កណ្តាល ៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល និងជាប្រធានគណបញ្ជាការ ឯកភាពរដ្ឋបាលស្រុក បានបើកកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយលើសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការស្រុក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្រ្តស្រុក។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលស្រុក ក៏បានផ្តោតសំខាន់លើការងារដូចជា ៖តាមដានស្រាវជ្រាវ និងបន្តរកគ្រួសារពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍...
ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន បានឯកភាពគ្នាជំរុញកិច្ចចរចា ដើម្បីឈានដល់ការបញ្ចប់ លើសេចក្តីព្រាងនៃកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា (Agreement on the Avoidance of Double Taxation) ឱ្យបានឆាប់ ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ។ នេះបើតាមការបញ្ជាក់របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ។...
ភ្នំពេញ ៖ ខណៈនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានបន្តរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មីចំនួន៤០នាក់ទៀតនោះ កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែតបានផ្ញើសារឲ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺដ៏សាហាវនេះ ។ ដោយលោកថា ដើម្បីប្រយុទ្ធប្រឆាំងនូវជំងឺនេះ គឺផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា ។ លោកបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ក្នុងកាលៈទេសៈនៃការរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩ នាពេលនេះ សូមបងប្អូនចូលរួមអនុវត្តនូវវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា មនុស្ស២នាក់ដែលឆ្លងជំងឺកូវីដ១៩ ដែលមិនអាចទាក់ទងបាន និងមិនព្រមមកសម្រាកព្យាបាល នោះត្រូវបានក្រុមគ្រូពេទ្យយកមកដាក់សម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រួចរាល់ហើយ។ នេះបើតាមការសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ កាលពីថ្ងៃ២៣ កុម្ភៈ ម្សិលមិញនេះ ក្រសួងបានឲ្យដឹងថា មានស្រ្តីម្នាក់ដែលឆ្លងជំងឺកូវីដ១៩មិនព្រមមកព្យាបាលនៅមន្ទីរពេទ្យទេ ដោយសម្អាងថា មានកូនតូចនៅជាប់ខ្លួន ខណៈម្នាក់ទៀតមិនអាចទាក់ទងបាន។...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់សាជាថ្មីនូវឆន្ទៈក្នុងការចូលរួមជាមួយទីក្រុងតេអេរ៉ង់ ជុំវិញបញ្ហានុយក្លេអ៊ែរ ដោយបង្ហាញពីការគំរាមកំហែងថ្មីដោយថ្នាក់ដឹកនាំអ៊ីរ៉ង់ដើម្បីជំរុញការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា សហរដ្ឋអាមេរិកមានឆន្ទៈចូលរួមជាមួយអ៊ីរ៉ង់ក្នុងបរិបទនៃ P5 + 1 គឺសហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី ក៏ដូចជាប្រទេសអាល្លឺម៉ង់។ លោកបានលើកឡើងថា ទីក្រុងតេអេរ៉ង់ មិនទាន់ធ្វើការឆ្លើយតប...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤០នាក់ ភាគច្រើនជាជនជាតិចិន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៤ កុម្ភៈ ថាក្រសួងបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩សរុប ៤០នាក់ក្នុងនោះចំនួន ២នាក់ជាស្តី្រជនជាតិចិន បានធ្វើដំណើរមកកម្ពុជាដោយចង់វិលត្រឡប់ ទៅប្រទេសវិញអ្នកទាំង ២នាក់ បានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្រ បញ្ជាក់សុខភាពកាលពីថ្ងៃទី២២ កុម្ភៈ ដោយលទ្ធផលបង្ហាញថាអ្នកទាំង២...
ប៉េកាំង៖ គណបក្សនយោបាយ និងអង្គការមកពីប្រទេសជាង ៨០ បានឈានដល់ការព្រមព្រៀងមួយកាលពីថ្ងៃច័ន្ទដោយបង្ហាញការប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតក្រោមលេសនៃសិទ្ធិមនុស្ស។ នៅក្នុងសន្និសីទសង្ខេបដែលរៀបចំឡើងដោយនាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងគណៈកម្មាធិការតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ គណបក្សទាំងនេះ បានចង្អុលបង្ហាញថា សិទ្ធិទទួលបានការចិញ្ចឹមជីវិតនិងការអភិវឌ្ឍ គឺជាកត្តាចម្បង និងជាមូលដ្ឋានដោយបន្ថែមភាពក្រីក្រ បង្កើតជាឧបសគ្គចម្បងចំពោះការសម្រេចសិទ្ធិមនុស្ស។ ដោយកត់សម្គាល់ថា ភាពចម្រុះនៅក្នុងការអភិវឌ្ឍសិទ្ធិមនុស្ស គួរតែត្រូវបានគោរព ពួកគេបានសម្តែងការប្រឆាំងនឹងរាល់ការប៉ុនប៉ងធ្វើនយោបាយផ្នែកសិទ្ធិមនុស្ស និងស្តង់ដារទ្វេដងដោយអំពាវនាវឱ្យមានអភិបាលកិច្ចពិភពលោកប្រកបដោយសមធម៌ យុត្តិធម៌ និងមានលក្ខណៈសមាហរណកម្មជាងមុនលើសិទ្ធិមនុស្ស។ ប្រធាន CPC...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា បេសកកជនពិសេសជាន់ខ្ពស់មួយរូបនៅប្លុកអឺរ៉ុបបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានឯកភាពគ្នាក្នុងការស្នើឲ្យមានការដាក់ទណ្ឌកម្មទៅលើក្រុមមន្ត្រីរុស្ស៊ី សម្រាប់ការដាក់ពន្ធនាគារដល់ការរិះគន់វិមានក្រឹមឡំាង គឺលោក Alexei Navalny និងបានដាក់គោលដៅទៅលើការធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ទៅលើរឿងរឹបអូសអំណាចរបស់ខ្លួន ។ សហភាពអឺរ៉ុប នឹងដាក់សម្ពាធជាមួយនឹងការដាក់ទណ្ឌកម្មប្រឆំាងនឹងយោធារបស់មីយ៉ាន់ម៉ា...
បរទេស៖យោងតាមសេចក្តីប្រកាសរបស់វិទ្យាស្ថានជាតិស្រាវជ្រាវវិទ្យាសាស្ត្រនៃប្រទេសប្រេស៊ីលនៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេសប្រេស៊ីលគឺបានត្រៀមរៀបចំផែនការរួចទៅហើយក្នុងការ ដំណើរការផលិតវ៉ាក់សាំងនៅ ក្នុងប្រទេសរបស់ខ្លួនចាប់ពីពាក់កណ្តាលឆមាស ទី១ឆ្នាំ២០២១ខាងមុខនេះទៅ។ នៅក្នុងបទសំភាសមួយវិទ្យាស្ថានជាតិនេះ បាននិយាយថាជាមួយនឹងបច្ចេកវិទ្យានិងកិច្ចព្រមព្រៀង គ្នាជាមួយនឹងក្រុមហ៊ុនផលិតឧិសថរបស់ចក្រភពអង់គ្លេស AstraZeneca នោះមន្ទីរពិសោធដែល ស្ថិតនៅក្នុងទីក្រុង Rio de Janeiro មានឈ្មោះថា Oswaldo Cruz នឹងចាប់ផ្តើមដំណើរការផលិតវ៉ាក់សាំងនៅក្នុងប្រទេស ប្រេស៊ីលចាប់ពីខែមេសាតទៅ។ លោក Marco Aurelio Krieger...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទបានប្រកាសថា លោកត្រៀមខ្លួនក្នុងនាមជាជនជាតិថៃដំបូងដែលនឹងត្រូវចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងគោលបំណងជំរុញទំនុកចិត្ត សាធារណៈលើវ៉ាក់សាំងដែលផលិតដោយចិន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃច័ន្ទ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា «ខ្ញុំនឹងធ្វើប្រសិនបើខ្ញុំអាច...