បរទេស៖ មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង ស្ថានភាពជំងឺកូវីដ-១៩ បាននិយាយថា ប្រទេសថៃកាលពីថ្ងៃអាទិត្យបានរាយការណ៍ ពីការរកឃើញអ្នកឆ្លងថ្មីជំងឺកូវិដ១៩ចំនួន ១៦៦ ករណី ដែលស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លងទាំងនោះ បានមកពីការធ្វើតេស្តិ៍ដ៏ធំនៅខេត្ត Pathum Thani និង ខេត្ត Samut Sakhon ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ...
បរទេស៖ លោក Katsunobu Kato ប្រធានខុទ្ទកាល័យ បាននិយាយកាលពីថ្ងៃអាទិត្យថា ការដាច់ចរន្តអគ្គិសនីដែលបណ្តាលមកពីការរញ្ជួយដី នៅប្រទេសជប៉ុននាពេលថ្មីៗនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់ ការផ្ទុកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅសីតុណ្ហាភាព ដែលត្រូវការនោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Kato បានប្រាប់អ្នកយកព័ត៌មាន នៅពេលដែលត្រូវបានគេសួរថាតើកង្វះថាមពលអគ្គីសនីបានធ្វើឱ្យមានផលប៉ះពាល់ណាមួយ...
ក្រុមហ៊ុនសែលកាត កាលពីរាត្រីថ្ងៃទី១២ កុម្ភះ ២០២១ មានរៀបចំកម្មវិធីចាក់បញ្ចាំង ខ្សែភាពយន្តក្រោមពន្លឺផ្កាយដំបូងបំផុត សម្រាប់ឆ្នាំ 2021 ដើម្បីអបអរសាទរ ទិវានៃក្តីស្រឡាញ់។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ដោយអតិថិជនទាំងអស់ បានអញ្ជើញចូលរួមជាលក្ខណៈគ្រួសារ ជាមួយមិត្តភក្តិ និងដៃគូជិតស្និទ្ធ ដើម្បីទស្សនាខ្សែភាពយន្ត ពីក្នុងរថយន្ត ឬនៅលើម៉ូតូរបស់ពួកគេ។ ការទស្សនាខ្សែភាពយន្ត ពីក្នុងរថយន្តនៅទីធ្លាខាងក្រៅ ដើម្បីរក្សាគម្លាតសង្គម បានក្លាយជាសកម្មភាពដ៏ទាក់ទាញ...
ភ្នំពេញ៖ ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ 2021- នៅក្នុងពិធីសម្ពោធជាផ្លូវការ នារាត្រី នៃទិវាក្តីស្រឡាញ់នេះ ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹង នូវការនាំយក កម្មវិធីផ្ញើសារបង្កើតឡើង ដោយខ្មែរផ្ទាល់ ដែលមានឈ្មោះថា ពួក ម៉ាក (Pouk Mak)។ Pouk Mak កំពុងត្រូវបានដាក់លក់ ជាសកលនៅលើហាង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី លោក Sergei Lavrov តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ ជាមួយប្រេសតិអាកាសធាតុសហរដ្ឋអាមេរិក លោក John Kerry នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នា ធ្វើសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងក្រុមប្រឹក្សាអាក់ទិក។ កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះ គឺត្រូវបានធ្វើឡើង ស្របពេលភាពតានតឹងរវាងទីក្រុងមូស្គូនិងលោកខាងលិច កើនកម្តៅខ្លាំងឡើង។ លោក Sergei Lavrov...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះបានប្រកាសពលរដ្ឋរបស់ខ្លួនប្រមាណជាជិត៨លាននាក់ បានទទួលវ៉ាក់សាំងការពារកូវីដ១៩ហើយក្នុងរយៈពេលត្រឹមតែ២៨ថ្ងៃចុងក្រោយ ចាប់តាំងតែពីការចាប់ផ្តើមឡើងកាលពីខែមុន។ តាមរយៈទិន្នន័យដែលបង្ហាញគេអាចមើលឃើញថា ពលរដ្ឋឥណ្ឌាសរុប៧ ៩៦៧ ៦៤៧នាក់បានទទួលការចាក់វ៉ាក់សាំង គិតត្រឹមព្រឹកថ្ងៃសៅរ៍ដោយក្នុងប្រមាណជា៥ ៩០៩ ១៣៦នាក់គឺជា ក្រុមមនុស្សដែលមានប្រភពមកពីអ្នកធ្វើការនៅក្នុងសេវាកម្មសុខាភិបាលនិងប្រមាណជា២ ០៥៨ ៥១១នាក់ទៀតជាអ្នកគាំទ្រជួរមុខនៅការងារប្រយុទ្ធប្រឆាំងកូវីដ។ តាមតួលេខនេះក៏អាចឲ្យយើងដឹងបានដែរថា រដ្ឋដល់ទៅ៨ដែលទទួលបានការចាក់វ៉ាក់សាំងដោយក្នុងនោះរដ្ឋ Uttar Pradesh ទទួលបានការចាក់វ៉ាក់សាំងច្រើនជាងគេគឺដល់ទៅ១០,៨ភាគរយ។ តាមផែនការក្រុមអ្នកធ្វើការនៅវិស័យសុខាភិបាល និងអ្នកធ្វើការជួរមុខដើម្បីកិច្ចការងារប្រយុទ្ធប្រឆាំងចំនួន៣០លាននាក់...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថ១៣ខណ្ឌ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ឯក សេង ឈៀង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលបានទទួលមរណៈភាព...
បរទេស ៖ នៅថ្ងសៅរ៍នេះរដ្ឋធំបំផុតទី២ របស់ប្រទេសអូស្ត្រាលី Victoria ត្រូវបានប្រកាសបិទទ្វារ ជាបណ្តោះអាសន្នរយៈ ពេល៥ថ្ងៃ ដោយអជ្ញាធរ បានប្រកាសថា គឺដើម្បីអាចការពាររលក វាយប្រហារទី៣ ដោយសារកូវីដ និងជាពិសេសកូវីដពូជក្លាយ ដែលមានប្រភពពីអង់គ្លេស។ ករណីឆ្លងក្នុងសហគមន៍មួយ ករណីត្រូវបានរកឃើញ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ មុនការប្រកាសបិទ ដែលវាបានធ្វើឲ្យមាន ករណីសង្ស័យចំនួន១៤...
បរទេស ៖ ទាហាន របស់ប្រទេសមីយ៉ានម៉ា កំពុងតែតាមប្រមាញ់ មនុស្ស៧នាក់ ដែលគាំទ្រការតវ៉ាប្រឆាំង រដ្ឋប្រហារក្នុងខែនេះ ហើយពួកគេនឹងប្រឈមមុខ បទចោទប្រកាន់ ជុំវិញការបញ្ចេញមតិ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគម្រាមកំហែង ដល់ស្ថិរភាពជាតិ ។ នៅក្នុងចំណោមមនុស្ស ទាំង៧នាក់នោះ លោក Min Ko Naing ធ្លាប់ជាមេដឹកនាំការតវ៉ាមួយ...