ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធ ប្រតិបត្តិការសម្រាប់នាឡិកាវៃឆ្លាតរបស់ពួកគេ (watchOS 7.3.1) ដើម្បីធ្វើការកែសម្រួលជាមួយ នឹងបញ្ហាសាកថ្មដែលអ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 និង SE មួយចំនួនតូចកំពុងតែជួបប្រទះ។ បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Apple បាន បញ្ជាក់ថា អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល នឹងជួបពិភាក្សាគ្នានៅព្រឹកនេះ ពាក់ព័ន្ធនឹងការពិនិត្យកែសម្រួលអនុក្រឹត្យ ស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជម្ងឺនៅតាមច្រកចេញចូល ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថាគិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ជូនជនស៊ីវិលបាន ២,១២២នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៦៩៨នាក់។ យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្រសួង បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម...
ភ្នំពេញ៖ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានលើកឡើងថានៅភូមា អាចមានការបង្ហូរឈាមដូចឆ្នាំ១៩៨៨ជាថ្មីទៀត ខណៈភាពតានតឹងកំពុងកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីយោធាបានដាក់ពង្រាយ រថពាសដែកនៅតាមដងផ្លូវ នៃទីក្រុងធំបំផុតនៅទីក្រុងរ៉ង់ហ្គូនស្របពេលដែលមានការបិទប្រព័ន្ធអ៊ីនធឺណិត និងដាច់ភ្លើងពេញមួយយប់។ ជាមួយគ្នានោះ លោក ឡៅ ម៉ុងហៃ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាល ប្រទេសអាស៊ានឯទៀត ធ្វើអន្តរាគមន៍ជាមួយរដ្ឋាភិបាលយោធាភូមា សុំឲ្យអត់ធ្មត់ទប់ចិត្ត ចៀសវាងកុំឲ្យមានការបង្ហូរឈាមគ្នាដូចនៅឆ្នាំ១៩៨៨...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបានប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនិងគ្មានអ្នកជាសះស្បើយខណៈរយៈពេល ៤ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាល ប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី នៅកម្ពុជា។ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៦៩នាក់ និងអ្នកជំងឺចំនួន ១០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ កុម្ភៈនេះបានឲ្យដឹងថា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់នឹងបណ្ដាលឲ្យ បណ្ដាខេត្តមួយចំនួននៅកម្ពុជា កើតមានខ្យល់កន្ត្រាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ បាននិងកំពុងមានឥទ្ធិពល មកលើព្រះរាជាណាចក្រកម្ពុជា ពេញក្នុងមួយសប្តាហ៍នេះ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C– សីតុណ្ហភាពអតិបរមា...
នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារនាំយកអំណោយចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារសពកុមារពីរនាក់បងប្អូនបង្កើតស្លាប់ដោយលង់ទឹក។ សពក្មេងរងគ្រោះទាំងពីរត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តសន្សំកុសល ស្ថិតនៅក្នុងក្រុមទី១ ភូមិសន្សំកុសល់២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។១.ជនរងគ្រោះទី១ ឈ្មោះ សៀន រ៉ូហ្សា ភេទស្រី...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជាចំពោះ លោកវ រសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ។ សូមរំលឹកថា រាជរដ្ឋាភិបាលចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញ អធិការស្រុកកំរៀង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាភ្លាមៗឲ្យដកស័ក្តិ និងបណ្ដេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ឬឲ្យជាប់ពន្ធនាគារចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ក្រោយក្រុមស្រាវជ្រាវរកឃើញថាលោកពិតជាបានដោះលែងមេក្លោងនាំមនុស្ស ឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា។ តាមរយៈសារសំឡេងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១សម្ដេចតេជោបានថ្លែងថា លទ្ធផលស្រាវ ជ្រាវបានបង្ហាញថា អធិការស្រុកកំរៀង...
ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំពលករខ្មែរទាំងអស់ដែលកំពុងរស់នៅប្រទេសថៃ មិនត្រូវលួច ឆ្លងដែនដោយខុសច្បាប់ ដែលប្រឈមនឹងហានិភ័យខ្ពស់ចំពោះអាយុជីវិតខ្លួនឯងផ្ទាល់ ជាពិសេស អាចនាំជំងឺកូវីដ-១៩ ឆ្លងចូលទៅក្នុងប្រទេសកម្ពុជា។ ការស្នើសុំពលករខ្មែរបែបនេះ ធ្វើឡើងដោយយោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹងការផាក ពិន័យលើពលករខ្មែរ ដែលគេចវេះ មិនធ្វើចត្តាឡីស័ក...