ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នៅថ្ងៃនេះថា ជនបរទេសទាំងអស់ ដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានវ៉ាក់សាំង ប្រឆាំងនឹង ជំងឺកូវីដ-១៩ ស្របតាមកម្មវិធីចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុកផេករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់ជូន ដោយឥតគិតថ្លៃ ហើយព័ត៌មានលម្អិត នៃកម្មវិធីចាក់វ៉ាក់សាំងនេះ...
ឡុងដ៌៖ រដ្ឋមន្រ្តីការបរទេស នៃប្រទេសឧស្សាហកម្មទាំង៧ ហៅកាត់ថា G-7 កាលពីថ្ងៃអង្គារបានថ្កោលទោស អំពើហិង្សាប្រឆាំងនឹងការតវ៉ា ដោយសន្តិវិធីរបស់កងកម្លាំងសន្តិសុខ របស់ប្រទេសមីយ៉ាន់ម៉ា មួយថ្ងៃ បន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋប្រហារដ៏ធំ បានផ្ទុះឡើងនៅទូទាំងប្រទេស នៅពេលប្រជាជន ចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំ។ រដ្ឋមន្រ្តី G-7 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីមានអំពើហិង្សា ដែលបានបណ្តាលឱ្យបាតុករ ៣ នាក់បានស្លាប់ រួមទាំងពីរនាក់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងត្រូវធ្វើដំណើរទៅទៅដល់ទីក្រុង Houston រដ្ឋ Texas នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយនឹងមន្ត្រីក្នុងតំបន់ ទៅលើកិច្ចការងារផ្តល់កញ្ចប់ជំនួយ នៅក្រោយពេលដែលគ្រោះធម្មតា ដ៏ខ្លាំងក្លាមួយបានវាយប្រហារ មកលើទីនេះកាលពីប៉ុន្មានថ្ងៃមុន ក្នុងនោះវាបានធ្វើឲ្យមានការដាច់ភ្លើង នៅស្ទើរទូទាំងរដ្ឋផងដែរ។ អ្នកនាំពាក្យរបស់សេតវិមានលោក Jen Psaki ដែលបានថ្លែងនៅថ្ងៃនេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ទង់របស់សហភាព អ៊ឺរ៉ុប និងប្រទេសអ៊ីតាលី នៅក្នុងទីក្រុងប្រ៊ូសែល ត្រូវបានបង្ហូតត្រឹម ពាក់កណ្តាល ក្នុងគោល បំណងដើម្បីចូលរួមរំលែកទុក្ខ ដល់សពរបស់អគ្គរដ្ឋទូតលោក Lucas Attanasio ដែលត្រូវបានគេបាញ់សម្លាប់ នៅសាធារណៈរដ្ឋកុងហ្គោ។ លោក Attanasio ព្រមទាំងមនុស្ស២នាក់ទៀត ត្រូវបានបាញ់សម្លាប់ នៅក្នុងពេលដែលលោក...
បន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ អំណោយម៉ាសក្រណាត់ចំនួន១លាន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដោយឥតគិតថ្លៃ។ ភ្លាមៗនោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ច ឲ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តការដឹកជញ្ជូនម៉ាស របស់សម្តេច...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ដកបទបញ្ជាចេញ រឿងមិនឲ្យប្រជាពលរដ្ឋខ្មែរ ដឹកកសិផលទៅលក់នៅប្រទេសថៃ ហើយអាជ្ញាធរខេត្តត្រូវសម្រប សម្រួលការរកស៊ីរបស់ប្រជាពលរដ្ឋ ជាមួយប្រទេសជិតខាងឡើងវិញ។ សម្តេចតេជោបានលើកឡើងបែបនេះ ក្រោយអគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ដាក់បទបញ្ជាមិនឲ្យពលរដ្ឋដឹកទំនិញ ទៅលក់នៅថៃ ដោយចាប់អនុវត្តពី២៥ កុម្ភៈ ស្អែកនេះទៅ។ តាមរយៈសារសំឡេងពិសេស...
បរទេស៖ អ្នកវាយកូនហ្គោលល្បីឈ្មោះ គឺលោក Tiger Woods ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏ធ្ងន់ធ្ងរមួយនៅតំបន់ Los Angeles ដែលបានឃើញមន្ត្រីអនុវត្តច្បាប់ ប្រើឧបករណ៍សង្គ្រោះបន្ទាន់ ដើម្បីយកគាត់ចេញពីរថយន្ត ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការចេញផ្សាយពីនាយកដ្ឋាន...
បរទេស៖ រដ្ឋមន្ត្រីករបរទេសរបស់សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្មលើ ថ្នាក់ដឹកនំារដ្ឋាភិបាលយោធាមីយ៉ានម៉ា ជុំវិញការធ្វើរដ្ឋប្រហារ និងប្រទេសរុស្ស៊ី ពីបទចាប់ឃុំខ្លួនមេដឹកនាំប្រឆាំង គឺលោក Alexey Navalny។ យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រៅពីនេះសហភាពអឺរ៉ុប ក៏បានចុះបញ្ជីខ្មៅមន្ត្រីវេណេស៊ុយអេឡាជិត ២០នាក់ ពីបទធ្វើឲ្យប៉ះពាល់ដល់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រហូតដល់លើសពី៥០០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ ដែលសន្ទុះសំខាន់នៃការឆ្លងវីរុស នៅក្នុងប្រទេស ដែលបានបន្តថយចុះ ទន្ទឹមនឹងនេះដែរ វីរុសក្លាយពូជ បានបង្កបញ្ហានាពេលថ្មីនេះ ។ សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ...
អណ្តាតជាអាថ៌កន្លង បានសុខទុក្ខផងដោយសារអណ្តាត កំហឹងទល់កំហល់ ដល់ទីបំផុត នឹងក្លាយជាសោកនាដកម្មបំផ្លាញទាំងអ្នកដទៃ បំផ្លាញទាំងខ្លួនឯង ជាក់ស្តែង ករណីឃាតកម្ម កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ ជីវិត និង០២នាក់ទៀតផ្សេងទៀត រងរបួសធ្ងន់ធ្ងរ បង្កឡើងដោយជនសង្ស័យ០៦នាក់ បានចូលទៅកាប់និងចាក់សម្លាប់ ដល់ក្នុងផ្ទះ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ...