Covid-19

នៅថ្ងៃទី១៤ ខែកុម្ភៈ ប្រទេសថៃ រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន១៦៦នាក់ ថែមទៀត

បរទេស៖ មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង ស្ថានភាពជំងឺកូវីដ-១៩ បាននិយាយថា ប្រទេសថៃកាលពីថ្ងៃអាទិត្យបានរាយការណ៍ ពីការរកឃើញអ្នកឆ្លងថ្មីជំងឺកូវិដ១៩ចំនួន ១៦៦ ករណី ដែលស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លងទាំងនោះ បានមកពីការធ្វើតេស្តិ៍ដ៏ធំនៅខេត្ត Pathum Thani និង ខេត្ត Samut Sakhon ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនករណីឆ្លងជំងឺនេះសរុបចាប់តាំងពីការចាប់ផ្តើម នៃការរីករាលដាលមួយឆ្នាំកន្លងមកបានកើនឡើងដល់ ២៤ ៥៧១ នាក់ហើយអ្នកស្លាប់ មានចំនួន ៨០ នាក់៕ប្រែសម្រួលៈ ណៃ តុលា

To Top