ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រា មានករណីជំងឺកូវីដ១៩ថ្មីចំនួន៤៩នាក់ គិតត្រឹមថ្ងៃចន្ទ ហើយអ្នកដែលឆ្លងជំងឺ ទំាងអស់នៅក្នុងស្រុក ដែលនាំឲ្យចំនួនករណីឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ២.០៥០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣៥នាក់ ។ ក្នុងចំណោមករណីទាំងនោះ ២៩នាក់ត្រូវបានកត់ត្រា នៅភាគខាងត្បូងក្រុងហូជីមិញ និង១២នាក់...
ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងភរិយា បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩លើកទី១រួចហើយ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១៕
ភ្នំពេញ៖ លោក Wang Dexin ប្រធានការិយាល័យនយោបាយស្ថានទូត សាធារណៈរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា បានជួបពិភាក្សានិងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ជាមួយលោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា។ តាមបណ្តាញសង្គមហ្វេសប៊ុក លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា “ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាសកាលពីថ្ងៃចន្ទថា ពលរដ្ឋនៅចក្រភពអង់គ្លេស ចំនួន១៤.១០៤នាក់ផ្សេងទៀតបានធ្វើតេស្តលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសកើនឡើងដល់៣.៩៥៩.៧៨៤នាក់ ។ ប្រទេសអង់គ្លេស ក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៣៣៣នាក់ដោយសារវីរុសកូរ៉ូណា ។ ចំនួនអ្នកស្លាប់សរុបដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ននេះ មានចំនួន១១២.៧៩៨នាក់ ។ តួលេខទាំងនេះ បូករួមទាំងពលរដ្ឋដែលបានស្លាប់ក្នុងអំឡុងពេល២៨ថ្ងៃនៃការធ្វើតេស្តរកឃើញថា...
បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ អាចនឹងធ្វើការពន្យាពេល ចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ស្របពេលមានដំណើរ ចេញថ្នាំវ៉ាក់សាំងយឺតយ៉ាវ សូម្បីក្រោយពេលមានការអនុម័តលើថ្នាំវ៉ាក់សំាង កូរ៉ូណាទីពីរក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា គោលដៅរបស់រដ្ឋាភិបាលចិន ក្នុងដំណើរចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ដល់ប្រជាជន៥០លាននាក់ នៅត្រឹមថ្ងៃចូលឆ្នាំថ្មី នាថ្ងៃសុក្រខាងមុខនេះ នឹងត្រូវបានពន្យាពេលទៅចុងខែមីនា ស្របពេលមានការចេញថ្នាំយឺត ក្រោយសហរដ្ឋអាមេរិកនិងអឺរ៉ុប។ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ប្រទេសចិន បានផ្តល់ថ្នាំវ៉ាក់សំាងចំនួន៣១លានដូស...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា លោកបានចាក់វ៉ាក់កូវីដ១៩រួចរាល់ហើយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ ក្រោយចាក់វ៉ាក់សាំងកន្លះម៉ោងក្រោយមកលោកបានផ្តល់បទសំភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកគ្មានអ្វីកើតឡើងនោះទេ ។ លោកថា ព្រោះជាធម្មតាចាក់ហើយគ្រូពេទ្យតម្រូវឲ្យត្រូវទុកកន្លះម៉ោងដើម្បីតាមដានស្ថានភាពថា មានបញ្ហាអ្វីកើតឡើង ។ តែលោកបានថ្លែងថា សម្រាប់លោកគ្មានប្រតិកម្មអ្វីកើតឡើងឡើយ ពោលគឺធម្មតា...
ភ្នំពេញ ៖ “ច្បាស់ណាស់ថ្ងៃនេះ កូនប្រុសរបស់ខ្ញុំ (ហ៊ុន ម៉ាណែត) បានទទួលវ៉ាក់សាំងមុនគេជំនួសឲ្យឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ ពីការទទួលខុសត្រូវ របស់យើងចំពោះមុខ ជនរួមជាតិយើង”។ នេះជាប្រសាសន៍ របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ សម្តេចតេជោបានថ្លែងបន្តថា ទីបំផុតកម្ពុជា...
បរទេស៖ ប៉ូលីសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបាញ់គ្រាប់កាំភ្លើងជ័រ ក្នុងពេលធ្វើបាតុកម្មមួយនៅក្នុងរដ្ឋធានីណៃពិដោ នៅពេលដែលមនុស្សរាប់ពាន់នាក់បានប្រឆាំងនឹងការហាមឃាត់ការតវ៉ា។ កាំភ្លើងទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ក៏ត្រូវបានប្រើប្រឆាំងនឹងក្រុមបាតុករដែលកំពុងឈរប្រឆាំងនឹងរដ្ឋប្រហារ ដែលបានដករដ្ឋាភិបាលដែលបានជាប់ឆ្នោតកាលពីសប្តាហ៍មុន។ឹ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា សារព័ត៌មាន BBC ផ្សាយជាភាសាភូមាត្រូវបានគេប្រាប់ថា យ៉ាងហោចណាស់អ្នកតវ៉ាពីរនាក់បានរងរបួសធ្ងន់។ ថ្ងៃទីបួននៃការតវ៉ាជាបន្តបន្ទាប់កំពុងដំណើរការទៅមុខ ទោះបីជាមានការរឹតបន្តឹងថ្មីត្រូវបានណែនាំនៅថ្ងៃច័ន្ទក៏ដោយ។ ទាំងបម្រាមលើការប្រមូលផ្តុំសាធារណៈធំ...
បរទេស៖ យោងតាមការអះអាងរបស់អ្នកជំនាញម្នាក់ របស់អង្គការសហប្រជាជាតិលោក Tom Andrews បានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញ ពាក់ព័ន្ធទៅនឹងបញ្ហារដ្ឋប្រហារនៅមីយ៉ាន់ម៉ា នោះថារដ្ឋាភិបាលយោធានឹង មានការថមថយកម្លាំងនៅពេលដែលនឹងអាចស្ថិតនៅក្រោមសំពាធពីអន្តរជាតិពោល គឺដូចទៅនឹងអ្វីដែលមីយ៉ាន់ម៉ាធ្លាប់ទទួលបានពីអតីតកាលដែរ។ លោក Andrew បានគូសបង្ហាញបន្ថែមទៀតថា តាមរយៈសំពាធទាំងឡាយដូចជាទណ្ឌកម្មសេដ្ឋកិច្ចនិងទណ្ឌកម្មបែបកាទូតក្តីសុទ្ធតែ នឹងប្រើប្រាស់ទៅមានប្រសិទ្ធភាពជាមិនខានទោះបីជាក្រុមយោធាធ្លាប់បានបញ្ជាក់ហើយថា អន្តរជាតិនឹងមិនអាចធ្វើឲ្យប៉ះពាល់ដល់មីយ៉ាន់ម៉ាក្តីប៉ុន្តែជាក់ស្តែងគឺមិនពិតនោះឡើយ ហើយជារឿងសំខាន់ដែលពួកគេនឹងត្រូវការមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយ នឹងអន្តរជាតិ។ លោកបន្តថា៖ ក្រុមយោធាចង់បានលុយចង់បាន ទ្រព្យសម្បត្តិហើយពួកគេបានដឹងបានយល់យ៉ាងច្បាស់ណាស់ថាផលលំបាក របស់ប្រទេសដែលស្ថិតនៅឯកោមានទំហំអាក្រក់យ៉ាងណាដែលតាមពិតប្រទេស...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី CNA នៅថ្ងៃនេះបានឲ្យដឹងថានៅក្រោយរដ្ឋប្រហារក្នុង ប្រទេសមីយ៉ាន់ម៉ាមកប្រតិបត្តិការ ធ្វើតេស្តស្វែងរកកូវីដ១៩នៅទូទាំងប្រទេសត្រូវបានបរាជ័យ ទាំងស្រុងខណៈដែលមនុស្សរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នាដោយគ្មានការភ័យខ្លាច ចំពោះវិរុសនេះឡើយ។ ចំនួននៃអ្នកធ្វើតេស្តជាប្រចាំថ្ងៃគិតត្រឹម ថ្ងៃល្ងាចថ្ងៃចន្ទម្សិលមិញនេះមានត្រឹមតែ១៩៨៧នាក់ប៉ុណ្ណោះគឺជាចំនួន តេស្តដែលតិចតួចបំផុតចាប់តាំងតែពីថ្ងៃទី២៩ ខែធ្នូធៀបជាមួ.យកយនឹងចំនួនធ្វើតេស្តជាមធ្យមកាលពីសប្តាហ៍មុនរដ្ឋប្រហារដែលមានទៅដល់១៧ ០០០នាក់ក្នុងមួយថ្ងៃខណៈដែលគិតចាប់តាំងតែពីរដ្ឋប្រហារ មកជាមធ្យមគេអាចធ្វើតេស្តបានត្រឹមតែ៩ ៣៥០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ តែទោះបីជាយ៉ាងណាក្តីចំនួនករណីវិជ្ជមានបែរជាមានការធ្លាក់ចុះទៅវិញគឺត្រឹមថ្ងៃ៤នាក់ប៉ុណ្ណោះកាលពីថ្ងៃចន្ទដែលខុសគ្នាឆ្ងាយធៀបទៅនឹងចំនួនវិជ្ជមានដែលគេធ្វើតេស្តឃើញមានទៅដល់ ៤២០នាក់ក្នុងមួយថ្ងៃកាលពីសប្តាហ៍ ចុងក្រោយនាខែមករាកន្លងទៅ។ មកដល់ពេលនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺនៅមិនទាន់អាចធ្វើការឆ្លើយឆ្លងគ្នាបាននៅឡើយជាមួយនឹងក្រុមកាសែតប៉ុន្តែបញ្ជាក់ថា ការចាក់វ៉ាក់សាំងទៅលើក្រុមសេវាសុខាភិបាលគឺត្រូវបានធ្វើ...