ភ្នំពេញ៖ ក្នុងគោលបំណងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចលើកពេលការរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ដែលគ្រោងរៀបចំពីថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២១ ទៅពេលក្រោយវិញ ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួង កាលពីថ្ងៃទី២៤ កុម្ភៈ លោក អ៊ុច បូររិទ្ធ...
[Shanghai, China, February 25, 2021] Huawei opened its first Digix Lab in the Asia Pacific in Singapore to empower developers and partners...
ភ្នំពេញ ៖ ដើម្បីជំរុញឲ្យការព្យាបាល ដំណើរការទៅដោយរលូន មានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ នៅព្រឹកថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយតំណាងស្ថានទូតចិន និងក្រុមការងារពាក់ព័ន្ធ នឹងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ បានដឹកនាំកម្លាំង ចុះពិនិត្យជាក់ស្ដែងនៅទីបញ្ជាការស្រាលមួយកន្លែង នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ។ ក្នុងឱកាសនោះលោក ឃួង...
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាចំណាយថវិការដ្ឋ ចំនួន៩២២,៣១៥,៨៤៤,០០០រៀល ស្មើនឹង២៣០.៥៨លានដុល្លារ សម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ។ យោងតាមសេចក្ដីជូនដំណឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស៖ ក្នុងកំឡុងពេលមានជំងឺរាតត្បាត គ្មានការបិទទ្វារប្រទេស គឺប្រទេសស៊ុយអែត បានក្លាយជាទិសដៅអំណោយផល សម្រាប់អ្នករកស៊ីផ្លូវភេទ មកពីទូទាំងអឺរ៉ុប។ ប៉ូលិសបាននិយាយថា នៅពេលជាមួយគ្នានេះដែរ ឱកាសសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងផ្ទះ បានជំរុញឱ្យស្ត្រីកាន់តែច្រើន ចូលទៅក្នុងអាជីវកម្មរកស៊ីផ្លូវភេទនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នករកស៊ីផ្លូវភេទ នៅក្នុងប្រទេសស៊ុយអែត បានកើនឡើងក្នុងអំឡុងពេល មានជំងឺរាតត្បាតឆ្លង...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ ការបង្កើតវារីប្បកម្ម របស់ក្រុមហ៊ុន ផារ័ត្ន វឌ្ឍនៈ ចាប់ដៃគូជាមួយសហគមន៍ទំនប់ចក បឹងធំ ស្ថិតក្នុងភូមិទួលព្រិច ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។...
បរទេស៖ សភារបស់ប្រទេសកាណាដា បានអនុម័តនូវសេចក្តីស្នើ មិនជាប់កាតព្វកិច្ចដោយចែងថា ការប្រព្រឹត្តរបស់ចិន ទៅលើជនជាតិភាគតិចអ៊ុយហ្គ័រ គឺបង្កើតបានជា អំពើប្រល័យពូជសាសន៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដោយផ្អែក តាមក្រសួងការបរទេសចិន បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្រទេសចិន “ សូមថ្កោលទោសនិងច្រានចោល” ចំពោះសំណើ ដែលបានអនុម័តកាលពីពេលមុន...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ថា កាលពីថ្ងៃពុធម្សិលមិញនេះ គណៈរដ្ឋមន្ត្រីថៃចំនួន០៣រូប បានបាត់បង់មុខតំណែងរបស់ពួកគេ ដោយសារតែតុលាការថៃ ចេញសាលដីការបស់ពួកគេ ឲ្យជាប់ពន្ធនាគារ ដែលមានជាប់ពាក់ព័ន្ធ នឹងការធ្វើរដ្ឋប្រហារ នៅក្រុបាងកកឆ្នាំ២០១៤ និងតវ៉ានៅតាមដងផ្លូវ ដែលពួកគេធ្វើឡើង ដោយខុសច្បាប់ ។ លោក Nataphol Teepsuwan រដ្ឋមន្ត្រីក្រសួងអប់រំ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយថា មន្ត្រីប៉ូលិសចំនួន ២នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំឡុងពេលបាញ់ ប្រហារតដៃគ្នារវាងប៉ូលិស និងទីភ្នាក់ងារប្រតិបត្តិការគ្រឿងញៀន របស់ប្រទេសហ្វីលីពីន (PDEA) នៅខាងក្រៅផ្សារទំនើបមួយកន្លែង នៅរដ្ឋធានីម៉ានីល កាលពីយប់ថ្ងៃពុធ ។ អគ្គបញ្ជាការប៉ូលិស Vicente Danao...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយបង្ហាញដោយ ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១១.០៣០.១៧៦នាក់ គិតត្រឹមថ្ងៃពុធ ខណៈដែលអ្នកឆ្លងជំងឺថ្មីមានចំនួន ១៣.៧៤២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់ដែលបានរាប់គឺ ១៥.៥៦៧នាក់ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន ១០៤នាក់...