ព័ត៌មានជាតិ

រាជរដ្ឋាភិបាលចេញ អនុក្រឹត្យដកស័ក្តិ និងបណ្តេញ អធិការស្រុកកំរៀង ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ (Video)

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជាចំពោះ លោកវ រសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ។

សូមរំលឹកថា រាជរដ្ឋាភិបាលចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញ អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ បន្ថែមពីលើបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×