាំជាប់ឆ្នោត លោកស្រីស៊ូជី...
ន័រវែស ៖ មន្រ្តីន័រវេស បានកែសំរួលដំបូន្មានរបស់ពួកគេ ទៅលើអ្នកដែលទទួល បានវ៉ាក់សាំង COVID-១៩ បន្ទាប់ពីការស្លាប់មួយចំនួនតូច ចំពោះមនុស្សវ័យចំណាស់ ដោយទុកឱ្យ វេជ្ជបណ្ឌិតម្នាក់ៗពិចារណាថា តើអ្នកណាគួរតែទទួលថ្នាំបង្ការ។ ទីភ្នាក់ងារថ្នាំន័រវេ កាលពីពេលថ្មីៗនេះថា បានរាយការណ៍ថាមនុស្សសរុប ២៩ នាក់បានទទួលរង ផលប៉ះពាល់ ក្នុងនោះ ១៣ នាក់ស្លាប់។ ការស្លាប់ទាំងអស់...
បរទេស៖ មនុស្ស ៩ នាក់ត្រូវបានបាញ់សម្លាប់ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីប្រធានាធិបតី ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានបញ្ជាឱ្យ“ បញ្ចប់” និង“ សម្លាប់” ក្រុមឧទ្ទាមកុម្មុយនិស្ត ដែលបានប្រយុទ្ធប្រឆាំង នឹងរដ្ឋាភិបាលកណ្តាល ចាប់តាំងពីឆ្នាំ ១៩៦៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩...