CNN៖ Zin Ko Ko Zaw អាយុ ២២ ឆ្នាំត្រូវគ្រាប់កាំភ្លើងបាញ់ចំក្បាល។ Ma “Angel” Kyal Sin អាយុ ១៩ ឆ្នាំ បានបាញ់ចំក្បាលយ៉ាងសាហាវ។ Nay Myo Aung អាយុ ១៦ ឆ្នាំ...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) បានសហការជាមួយដៃគូរបស់ខ្លួន ដែលដឹកនាំយុទ្ធនាការវ៉ាក់សាំងអន្តរជាតិ ឈ្មោះថា COVAX បានដឹកជញ្ជ្ជនចំនួនជាង២០លានកម្រិតដើម្បីផ្តល់ដល់បណ្តាប្រទេសចំនួន២០ ។ ប្រធានអង្គការសុខភាពពិភពលោកបានថ្លែងដូច្នេះ ។ នៅក្នុងដើមសប្តាហ៍នេះ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជាលើកដំបូង នៅធ្វើនៅទ្វីបអាហ្វ្រិក ដោយប្រើប្រាស់កម្រិតថ្នាំទាំងនោះ ដែលបានផ្តល់ដោយ COVAX ដែលបានចាប់ផ្តើមឡើងនៅក្នុងប្រទេសហ្គាណា...
បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រម្សិលមិញបានធ្វើការ ប្រកាសស្នើសុំឲ្យមានការលប់ចោលនូវដំណើរការសុំប័ណ្ណប៉ាតង់ ចំពោះការផលិតវ៉ាក់សាំងនានារហូតដល់ចប់ការរាតត្បាត កូវីដជាមុនសិនដើម្ពីអាចបង្កើនការងារចាក់វ៉ាក់សាំងឲ្យបានច្រើនជាងមុន បន្ថែមទៀតនៅពេលនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថាបណ្តាប្រទេសដែលអាចផលិតវ៉ាក់សាំងបានដោយខ្លួនគួរតែទទួលបាន សិទ្ធក្នុងការប្រើប្រាស់ដោយមិនចាំបាច់ស្នើសុំប៉ាតង់ឬសិទ្ធពិសេស ពីអង្គការសេដ្ឋកិច្ចពិភពលោកឡើយ។ នៅក្នុងសេចក្តីប្រកាសចុងក្រោយមួយ បានបញ្ជាក់ថារោងចក្រជាច្រើននៅក្នុងទ្វីបចំនួន៣ដែលម្ចាស់ របស់ពួកគេបាននិយាយថាមានសមត្ថភាពអាចផលិតវ៉ាក់សាំង បានទៅដល់រាប់រយលានដូសភ្លាមក្នុងរយៈពេលយ៉ាងខ្លីមួយ ប្រសិនបើពួកគេអាចទទួលបានការអនុញ្ញាតិ និងបច្ចេកទេសផលិត។...
បរទេស៖ នៅថ្ងៃសុក្រម្សិលមិញនេះ ប្រទេសកាណាដាបានប្រកាសទទួលស្គាល់និងឲ្យប្រើប្រាស់ វ៉ាក់សាំងទី៤របស់ខ្លួនហើយគឺ Johnson&Johnson ខណៈដែលប្រទេសកំពុងត្រូវបានគេមើលឃើញ មានភាពយឺតយ៉ាវមែនទែនចំពោះល្បឿននៃការចាក់វ៉ាក់សាំង។ ក្រុមអ្នកជំនាញសុខាភិបាល បានបញ្ជាក់ថាពួកគេពិតជារំពឹងទុកយ៉ាងខ្លាំងចំពោះវ៉ាក់សាំង ដែលអាចចាក់តែ១ដូសដូចជា Johonson&Johnson ក្នុងគោលបំណងដើម្បីអាចជួយឲ្យការចាក់វ៉ាក់សាំងកាន់តែលឿន និងច្រើនឡើង។កាណាដាកន្លងមកបានទទួលយកការប្រើប្រាស់ វ៉ាក់សាំងចំនួន៣មកហើយដូចជា Pfizer, Moderna និង AstraZenecaផងដែរ។ នៅក្នុងសេចក្តីប្រកាស ដដែលបានបញ្ជាក់ទៀតថាវ៉ាក់សាំង Johnson&Johnson ចំនួន១០លានដូសត្រូវបានបញ្ជាទិញរួចរាល់ហើយខណៈដែល២៨លានដូសទៀត...
បរទេស៖ បាតុកម្មនយោបាយចំនួន ៤ បានធ្វើឡើងនៅទីក្រុងបាងកកនៅរសៀល និងល្ងាចថ្ងៃសៅរ៍ ទោះបីមានការប្រកាសថ្មីដោយអាជ្ញាធរក្នុងការហាមឃាត់ការប្រមូលផ្តុំក៏ដោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Charlempol Srisawat មេបញ្ជាការនៃទីបញ្ជាការកងទ័ពជើងគោក ដែលត្រូវបានចាត់តាំងឱ្យគ្រប់គ្រងភាពបន្ទាន់ទាក់ទងនឹងសន្តិសុខ បានចេញសេចក្តីប្រកាសហាមឃាត់ការប្រមូលផ្តុំដើម្បីកាត់បន្ថយហានិភ័យចម្លងវីរុសកូវីដ ១៩ មានប្រសិទ្ធភាពនៅថ្ងៃសុក្រ។ អ្នកដែលត្រូវបានផ្តន្ទាទោស...
វ៉ាស៊ិនតោន៖ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃសុក្រម្សិលមិញបានធ្វើការប្រកាសអំពាវនាវឲ្យអាមេរិក ក្នុងការធ្វើពហិកាក្នុងការចូលរួមនៃព្រឹត្តិការណ៍ ពានរង្វាន់អូឡាំពិករដូវរងានៅឆ្នាំ២០២២នៅក្នុងទីក្រុងប៉េកាំង។ លោក Pompeo បានហៅថាចិនគឺជាម្ចាស់ផ្ទះដែលមានភាពមិនសមរម្យទាំងដែលគេបានដឹងថា បុរសម្នាក់នេះគឺជាមនុស្សនិយមក្នុងការរិះគន់ ទៅលើរដ្ឋាភិបាលប៉េកាំងបំផុតក្នុងពេលដែលធ្វើការជាមួយ នឹងអតីតប្រធានាធិបតីអាមេរិក Donald Trump នាពេលកន្លងមកហើយក៏ធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលគណកម្មការ អូឡាំពិកក្នុងការផ្លាស់ប្តូរព្រឹត្តិការណ៍នេះចេញពីប្រទេសចិនទៀតផង នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃអាណត្តិរបស់គាត់។ គេក៏បានមើលឃើញដែរថា សមាជិកបក្សសាធារណៈជាច្រើនរូបទៀតព្រមទាំងអតីតរដ្ឋទូត ប្រចាំនៅអង្គការសហប្រជាជាតិលោក...
បរទេសៈ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃនេះបានឲ្យដឹងថាសហរដ្ឋអាមេរិក បានប្រកាសថាខ្លួនបានធ្វើការចាក់វ៉ាក់សាំង ជូនដល់ពលរដ្ឋរបស់ខ្លួនសរុបដល់ទៅ ៨៥ ០០៨ ០៩៤ ដូសមកហើយគិតត្រឹមព្រឹកថ្ងៃសុក្រហើយបានចែកចាយវ៉ាក់សាំងសរុប១១៤ ១៣៣ ១១៥ដូសផងដែរ។ យោងតាមប្រភពដដែលបានឲ្យដឹងទៀតដែរថា មនុស្សប្រមាណជា៥៥ ៥៤៧ ៦៩៧នាក់ គឺអាចទទួលបានវ៉ាក់សាំងដូសដំបូងឬដូសទី២រួចទៅហើយ ខណៈដែលគិតត្រឹមតែថ្ងៃសុក្រមួយថ្ងៃមនុស្សប្រមាណជា២៨ ៧០១ ២០១នាក់ដែលបានទទួលបានវ៉ាក់សាំងដូសទី២ ដែលវ៉ាក់សាំងត្រូវបានប្រើប្រាស់នោះគឺមានតែ Moderna និង...
យេរូសាឡឹម៖ ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសផ្អាកជាបណ្តោះអាសន្ន ក្នុងការចាក់វ៉ាក់សាំងជូនពលករជនជាតិប៉ាឡេស្ទីន ដែលកំពុងធ្វើការងារនៅក្នុងប្រទេសព្រមទាំងតំបន់ West Bank ផងដែររហូតដល់មានការជូនដំណឹងសាជាថ្មី។ គួរឲ្យដឹងដែរថាកម្មវិធីចាក់វ៉ាក់សាំង របស់អ៊ីស្រាអ៊ែលជូនជនប៉ាឡេស្ទីនតាមផែនការ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យនេះនៅក្នុងតំបន់ West Bank និងទូទាំងប្រទេសអ៊ីស្រាអ៊ែលជាពិសេសតំបន់ឧស្សាហកម្ម ពិសេសរបស់អ៊ីស្រាអ៊ែលផងដែរ។ គួរឲ្យដឹងថាការសម្រេចចិត្តបែបនេះ នឹងធ្វើឱ្យមានការរិះគន់ដល់អ៊ីស្រាអែលចំពោះការ មិនចែករំលែកវ៉ាក់សាំងដែលមានចំនួនយ៉ាងច្រើនរបស់ខ្លួន ជាមួយប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្រោមការគ្រប់គ្រង របស់អ៊ីស្រាអែលនៅតំបន់ West Bank...
ភ្នំពេញ៖ ក្រោយឃើញប្រជាពលរដ្ឋសម្រុកមកចាក់វ៉ាក់សាំងកូវីដ១៩ ដោយឈរប្រជ្រៀតគ្នាគ្មានគម្លាតសុវត្ថិភាពសង្គមនៅព្រឹកថ្ងៃអាទិត្យ ទី ៧ មីនា ២០២១ នៅ ពេទ្យកុមារជាតិ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថាពេទ្យស្រែកចង់រយះមេក្រូអោយរក្សាគម្លាតស្រេចតែគាត់មិនស្តាប់។ ពាក់ព័ន្ធករណីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេងក៏បានអំពាវនាវដល់អ្នកដែលទទួលវ៉ាក់សាំងការពារកូវីដ១៩ សូមអញ្ជើញទៅទទួលយកវ៉ាក់សាំង នៅទីតាំងដែលនៅជិតផ្ទះរបស់ខ្លួន ចៀសវាងមកប្រមូលផ្តុំកកកុញចាក់នៅតាមមន្ទីរពេទ្យរបស់រដ្ឋធំៗតែប្រជាពលរដ្ឋហាក់នៅមិនទាន់មានការយល់ដឹងនិងមិនអនុវត្តន៍តាមសោះឡើយ!។ លោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៧ ខែ មីនានេះបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី៣៤នាក់បន្ថែមទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៣១នាក់និង អ្នកដំណើរពីបរទេស៣នាក់ចំណែកអ្នកជំងឺដែលព្យាបាលជះសះស្បើយមានចំនួន១៩នាក់ផងដែរ។ គិតត្រឹមព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១អ្នកឆ្លងជំងឺកូវីដ១៩សរុបមានចំនួន៩៨៧ នាក់ចំណែក អ្នកជាសះស្បើយ ៥១០ នាក់និងអ្នកកំពុងព្យាបាល ៤៧៦ នាក់៕