ព័ត៌មានអន្តរជាតិ

ប្រេស៊ីលនឹងចាប់ផ្តើមផលិត វ៉ាក់សាំងនៅក្នុងប្រទេសរបស់ខ្លួនចាប់ពីពាក់កណ្តាល ឆមាសដំបូងឆ្នាំ២០២១ទៅ

បរទេស៖យោងតាមសេចក្តីប្រកាសរបស់វិទ្យាស្ថានជាតិស្រាវជ្រាវវិទ្យាសាស្ត្រនៃប្រទេសប្រេស៊ីលនៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេសប្រេស៊ីលគឺបានត្រៀមរៀបចំផែនការរួចទៅហើយក្នុងការ ដំណើរការផលិតវ៉ាក់សាំងនៅ ក្នុងប្រទេសរបស់ខ្លួនចាប់ពីពាក់កណ្តាលឆមាស ទី១ឆ្នាំ២០២១ខាងមុខនេះទៅ។

នៅក្នុងបទសំភាសមួយវិទ្យាស្ថានជាតិនេះ បាននិយាយថាជាមួយនឹងបច្ចេកវិទ្យានិងកិច្ចព្រមព្រៀង គ្នាជាមួយនឹងក្រុមហ៊ុនផលិតឧិសថរបស់ចក្រភពអង់គ្លេស AstraZeneca នោះមន្ទីរពិសោធដែល ស្ថិតនៅក្នុងទីក្រុង Rio de Janeiro មានឈ្មោះថា Oswaldo Cruz នឹងចាប់ផ្តើមដំណើរការផលិតវ៉ាក់សាំងនៅក្នុងប្រទេស ប្រេស៊ីលចាប់ពីខែមេសាតទៅ។

លោក Marco Aurelio Krieger អនុប្រធាននៃមូលនិធីនៃផលិតកម្មនិងបច្ចេកវិទ្យាសុខាភិបាល នៃប្រទេសប្រេស៊ីលបានបញ្ជាក់ថា៖វាតែងតែ ស្ថិតនៅក្នុងគោលដៅរបស់រដ្ឋាភិបាលក្នុងការធ្វើសហប្រតិបត្តិការ និងអាចប្រើប្រាស់
បច្ចេកវិទ្យាក្នុងការផលិតឲ្យ បានច្រើនបំផុតហើយជឿជាក់ថាវ៉ាក់សាំងដែលផលិត ក្នុងស្រុក១០០ភាគរយនឹងអាចមានវត្តមានចាប់ពីពាក់កណ្តាល ឆមាសទី១ក្នុងឆ្នាំ២០២១នេះ។

លោកបន្តទៀតថាមិនត្រឹមតែប៉ុណ្ណោះ វ៉ាក់សាំងផលិតក្នុងស្រុកពិតជាមានសារៈសំខាន់ ណាស់ដល់ពលរដ្ឋរបស់ប្រេស៊ីលទាំងមូលក្នុងការទទួល បានវ៉ាក់សាំងដោយឯករាជ្យស្របពេលដែលតំរូវការវ៉ាក់សាំងកំពុងមាន ការកើនឡើងខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top