ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ រហូតដល់ជាង៥០ម៉ឺននាក់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រហូតដល់លើសពី៥០០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ ដែលសន្ទុះសំខាន់នៃការឆ្លងវីរុស នៅក្នុងប្រទេស ដែលបានបន្តថយចុះ ទន្ទឹមនឹងនេះដែរ វីរុសក្លាយពូជ បានបង្កបញ្ហានាពេលថ្មីនេះ ។

សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ មានជនជាតិអាមេរិកាំង ចំនួន៥០០.១៧២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ជាមួយគ្នានេះដែរ មានអ្នកឆ្លងជំងឺសរុបកើនលើសពី២៨,១លាននាក់ ។

ទិន្នន័យរបស់សកលវិទ្យាល័យ បានបង្ហាញឲ្យដឹងថា អ្នកស្លាប់ពាក់កណ្តាលលាននាក់ បានបង្ហាញឲ្យដឹងដោយត្រូវបានគេរាយការណ៍មកថា ដោយសារជំងឺកូវីដ១៩ ច្រើនជាងបណ្តាប្រទេសផ្សេងៗទៀត នៅលើពិភពលោក ។

ពលរដ្ឋជាង១១១,៦លាននាក់ បានឆ្លងជំងឺ និងជាង២,៤៧លាននាក់ បានស្លាប់នៅទូទាំងពិភពលោក ។

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានថ្លែងនៅក្នុងកម្មវិធីកានទុក្ខឧទ្ទិសកុលស ដល់អ្នកស្លាប់ដោយសារជំងឺថា “មានការបាត់បង់អាយុជីវិតដ៏ច្រើនដោយសារវីរុសនេះ ច្រើនជាងប្រទេសផ្សេងៗទៀតនៅលើភពផែនដីនេះ”

លោក បៃឌិន បានថ្លែងថា “ប៉ុន្តែយើងទទួលស្គាល់ថា ការស្លាប់មានទ្រង់ទ្រាយធំណាស់ នៅទ្វីបអាមេរិកយើងនេះ យើងចងចាំដល់ពលរដ្ឋម្នាក់ៗ ហើយជីវិត ពួកគេបាននៅរស់”
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top